ភាគ4 កុលាបស

138 5 0
                                    


     // មួយសប្តាហ៍ក្រោយ //

      ពិធីជប់លៀងស្រមោលស ប្រារព្ធឡើងដើម្បីបើកបង្ហាញតារាៗ បានចួបជុំគ្នា ត្រូវរៀបចំនៅក្នុងសណ្ឋាគារដ៏ប្រណិតមួយកន្លែងនៃទីក្រុង ដែលអាចមើលឃើញផ្ទៃសមុទ្របានច្បាស់ពេញភ្នែក។ ហើយប្រាកដណាស់ថាកម្មវិធីនេះ ត្រូវតែមានវត្តមានរបស់ រ៉ូហ្វ្រីលែនស៍។

     រាងតូចច្រលឹងស្គមស្តើង គ្រងឈុតសាទីន
ពណ៍ស បែកទឹកដោះគោ ដៃតូចសំយេះស្មា
រឹបរាងស្រឡូនបង្ហាញពេញលេញ រ៉ូបវែង
ឆែកចេញសាច់ភ្លៅសខ្ចីញេញ ចេញស្បែកជើងពណ៍មាស ចាំងព្រាកៗ នៅលើផ្ទៃមុខ មានការតុបតែងស្អាតយ៉ាងស្រទន់ សក់វែងត្រូវបានកៀប មូលទឹករលកភ្លីៗធំៗ ទម្លាក់ចុះបាំងស្មា
ស រលោងដែលចំហដោយសាច់ក្រណាត់
វែលខ្នង។

      « តុបៗ » សម្លេងស្បែកជើងកែងបន្លឺតិចៗ កាំម៉ារ៉ាក៏បង្វែរចំណាប់អារម្មណ៍ទៅកាន់នាងក្រមុំភ្លាមៗ ហើយក៏ចុចថតៗ មិនសំចៃដៃឡើយ ព្រោះសម្រស់ដ៏ស្រស់ស្អាតផូរផង់របស់ក្រមុំតូចជាតារាម៉ូឌែលទើបតែរះរូបនេះ ទាក់ទាញ
ចំណាប់អារម្មណ៍មនុស្សគ្រប់គ្នា។

   « សូមងាកមកខាងនេះផងបាទ!! »
   « ក្រឹបបបបៗៗៗ »
     ជាងថតចេះតែចុចថត ចាប់ប្លង់នេះបន្តិច
ខាងនោះបន្តិច រីឯរាងតូចវិញក៏ឈរកាច់ចង្កេះ ញញឹមដាក់កាំម៉ារ៉ា ព្រមទាំងរាក់ទាក់ទៅកាន់អ្នកគាំទ្រផងដែរ រួចទើបដើរចូលក្នុងពិធីក្រោមខ្សែរភ្នែកមនុស្សរាប់សិបគូរ។

      « វ៉ាវៗ ថ្ងៃនេះអូនលែនស៍ ជាតួឯករបស់
កម្មវិធីហើយ! » គ្រាន់តែក្រលេកឃើញនាងក្រមុំភ្លាម មីន ដូរីសា ជារៀមច្បងជួរមុខ ជាមនុស្សស្និទ្ធស្នាលនឹងរ៉ូហ្វ្រីលែនស៍ ក៏ញញឹមពោលពាក្យរាក់ទាក់ភ្លាមៗ។
   
      « បងនិយាយជ្រៅបន្តិចហើយ ការពិតខ្ញុំស្លៀកឈុតតាមស្ទាយលីស៍ ប៉ុណ្ណោះ! ម្យ៉ាងឈុតនេះដូចជាវាលៗ ល្ហើយៗ វាស៊ិចស៊ីណាស់បង! »
    « ឯណា? » ស្រីស្រស់ឈុតក្រហម ចាប់ស្មារ៉ូហ្វ្រីលែនស៍ បង្វិលមួយជុំ រួចខ្ចឹបមាត់និយាយតិចៗព្រមទាំងយកដៃទ្រចង្កា។
    « ស៊ិចស៊ីមែន! តែស្អាត! រឹបខ្លួនអូនលែនស៍ ស្អាតយកតែស្អាតងាប់រស់! បងនិយាយមែន! »
    « បងដូរី ក៏ប្រសព្វបញ្ចូរខ្ញុំណាស់នៀក៎! »
    « អា៎បងនិយាយពាក្យពិត! យ៉ាងម៉េចមិនចូលចិត្តឲ្យបងសរសើរទេអ្ហេស៎?? »

" Dark paradise  " Where stories live. Discover now