ភាគ9 - * តម្លៃចេញពីចិត្តនិងក្រអៅបេះដូងរបស់ចៅនោះឯង *

34 3 0
                                    

រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ9

* តម្លៃចេញពីចិត្តនិងក្រអៅបេះដូងរបស់ចៅនោះឯង *

« កុំភ្លេចថាឯងគឺជាប្រពន្ធណា! »
« ប្រពន្ធតែឈ្មោះមែនទេ? ត្រូវហើយនាមជាប្រពន្ធតែមិនមែនប្រពន្ធដែលស្រឡាញ់ប្ដីឯណា? ខ្ញុំមិនបានស្រឡាញ់លោកសូម្បីតែប៉ុនចង់ក្រចក ហើយសូមកុំលើកដង្កើនខ្លួនឯងខ្លាំងពេក ព្រោះវាគ្មានប្រយោជន៍ឲ្យខ្លួនឯងនោះឡើយ រៀនបណ្ដាក់ខ្លួនខ្លះផង កុំអង្គុយលើចង្អេរលើកខ្លួនឯងអី! » រាងតូចនិយាយរួចក៏ងើបឈរអស់កម្ពស់ ព្រោះមនុស្សអីគេនិយាយតាមសម្រួលមិនចង់ ទាល់តែប្រើពាក្យធ្ងន់ៗបែបនេះទើបសម។ ជម្លោះរបស់ពួកគេនេះគឺនៅចំកណ្ដាលហាងតែម្ដង ដែលធ្វើឲ្យអ្នកនៅក្នុងហាងសម្លឹងមើលទៅកាន់ពួកគេទាំងអស់
« ឯងកុំភ្លេចថា ទោះយ៉ាងណាខ្ញុំក៏ជាបងឯងដែរ ឯងមិនគួរប្រើពាក្យសម្ដីបែបនេះដាក់ខ្ញុំឡើយ វាគ្មានសុជីវធម៌! » រាងក្រាស់ស្រែកខ្លាំងៗដាក់រាងតូច ព្រោះរាងតូចប្អូននាយនោះទេ តែមកប្រើសំដីបែបនេះនាយទទួលយកមិនបានឡើយ

« សុជីវធម៌ខ្ញុំមានតែជាមួយមនុស្សដែលគោរពខ្ញុំតែប៉ុណ្ណោះ បើគេមិនគោរពខ្ញុំផង តើមានមូលហេតុអ្វីដែលខ្ញុំត្រូវទៅគោរពគេវិញនោះ? ឆឹស! ដំឡើងឫកខ្លួនឯងធ្វើដូចសង្ហារគេចង់បានខ្លាំងណាស់អញ្ចឹង » រាងតូចនិយាយទាំងច្បាស់លាស់ ព្រោះថាបើគេមិនគោរពនាយផង តើនាយត្រូវទៅគោរពគេធ្វើអ្វី? ទោះអាយុច្រើនជាងក៏ពិតមែន ក៏ប៉ុន្តែតែសម្ដីមិនដឹងក្បាលមិនដឹងកន្ទុយ ដាក់ហើយទៅខ្វល់អីច្រើនម្ល៉េះ! មុននឹងទៅធ្វើឲ្យរាងក្រាស់ចុកឈាមមួយជាន់ទៀត ព្រោះពាក្យសំដីដែលមានន័យរបស់រាងតូចនោះឯង
« នេះឯង! ឯង...» បានត្រឹមតែគាំងរកពាក្យនិយាយមិនចេញ  នេះន័យរាងតូចថានាយគ្មានសុជីវធម៌មែនទេ? មិនអាចធ្វើអ្វីបាន បានត្រឹមតែអង្គុយខឹងតែម្នាក់ឯង ខឹងឡើងលែងឃ្លានអីបាត់ទៅហើយ

« ហុឺយ~ មនុស្សស្អីគេនេះ គេនិយាយស្រួលបួលជាមួយសោះ មកសម្ដីធំតូច ធ្វើដូចខ្លួនឯងហ្នឹងអស្ចារ្យសម្បើមណាស់ ធ្វើដូចគេគ្រប់គ្នាហ្នឹងចង់បានគេឡើងញ័រខ្លួនហើយមើលទៅ! អ៎េស..ឬមួយគេគិតថាខ្ញុំនេះស្រឡាញ់គេមែនទេ? ចំជាឆ្កួតពិតមែនហើយ ស្អីគេ ការរួចខ្ញុំគ្មានសិទ្ធិ តែគេមានសិទ្ធិ ហឹស~ ឪខ្ញុំគ្រប់គ្រងខ្ញុំមិនបានផង លោកឯងហ្នឹងជាស្អីបានមកចងគ្រប់គ្រងខ្ញុំនោះ » រាងតូចនិយាយរួចក៏ដើរទៅមុខបន្តិច ក៏ប្រទះឃើញថាលោកតាម្នាក់ កំពុងតែអង្គុយសុំទានយ៉ាងគួរឱ្យអាណិត
« សុំដាក់ទានឲ្យចាស់ខ្ញុំ 1វ៉ុន2វ៉ុនមក ទុកគ្រាន់ទិញបាយហូប ខ្ញុំជាចាស់គ្មានកម្លាំងធ្វើការរកប្រាក់នោះទេ សុំដាក់ទានឱ្យខ្ញុំ 1វ៉ុន2វ៉ុនមក តាំងពីព្រឹកដល់ថ្មើរនេះ មិនទាន់មានអីចូលពោះមួយគ្រាប់ទេ » លោកតាសុំទាននិយាយបណ្ដើរ កាន់ចានសុំគេបណ្ដើរ ក៏ប៉ុន្តែអ្នកដំណើរគឺដើរទៅហួសមកហួសទាំងអស់ ដោយឃើញដូចនេះ រាងតូចក៏មិនបានមើលនឹងភ្នែកនោះដែរ ក៏ដើរទៅក្បែរលោកតានោះតែម្ដង

★ភរិយាជំនាន់ថ្មី☆Where stories live. Discover now