មន្តស្នេហ៍លោកគហបតី

2.6K 159 2
                                    

ភាគទី១៤: នេះលោកគហបតីជឿនាងហ្ហ៎!!
______________

[ភូមិគ្រឹះហ៊ីរ៉ូស៊ីម៉ា]

នៅខាងក្រោយភូមិគ្រឹះគឺមានសួនច្បារដែលដាំទៅដោយរុក្ខជាតិតូចធំសួនផ្កាពណ៍ចម្រុះរីកស្កុលស្កាលយ៉ាងស្រស់បំព្រងគួរជាទីចាប់ចិត្តសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិនាយតូចសង្ងំក្នុងបន្ទប់មកជាយូរក៏ហាក់មានអារម្មណ៍ធុញថប់ទើបសម្រេចចិត្តចុះមកខាងក្រោមដើរតម្រង់ទៅក្រោយភូមិគ្រឹះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធកាត់បន្ថយភាពតានតឹងក្នុងចិត្តកុំអោយសៅហ្មងខ្លាំងពេកកំពុងអង្គុយនៅលើទោងយោរក្រោមដើមឈើដល់ធំមួយប្រកបដោយភាពអន្លង់អន្លោចតាមរំហើរខ្យល់ស្រស់ស្រាយអមមកនូវធម្មជាតិពណ៍ប៉ៃតងខ្ចីសំឡេងសត្វចេចចាចលើដើមឈើនាំពាំអោយនាយតូចបាត់បង់ភាពស្មុគស្មាញមួយរំពេច

« មុខឯងក្រាស់ជាងផ្លូវជាតិទៅទៀត រត់ចេញពីភូមិគ្រឹះហើយនៅមានមុខមកជាន់ទីនេះទៀត » កំពុងតែស្លុងអារម្មណ៍សុខៗស្រាប់តែកញ្ញាលីឡាដើរចូលមករកនាយតូចតាំងពីពេលណាក៏មិនដឹងបោះនៅសម្តីម៉ាក់ងាយមករាងតូចដោយទឹកមុខឈ្នានីសដឹងឬអត់គ្រាន់តែនាងក្រឡេកឃើញវត្តមានថេហ្យុងនៅទីនេះភ្លាមស្រាប់តែនាងកើតមានចិត្តទោសៈមកមួយរំពេចតែម្តង

« នៅម្តុំនេះមានឆ្កែដែលមែនទេ ?? » នាយតូចបញ្ចេញទឹកមុខធុញទ្រាន់មកដោយវាចាសួរបកទៅនាងវិញទាំងប្រយោគបង្គប់ន័យជ្រៅ

« ឯងចង់បានន័យថាយ៉ាងមិច » លីឡា

« ព្រោះអីខ្ញុំមិនលឺសំឡេងមនុស្សនិយាយបែរជាលឺតែសំឡេងឆ្កែព្រូស » កាយស្រឡូនក្រោកឡើងញាក់ស្មាវាយចញ្ចើមឌឺមកកាន់លីឡាយ៉ាងទំនើង

« ន៎ែអាក្មេងឈ្លើយយើងមានអាយុបងឯងដល់ទៅពីរឆ្នាំ កុំមកខ្វះសុជីវធម៌ជាមួយយើងអោយសោះ » លីឡានាងច្រឡោតមកភ្លាមៗពេលដែលសម្តីនាយតូចសាសព្ទមកដោយមិនគោរពនាងដែលមានអាយុបងនាយតូចដល់ទៅពីរឆ្នាំ

« ហុឹស តែចាស់ភ្លើក្មេងក៏វាមិនគោរពដែលយល់ទេ» នាយតូចសើចដើមក៏ចំអកអោយលីឡាដែលនាងខិតខំប្រឹងប្រែងឈ្នានីសខ្លួនរហូតតែមិនបានសម្រេច

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now