រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ4
* នេះចង់បានយើងដល់ថ្នាក់ធ្វើឲ្យគេខូចឈ្មោះអញ្ចឹងឬ? *
ថេយ៉ុងបន្ទាប់ពីរៀបចំខ្លួនរួចក៏ចុះមកជាន់ខាងក្រោម ក៏ឃើញថាថេហ្វុងអង្គុយចុចទូរសព្ទនៅលើសាឡុង ហើយគ្រាន់តែក្រឡេកឃើញថេយ៉ុងភ្លាម នាយក៏ប្រញាប់រត់មករកបងប្រុសប៉ាតែមួយ
« ឯងចាំបងយូរហើយឬនៅ? » ថេយ៉ុង សួរទៅកាន់ប្អូនព្រោះថាឃើញនាយអង្គុយបែបនេះប្រហែលជាចាំយូរហើយ« អត់ទេបង ខ្ញុំអត់បានចាំទេ ខ្ញុំគ្រាន់តែត្រៀមខ្លួនហើយអង្គុយលេងតែប៉ុណ្ណោះ បងចុះមកពេលណាយើងទៅពេលហ្នឹងតែម្ដង ខ្ញុំអត់បានចាំទេ » នាយតូចនិយាយប្រាប់ទៅកាន់បង ព្រោះថានាយគឺពិតជាមិនបានចាំពិតមែន គឺរៀបចំខ្លួនហើយអង្គុយលេងទូរសព្ទជាធម្មតា ព្រោះថាថ្ងៃនេះជាថ្ងៃសម្រាកពីការសិក្សា អញ្ចឹងហើយទើបនាយនៅផ្ទះបែបហ្នឹង
« អឹម~ តោះអញ្ចឹងទៅយើង » និយាយរួចថេយ៉ុងក៏ចាប់កាន់ដៃប្អូននិងដើរចេញទៅក្រៅភូមិគ្រឹះ ហ្នឹងដើរចូលទៅក្នុងឡានឲ្យអ្នកបើកឡានបើកចេញទៅ កាយវិការបស់ ថេយ៉ុងបែបនេះ ពិតជាធ្វើឱ្យអ្នកស្រីស៊ូលីពេញចិត្តខ្លាំងណាស់ ព្រោះឃើញថាថេយ៉ុងលែងដូចមុន កាលពីមុនសូម្បីតែនិយាយរកមិនចង់និយាយផង តែឥឡូវស្និទ្ធស្នាលជាមួយកូនគាត់ដូចបងប្អូនបង្កើតយ៉ាងអញ្ចឹង
« សង្ឃឹមថាកូននឹងយល់គ្នា កូននឹងចេះស្រឡាញ់ជួយគ្នាទៅវិញទៅមក ទោះបីជាថេយ៉ុងមិនទទួលស្គាល់មីងក៏ដោយ ក៏ប៉ុន្តែមីងមិនដែលខឹងក្មួយនោះទេ មីងយល់អារម្មណ៍ក្មួយ ទោះបីជាក្មួយមិនទទួលយកនូវការស្រឡាញ់ពីមីងក៏ដោយ ក៏មីងមិនខឹងក្មួយដែរ ក្មួយនៅក្មេងក្មួយមិនទាន់គិតពេញលេញនៅឡើយទេ » អ្នកស្រីស៊ូលីញញឹមយ៉ាងពេញចិត្ត គាត់មិនដែលខឹងឬប្រកាន់ក្មេងប្រុសម្នាក់នេះនោះឡើយ ព្រោះគាត់យល់ពីអារម្មណ៍របស់គេ អញ្ចឹងហើយទើបគាត់តែងតែធ្វើល្អៗជាមួយគេមករហូត ព្រោះគាត់ក៏ធ្លាប់បែបហ្នឹងដូចគ្នា ( គ្រប់ម្ដាយចុងទាំងអស់មិនមែនសុទ្ធតែអាក្រក់នោះទេ គឺដោយមនុស្សតែប៉ុណ្ណោះ ម្ដាយចុងខ្លះគឺសម្លឹងឃើញតែទ្រព្យសម្បត្តិ ហើយតែងតែធ្វើបាបមកលើកូនប្រពន្ធដើម ក៏ប៉ុន្តែម្ដាយចុងខ្លះ គាត់ចូលមកក៏ព្រោះតែពាក្យថាស្រឡាញ់ គាត់មិនបានខ្វល់អំពីទ្រព្យសម្បត្តិនោះឡើយ ហើយគាត់ស្រឡាញ់កូនប្រពន្ធដើមដូចជាកូនបង្កើតគាត់យ៉ាងអញ្ចឹង គឺដូចជាអ្នកស្រីសូ៊លីនេះឯង )
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
Action« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...