ភាគ 12 / * រាល់ឆ្នាំយើងមកទីនេះតែម្នាក់ឯងតែប៉ុណ្ណោះ *

34 4 0
                                    

រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ12

* រាល់ឆ្នាំយើងមកទីនេះតែម្នាក់ឯងតែប៉ុណ្ណោះ *

ក្រាក!...
« ថេ..! » គ្រាន់តែបើកទ្វារភ្លាម សំឡេងហៅរបស់ជីមីនបានបន្លឺឡើង ធ្វើឱ្យរាងតូចប្រញាប់ងាកមុខទៅមើលយ៉ាងលឿន
« ឯងអត់ទាន់ទៅផ្ទះទេ? នេះយប់ហើយណា! » រាងតូចនិយាយព្រមទាំងយកដៃជូតទឹកភ្នែកចេញឲ្យស្អាត ដើម្បីកុំឱ្យមិត្តភក្ភិបានឃើញ
« ថេ ឯងយំមែនទេ? » ទោះព្យាយាមលាក់ប៉ុណ្ណា ក៏មិនអាចលាក់ពីភ្នែករបស់ជីមីនបាននោះដែរ ព្រោះពួកគេមិនមែនទើបតែរាប់អានគ្នានោះទេ គឺពួកគេរាប់អានគ្នាតាំងពីតូចមកម្ល៉េះ អញ្ចឹងហើយរឿងប៉ុណ្ណឹងគឺមិនអាចលាក់ជិតនោះឡើយ
« អត់ទេ! យើងអត់បានយំទេ! » រាងតូចព្យាយាមបដិសេធ ព្រោះមិនចង់ឲ្យមិត្តឃើញថាខ្លួនទន់ខ្សោយនោះឡើយ

« ថេ! យើងនឹងឯងមិនមែនទើបតែរាប់អានគ្នានោះទេ! តើប៉ុន្មានរឿងរបស់ឯងដែលលាក់យើងយើងមិនដឹងនោះ? គ្រប់រឿងរបស់ឯងយើងដឹងទាំងអស់ » ជីមីននិយាយរៀបរាប់ព្រមទាំងចុះពីលើគ្រែ ដើរមកក្បែរថេយ៉ុង
« អឹម~ » ស្ដាប់ឮតែប៉ុណ្ណេះទឹកភ្នែកដែលខំប្រឹងទប់ ក៏ចាប់ផ្ដើមហូរចុះមកដោយមិនអាចហាមឃាត់បាន ទើបធ្វើឲ្យជីមីនប្រញាប់ទៅឱបមិត្តភក្កិដើម្បីជាការលួងលោម
« គ្មានមនុស្សណាម្នាក់ដែលរឹងមាំគ្រប់ពេលនោះទេ! គ្រប់គ្នាគឺមានពេលរឹងមាំនិងពេលទន់ជ្រាយដូចគ្នា យើងដឹងថានៅពេលដែលឯងនិយាយគ្នាជាមួយនរណាគេម្នាក់ ឯងតែងតែប្រមូលភាពក្លាហានមកនិយាយ យើងដឹងគ្រប់យ៉ាងពីឯងដឹងថាឯងមិនចង់ឱ្យប៉ាម៉ាក់ឯងបារម្ភ! ហើយយើងក៏ដឹងដូចគ្នាថាឯងមានសម្ពាធយ៉ាងខ្លាំងចំពោះរឿងមួយនេះ! » ជីមីនអោបមិត្តភក្កិនិងនិយាយលួងលោម ព្រោះថាមនុស្សយើងនេះគ្មាននរណាគេម្នាក់ដែររឹងមាំរហូតនោះឡើយ

« ហ្ហឹៗ..អឺម~ យើងពូកែសម្ដែងណាស់ត្រូវទេ? »
« ទេៗ.. ក្មេងឆ្គួតឈប់យំទៅណា! ឥឡូវនេះឯងធំហើយ អញ្ចឹងហើយការគិតក៏ច្រើនដូចគ្នា អ្នកណាគេថាកាលពីមុនចង់ឆាប់ធំនឹងអាលបានជួយការងារប៉ានោះ ឥឡូវនេះឯងធំហើយមិនអញ្ចឹង ម៉េចឯងមិនសប្បាយចិត្តវិញ? »
« ត្រូវហើយកាលពីតូចយើងគេចង់ឆាប់ធំខ្លាំងណាស់ ចង់ឆាប់ធំនឹងអាលបានជួយការងារប៉ា! ក៏ប៉ុន្តែឥឡូវនេះយើងធំហើយ ធំល្មមដឹងថាការគិតមួយរឿងៗវាមិនមែនងាយស្រួលនោះឡើយ ពេលខ្លះយើងហត់ យើងក៏ចង់សម្រាកដូចគ្នា! យើងចង់ត្រឡប់ទៅរកអតីតកាល ត្រឡប់ទៅកាលពីតូចដែលគេងលក់មិនគិតអី គេងដោយមិនបាច់ខ្វាយខ្វល់ពីអ្វីទាំងអស់! » កាលពីតូចគ្រប់គ្នាគេចង់ឆាប់ធំខ្លាំងណាស់ ក៏ប៉ុន្តែនៅពេលដែលអ្នកធំឡើង អ្នកបែរជាចង់ត្រឡប់ទៅអតីតកាល ទៅកាលពីតូចឡើងវិញ  ចង់រស់នៅដោយមិនមានមិនបាច់គិតរឿងច្រើន

★ភរិយាជំនាន់ថ្មី☆Where stories live. Discover now