ភាគទី១២ : យើងចង់បានឯង!!
______________នាយតូចដែលស្ថិតក្នុងអាវរលុងវែងត្រឹមភ្លៅខុសពីទំហំរូបរាងខ្លួនឯងព្រោះថានាយក្រាស់បានចាប់ហែកខោអាវខ្លួនអស់ហើយទើបត្រូវយកអាវនាយក្រាស់មកពាក់និងខ្លួនសិនទោះបីរាងរយ៉េរយ៉ៃបន្តិចមែនតែគេអាចពាក់បាននាយតូចអង្គុយនៅលើពូកទាំងទឹកមុខស្រងូតស្រងាត់ព្រោះថាមិនដឹងនាយក្រាស់ចេញទៅណាទេបាត់ស្រមោលឆឹងក្រែងថាពេលងូតទឹករួចរាល់ហើយហៅនាយមែនទេហើយចុះពេលខ្លួនងូតទឹកស្រេចបាច់ទៅហើយថែមទាំងស្លៀកពាក់រួចទៀតមិចមិនឃើញវត្តមាននាយក្នុងបន្ទប់អញ្ចឹងឃើញត្រឹមតែថាសអាហារមួយដាក់លើតុប៉ុណ្ណោះ
« គេទៅណាអញ្ចេះ ??» នាយតូចអើតលើមរកមើលនាយក្រាស់បាត់ទៅណាអញ្ចេះមិនអោយដំណឹងគេសោះខណៈពេលកំពុងតែតាមរកមើលលោគហបតីវ័យ៣០ឆ្នាំសម្រស់ស្រស់សង្ហារនោះក៏មិនដឹងមកពីណាទេឃើញកាន់អុីវ៉ាន់សំពេងសំពោងឡើងញ៉េរញ៉ៃពេញដៃនាយក្រាស់ដើរចូលមកក្នុងបន្ទប់ប្រកបដោយទឹកមុខស្មើធេង
« សម្រាប់ឯង ថេហ្យុង » ជុងហ្គុគហុចអុីវ៉ាន់ដែលនាយទើបយកមកពីខាងក្រោមមិញដែលបញ្ជារអោយម៉ារ៉ុកទៅកម្ម៉ងទិញមើលចុះអ៉ុវ៉ាន់ច្រើនបែបនេះយ៉ាងហោចណាស់ក៏អស់ខ្ទង់លានដុល្លារនាយតូចបុិបុឹសចង្អុលមកខ្លួនទាំងទឹកមុខភ្ញាក់ផ្អើរ
« អោយមកខ្ញុំ »
« ហ្ហឹសយកទៅយើងអោយឯង » លោកគហបតីវាចាទាំងទឹកធម្មតាមិនញញឹមអីបន្តិចជាហេតុនាំអោយថេហ្យុងភាំងបន្តិចដែល
« ខ្ញុំមិនយកទេ លោកគហបតីទុកសម្រាប់ខ្លួនឯងចុះខ្ញុំមិនត្រូវការ » នាយតូចបដិសេធភ្លាមៗទោះបីនាយដេកជាមួយជុងហ្គុគក៏ពិតមែនក្តីតែយ៉ាងក៏មិនចង់បានស្អីពីនាយដែលព្រោះវាមិនមែនជារបស់នាយដែលរកបានអោយកម្លាំងញើសឈាមខ្លួនឯង
« ឯងជាមនុស្សរបស់យើង របស់ដែលយើងអោយឯងត្រូវតែយក » នាយក្រាស់ហាក់ចាប់អារម្មណ៍នឹងអត្តចរឹកទៀងត្រង់របស់ថេហ្យុងខុសដាច់ពីស្រីៗដែលនាយធ្លាប់ដេកជាមួយពួកនាងទាំងនោះសុតសឹងតែចង់បានរបស់មានតម្លៃអស់នេះឡើងញ័រខ្លួនទៅហើយហេតុក៏ថេហ្យុងមិនចាប់អារម្មណ៍សោះអញ្ចឹង
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍