ភាគ17 / * ចុះឯងដាច់ចិត្តចែកប្ដីឱ្យស្រីដែរឬ? *

95 9 0
                                    

រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ17

* ចុះឯងដាច់ចិត្តចែកប្ដីឱ្យស្រីដែរឬ? *

ព្រឹកថ្ងៃថ្មីរាងក្រាស់ភ្ញាក់ឡើង ក៏ឃើញខ្លួនឯងកំពុងតែគេងនៅលើឥដ្ឋ រួមជាមួយនឹងសក់ក្បាលកន្ទ្រីងកន្ទ្រើង ចំណែកឯខ្លួនវិញធំក្លិនស្អុយស្រាឡើងហួង សម្លឹងមើលជុំវិញបន្ទប់គឺមានរបៀបរៀបរយ ក៏ប៉ុន្តែពុំមាននរណាគេម្នាក់នៅក្នុងបន្ទប់នោះទេ
« អឺយ~ ចុមមែនហើយអាជុង ក្រែងមានមិនដេកម៉េចមកដេកនៅខាងក្រោមវិញអញ្ចឹង អ៎ា~ ចង្កេះខ្ញុំសឹងតែបាក់ហើយនេះ អើយ~ យប់មិញមានអីកើតឡើង បាក់ឆ្អឹងហើយទេដឹងទេចង្កេះ អ៎ា~ ឈឺពេញខ្លួនតែម្ដង » រាងក្រាស់ប្រឹងងើបជាមួយនឹងអារម្មណ៍ឈឺចាប់ ព្រោះតែឈឺសប់ពេញរាងកាយតែម្ដង។ ទោះបីជាឈឺប៉ុណ្ណាក៏ដោយ ក៏នាយនៅតែប្រឹងងើបដើរសំដៅទៅបន្ទប់ទឹក ព្រោះទប់ក្លិនខ្លួនឯងនៅពេលនេះមិនបាននោះទេ មិននឹកស្មានថាខ្លួនឯងគេងទាំងសភាពបែបនឹង

ទឺត~ ទឺត~

« អាឡូជីមីន ជីមីន! ឯងឃើញអាជេកទេ យើងរកពេញផ្ទះហើយមិនឃើញទេ មិនដឹងវាទៅណាទាំងព្រលឹមនេះ » រាងតូចដោយហេតុថារកជេកមិនឃើញ ទើបនាយកក៏ខលទៅសួរជីមីន ព្រោះក្រែងលោ៎អាជីមីនដឹងថាជេកគេទៅណា
« អ៎ អាជេកមែនទេ វាមិនមែនទៅពេលព្រឹកនោះទេ វាទៅតាំងពីយប់មកម្ល៉េះ យប់មិញនឹងយើងដើររកពូសន្តិសុខគាត់ប្រាប់ថា វាទៅជាមួយប្រុសម្នាក់និយាយទៅគឺស្និទ្ធស្នាលតែម្ដង ប្រហែលជាមិត្តភក្កិទេដឹង » ត្រូវហើយយប់មិញនេះជីមីនតាមរកជេកសឹងតែពេញមួយកម្មវិធី តែចុះឡើងៗមកសួរពូសន្តិសុខទើបដឹង អញ្ចឹងហើយទើបនាយឈប់រកបន្តទៀត
« អឺ! យើងបារម្ភខ្លាចនរណាគេចាប់ច្រកបាវយកទៅបាត់ អ៎ា ចុះឥឡូវនឹងឯងនៅទីណា ថ្ងៃនេះយើងចង់បបួលឯងទៅមើលផ្ទះថ្មីជាមួយយើង ក្រែងបានដើរលេងខ្លះ! » ភាគច្រើនកូនដែលរៀបការរួច គឺច្រើនតែបំបែកផ្ទះចេញពីប៉ាម៉ាក់អញ្ចឹងឯង ហើយថ្ងៃនេះប៉ាម៉ាក់នាយគឺឲ្យទៅមើលផ្ទះដែលគាត់ទិញទុកឱ្យ អញ្ចឹងហើយទើបបបួលជីមីនទៅជាមួយតែម្ដង

« អឺ! យើងដឹងហើយចាំយើងទៅ អ៎េស~ ន៎ែក~ អឺ អាថេ! ចុះព្រឹកឡើងឯងដូចមានកម្លាំងម៉្លេះ យប់មិញអឺ ន៎ែក ឯងបានអឺដែងន៎ែក...! » អាចស្មានដឹងថាជីមីនចង់និយាយពីអីហើយ ព្រោះស្វាមីភរិយាថ្មីថ្មោងយប់ផ្សំដំណែងគួរតែចាក់ខ្យងចាក់ខ្ចៅហើយ
« ឆ្គួត! ឯងឡប់ទៅហ្អី! គ្មានតែស្អីទេ គេសន្លប់ដូចខ្មោចស្លាប់ប្រាំពីរថ្ងៃអញ្ចឹង ធ្វើអីចេញហើយទោះធ្វើក៏យើងមិនឱ្យធ្វើដែរ ឯងក៏ដឹងថាការរៀបការមួយនេះមិនមែនជាក្ដីស្រឡាញ់ទេ គឺរៀបការដើម្បីបង្គ្រប់កិច្ចសន្យាតែប៉ុណ្ណោះ តើមានអ្វីដែលយើងត្រូវធ្វើរឿងនោះទៅ? » បើថាចិត្តស្រឡាញ់ទៅក្រែងបណ្ដោយខ្លួនខ្លះ ថ្ងៃនេះគ្មានស្រឡាញ់អីបន្តិចផង មានរឿងអីដែលត្រូវបណ្ដោយខ្លួនឲ្យគេនោះ
« អឺ~ យើងភ្លេចថាការរៀបការឯងខុសគេ អ៎េ អាថេឯងដែលឮពាក្យមួយឃ្លាគេនិយាយថា ស្អប់ជំពប់លើដែរទេ ឯងប្រយ័ត្នស្អប់គ្នាចុះស្អប់គ្នាឡើងកូនពេញផ្ទះវើយ យើងគ្រាន់តែប្រាប់ឲ្យហើយអាស្អប់នឹងកូនញឹកណាស់ ហើយដូចក្នុងប្រលោមលោកផងដែរ ពីដំបូងស្អប់តែដល់យូរទៅស្រឡាញ់វិញ មើលទៅឯងដូចជានៅក្នុងប្រលោមលោកអញ្ចឹង »

★ភរិយាជំនាន់ថ្មី☆Where stories live. Discover now