មន្តស្នេហ៍លោកគហបតី

3K 164 10
                                    

ភាគទី១០ :ប្រឡាក់ស្នេហ៍!!
____________

មិនបង្អង់យូរនាយក្រាស់ក៏ចាប់លើកបីកាយតូចស្រឡូនមកដាក់ក្នុងវង្វង់ដៃកក់ក្តៅនាយតូចដៃតោងក៏ជុងហ្គុគជាប់ភ្នែកចេះតែសម្លឹងមើលមុខសង្ហាររបស់ជុងហ្គុគមិនព្រិចជំហានជើងវែងៗបោះឆ្ពោះទៅជាន់ខាងលើដោយមានក្មេងសាច់ក្រអូបក្នុងដៃរបស់លោកគហបតីរូបសង្ហារមកដល់ខាងក្នុងបន្ទប់នាយក៏ដាក់អោយថេហ្យុងអង្គុយលើពូកថ្នមៗរាងតូចក្រឡេក្រឡង់មើលមកនាយក្រាស់ដែលកំពុងតែឈរទល់មុខខ្លួនដោយមានចម្ងល់ហេតុអីក៏នាយនាំខ្លួនមកបន្ទប់នេះ

« លោកគហបតី ឈរសម្លឹងមើលមុខខ្ញុំនេះតើមុខរបស់ខ្ញុំប្រឡាក់អីមែនទេ ?? » នាយតូចចោទសួរទៅរាងក្រាស់ហេតុតែឃើញនាយឈរសម្លឹងមើលមុខខ្លួនមួយសន្ទុះហើយមុខគេមានប្រឡាក់អីឬបានជាមើលៗមិនដាក់ភ្នែកសោះ

« ប្រឡាក់ស្នេហ៍ » នាយឆ្លើយហីៗតែពាក្យនាយនិយាយមិញនេះថេហ្យុងស្តាប់ហើយបើកភ្នែកឡើងធំៗប៉ុនពងមាន់មិនដែលធ្លាប់លឺសោះឡើយពាក្យប្រឡាក់ស្នេហ៍លោកគហបតីនិយាយស្តីអីប្លែកៗ

« ពិតមែនហេស៎ » ថេហ្យុងរហ័សយកដៃមកបោសវាសលើផ្ទៃមុខខ្លួនឯងព្រោះគិតថាមុខរបស់នាយមានប្រឡាក់ស្នេហ៍ពិតមែនគេមិនដឹងឡើយថាសម្តីនាយក្រាស់និយាយគ្រាន់តែចង់ញ៉ោះគេប៉ុណ្ណោះនាយក្រាស់ឈរច្រត់ចង្កេះអស់សំណើចនិងរាងតូចកាយវិការរបស់រាងតូចបានធ្វើអោយជុងហ្គុគគ្រឺតខ្នាញ់ថេហ្យុងចង់តែចាប់ក្រញិច

« ប្រឡាក់នៅត្រង់នេះ សឺត » ជាឱកាសក្នុងការកេងចំណេញលោកគហបតីក៏មិនទុកអោយខកខានយូរខណៈនោះនាយក៏ចូលខ្លួនធ្វើជាយកដៃទៅជូតផ្ទៃមុខរលោងរបស់ថេហ្យុងរំពេចនោះនាយតូចក៏ភ្លេចខ្លួនលោកគហបតីកំពូលរលៀមក៏ចំកោងខ្នងទៅផ្តិតស្នាមថើបលើថ្ពាល់ក្រអូបរាងតូចមួយខ្សឺត

« ល លោក អ្ហឹមម - » មិនទាន់ស្រដីចប់ផងនាយក្រាស់ស្រាប់តែបង្អូសបបូរមាត់មកប៑ឺតជញ្ជក់មាត់របស់រាងតូចដោយអារម្មណ៍នឹកនានាយក្រេបយករសជាតិផ្អែមចេញពីបបូរមាត់រាងតូចហាក់មិនជិនណាយកាន់តែថើបកាន់តែញៀន

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now