មន្តស្នេហ៍លោកគហបតី

2.5K 137 6
                                    

ភាគទី១៧ : អួយខ្មោចលងព្រះជួយ !!
______________

ស៑ាវចាន់ស្រែកវាស៎ស្ទើរតែផ្អើរសត្វលោកនេះបានន័យថាការសង្ស័យរបស់គេជាការពិតមែនទេសំឡេងរបស់ស៑ាវចាន់បានធ្វើអោយនាយតូចភ្ញាក់សឹងតែផ្ងាកក្រោយនាយតូចរហ័សយកដៃទៅខ្ទប់មាត់មិត្តសម្លាញ់ស្រែកៗបែបនេះផ្អើរនាក់ជំងឺនៅជិតៗនេះអស់ហើយស៑ាវចាន់ទទះដៃនាយតូចផាច់ៗអោយលែងនេះគេដកដង្ហើមមិនរួចទេនាយតូចប្រញាប់ដកដៃចេញភ្លាមៗពេលទទួលបានកែវភ្នែកពិឃាតសម្លឹងមកគេ

« ខឹក ខឹក នេះឯងចង់សម្លាញ់យើងហឹស៎» នាយតូចស៑ាវចាន់ក្អកខឹកៗទាំងស្រដីខ្សេវៗថេហ្យុងធ្វើមុខស្ញេញស្ញាញហាក់ធ្វើខ្លួនមិនសុំ

«នរណាប្រើអោយឯងស្រែកធ្វើអី» នាយតូចពេបមាត់តបវិញបើស៑ាវចាន់ស្រែកផ្អើរម្លឹងៗរលើងគ្រឹះមន្ទីរពេទ្យហើយពុទ្ធោយអើយសម្លាញ់ផ្អើរៗមើលតែជួបខ្មោច

« យើងវាភ្ញាក់ផ្អើរ » ស៑ាវចាន់

« ចាន់ឯងកុំប្រាប់រឿងនេះទៅអ្នកណា ណា៎ពិសេសគឺម៉ាក់របស់យើង » នាយតូចគេមិនចង់អោយអ្នកណាដឹងទេពិសេសម៉ាក់របស់គេបើដឹងថាគេជ្រុលជ្រួលជាមួយលោកគហបតីនោះទៀតប្រាកដណាស់គាត់ច្បាស់ជាពិបាកចិត្តមិនខានធ្វើយ៉ាងមិចបើគេជ្រើសដើរផ្លូវនេះហើយតទៅមុខទៀតជួបនិងបញ្ហាអ្វីក៏គេមិនដឹងដឹងត្រឹមតែពេលនេះគេកំពុងតែមានចិត្តលើលោកគហបតីរើយៗរួចទៅហើយ

« យើងគោរពតាមការសម្រេចចិត្តរបស់ឯងថេយ៍ប៉ុន្តែមានរឿងអីគួរតែប្រាប់យើងណា យើងពិតជាបារម្ភពីឯងណាស់ » នាយតូចស៑ាវចាន់ង៎ក់ក្បាលទុកជាការឆ្លើយតបយល់ព្រមរួចក៏បន្តសម្តីទាំងមានចិត្តបារម្ភពីសុខទុក្ខមិត្តប្រសិនបើគេម្នាក់នេះធ្វើបាបថេយ៍ទៅគេប្រាកដជាមិនលើកលែងអោយទេនាយតូចស៑ាវចាន់ចូលទៅជាប់ដៃថេហ្យុងដោយបង្ហាញទឹកមុខពិបាកចិត្ត

« ហ្ហឺយ យើងគឺថេហ្យុង ជេមស្វីនណាគ្មានអ្នកណាដែលហ៑ានធ្វើបាបយើងទេឯងមានដឹងឬអត់ថាលោកគហបតីគេមើលថែយើងបានល្អណាស់ » នាយតូចញញឹមថើរៗដើម្បីកុំអោយកំលោះតូចស៑ាវចាន់បារម្ភគេគឺថេហ្យុង ជេមស្វីនស្លូតឬកាចបត់បែនតាមពេលវេលាហើយរឹតតែមិនអាចចុះញ៉មនិងអ្នកណាដូចគ្នានាយតូចថែមទាំងបន្តប្រយោគលើកសរសើរពីនាយក្រាស់ទៀតផង

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now