ភាគ14 / * លោកប៉ាកុំបារម្ភអី យ៉ាងណាគេក៏នៅតែជាប្រពន្ធកូនដដែល *

26 1 0
                                    

រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ14

* លោកប៉ាកុំបារម្ភអី យ៉ាងណាគេក៏នៅតែជាប្រពន្ធកូនដដែល *

រយៈពេលពេញមួយថ្ងៃបានកន្លងផុតទៅ នៅពេលនេះទិដ្ឋភាពផ្ទះរបស់គ្រួសារគីមពោរពេញទៅដោយក្រណាត់ក្រហម ដោយមានពណ៌សលាយឡំរចនាយ៉ាងស្រស់ស្អាត។ ពិធីរៀបអាពាហ៍ពិពាហ៍មួយនេះវាប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេង ព្រោះថាវាធំប្រៀបដូចហ្នឹងមហាស្របមួយទៅហើយ តើនៅណាទៅដឹងទៅថានឹងមានមនុស្សចូលរួមប៉ុណ្ណានោះ?

« ម៉ាក់~ នេះគឺជាពិធីចូលរោងការរបស់កូនហើយណា ថ្ងៃនេះកូននឹងក្លាយទៅជាប្រពន្ធគេ ហើយក៏នឹងមានគ្រួសារផងដែរ ម៉ាក់ឃើញទេកូនស្អាតណាស់នៅថ្ងៃនេះ កូនញញឹមដោយរីករាយ កូនមិនមានទុក្ខកង្វល់នោះទេ ម៉ាក់កុំបារម្ភកូនអីណា » រាងតូចពាក់ឈុតរៀបការ ពណ៌សយ៉ាងស្រុក ព្រមទាំងមានស្បៃគ្រាប់ពីលើថែមទៀត ក៏ប៉ុន្តែសម្លៀកបំពាក់ជាកំលោះតូចនោះទេមិនមែនជារ៉ូបនោះឡើយ។ ថេយ៉ុងអង្គុយនិយាយតែម្នាក់ឯង ទឹកភ្នែកក៏រលីងរលោងចុះមក បើសិននេះជាការរៀបការដោយពេញចិត្តនោះ មិនដឹងថានេះតូចសប្បាយចិត្តប៉ុណ្ណានោះទេ  ក៏ប៉ុន្តែវាគ្រាន់តែជាការរៀបការ ដោយបំពេញចន្លោះប្រហោងតែប៉ុណ្ណោះ វានឹងមិនអស្ចារ្យនោះទេ

តុកៗ~

« ថេ! ថេយ៉ុងឯងត្រៀមខ្លួនរួចហើយឬនៅ? ជិតដល់ម៉ោងហើយ » ជីមីនដើរមកដល់ក៏គោះទ្វារសួរទៅកាន់រាងតូចនៅខាងក្នុង ទោះមិននិយាយក៏នាយដឹងថារាងតូចកំពុងតែយំហើយនៅខាងក្នុងនោះ ព្រោះដឹងច្បាស់ថាមិត្តភក្ភិកំពុងតែទន់ជ្រាយនៅពេលនេះ។ ដោយឮមិត្តភក្ភិហៅបែបនេះ រាងតូចក៏ប្រញាប់យកដៃវាទឹកភ្នែកចេញ និងបញ្ចេញស្នាមញញឹមត្រឡប់មកវិញ
« អឹម~ ជីមីន~ ឯងចូលមកក្នុងមកយើងអត់បានចាក់គន្លឹះទេ » 
« អឺៗ » ថាហើយកំលោះជីមីនក៏កាច់កន្លឹះទ្វារដើរទៅខាងក្នុង គឺសំដៅទៅកន្លែងរាងតូចដែលអង្គុយនៅពីមុខតុសម្អាង

« ថេយ៉ុង~ ឯងយំទៀតហើយមែនទេ? » ដែលឃើញភ្នែកមិត្តភក្ភិស្លក់ ព្រមទាំងឃើញដាមទឹកភ្នែកដែលហូរកាត់ថ្ពាល់ផងនោះ ជីមីនក៏សួរឡើងទៅកាន់មិត្តភក្កិ ព្រោះនាយយំរហូត តើវាលំបាកណាស់ឬគ្រាន់តែរៀបការប៉ុណ្ណឹង?
« អឹម~ យើងយំទៀតហើយ! ក៏ប៉ុន្តែយើងមិនមែនយំដោយសារតែរឿងរៀបការនោះទេ តែយើងនឹងយំដោយសេចក្ដីរំភើប ដោយសារតែបន្តិចទៀតយើងនឹងមានសេរីភាព អាចធ្វើអីតាមតែចិត្តបានហើយ យើងអាចរស់នៅឯករាជ្យដោយខ្លួនឯងបានហើយ » តើរឿងប៉ុណ្ណឹងតើត្រូវយំដែរមែនទេ? នេះតើថេយ៉ុងកំពុងតែគិតថាជីមីនគិតមិនដល់ឬ? ទោះបីជាមិនធ្លាប់ឆ្លងកាត់នូវអារម្មណ៍នេះក៏ពិតមែន ក៏ប៉ុន្តែការយំរបស់រាងតូច គឺស្ដែងនៅរឿងផ្សេងមិនមែនស្ដែងចេញពីការរំភើបនោះឡើយ វាខុសគ្នា លាក់អ្នកផ្សេងលាក់បានក៏ប៉ុន្តែលាក់មិត្តភក្កិរាប់ឆ្នាំដូចនាយនេះ គឺលាក់មិនបាននោះឡើយ

★ភរិយាជំនាន់ថ្មី☆Where stories live. Discover now