រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ18
* ហេតុអ្វីជីវិតខ្ញុំត្រូវជួបរឿងអស់នេះ? *
រយៈពេលមួយថ្ងៃពេញដែលជេកនៅជាមួយនឹងស៊ុងហ៊ុន ក៏ប៉ុន្តែមិនមែននៅដោយស្ម័គ្រចិត្តនោះទេ គឺជាការគំរាមបង្ខំឲ្យនៅជាមួយគេពេញមួយថ្ងៃ អញ្ចឹងហើយពេលនេះគេក៏ជូនជេកមកដល់ផ្ទះវិញផងដែរ។ រាងតូចដើរចូលមកក្នុងផ្ទះតែរាងកាយ ប៉ុន្តែអារម្មណ៍វិញមិនដឹងជាហោះហើរដល់ណានោះទេ
( នាគតើឯងឃើញទេ? វាច្បាស់កម្រិតណានេះ ចុះបើសិនជាវាបែកធ្លាយចេញទៅខាងក្រៅនោះ តើវានឹងល្បីកម្រិតណាទៅ? ទាំងសំឡេងទាំងរូបភាព វាពិតជាទាក់ទាញខ្លាំងណាស់ ) ជេក នឹកឃើញពាក្យសម្ដីរបស់ស៊ុងហ៊ុន ក៏ដូចជាវីដេអូ Sex នាយជាមួយនឹងគេថែមទៀត តើនាយអាចធ្វើអ្វីបានទៅនៅពេលនេះ?
( តើលោកចង់បានអ្វីពីខ្ញុំ? ហេតុអី្វលោកធ្វើបែបនេះដាក់ខ្ញុំ? បើខ្ញុំធ្វើនោះខុសខ្លាំងណាស់ទៅឬយ៉ាងណា? )
( វាខុស ខុសដែលឯងមកបំបែកស្នេហារបស់ខ្ញុំ បើឯងមិនប៉ះពាល់ខ្ញុំមុន ខ្ញុំក៏មិនប៉ះពាល់ឯងវិញដូចគ្នា ត្រូវចាំថាបើគ្មានហេតុគឺគ្មានផលនោះទេ បើឯងមិនធ្វើឲ្យស្នេហាខ្ញុំបែកបាក់នោះទេ ខ្ញុំក៏មិនចាំបាច់មកធ្វើរឿងឆ្កួតឡប់អស់នេះដែរ ឯងគិតស្មានថាខ្ញុំចង់ប្រឡូកប្រឡាក់ជាមួយរាងកាយរបស់ឯងមែនទេ? )( ត្រូវហើយ! ខ្ញុំដឹងថាខ្ញុំខុស តែខ្ញុំមិនមែនខុសខ្លាំងដល់ថ្នាក់ធ្វើរឿងបែបនេះដាក់ខ្ញុំនោះទេ វាមានតែមនុស្សខួបបង្កងទេដែលគិតដល់រឿងនេះនោះ មនុស្សមានសាច់មានឈាមមនុស្សក៏ចេះឈឺចាប់!..ហ្ហឹ.. )
( ចុះពេលឯងមកនិយាយស្ដីពេលនោះ ហើយខ្ញុំបែកគ្នាជាមួយមនុស្សដែលខ្ញុំស្រឡាញ់នេះ តើខ្ញុំមិនចេះឈឺចាប់ទេមែនទេ? ឬឯងគិតថាខ្ញុំបេះដូងជាសិលាឬ តើខ្ញុំមិនចេះឈឺចាប់ទេ? ឯងចេះឈឺចាប់ចុះខ្ញុំ? ) ពាក្យមួយឃ្លាគេនិយាយថា ខុសចម្លើយឆ្លើយទាំងបំពាន វាដូចជាសំណួរមួយតែបែងចែកទៅជាច្រើន ដែលចម្លើយនោះគឺមិនអាចយកជាការបាននោះឡើយ! អញ្ចឹងបានគេថា ស្លាប់ក៏ដោយសារមាត់រស់ក៏ដោយសារមាត់
( ខ្ញុំសុំទោស!.. ខ្ញុំពិតជាមិនគួរធ្វើរឿងនឹងពិតមែន! ) សុំទោស តើសុំទោសពេលនេះវាអាចត្រឡប់ថយក្រោយបានដែរទេ? រឿងដល់ចំណុចនេះហើយ គ្រប់យ៉ាងវាមិនអាចត្រឡប់ទៅដូចដើមបាននោះឡើយ
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
Action« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...