Episode 7

23 0 0
                                        

    រ៉ូហ្វ្រីលែនស៍ អង្គុយក្នុងឡានសម្ងំបង្ហូរទឹកភ្នែកស្ងាត់ៗ នាងផ្អែកក្បាលទៅកៅអីឡាន ឈ្ងោកមុខយំអឹបនឹងអាវរបស់យ៉ុនហ្គី ដោយមិនបញ្ចេញសម្លេង ហើយខ្ញាំដៃខ្លួនឯងដល់មានស្នាមហូរឈាមរឹមៗ។
      « កុំធ្វើបាបខ្លួនឯង! មិនមែនកំហុសរបស់អ្នកនាងទេ! » យ៉ុនហ្គី កំពុងបើកឡានក៏បន្ថយល្បឿនឲ្យយឺតៗ លូកដៃទៅចាប់ប្រអប់ដៃរបស់នាងអង្អែលថ្នមៗ គេលួចសម្លឹងមើលនាងយូរៗម្តង ឃើញនាងខ្ញាំដៃខ្លួនឯងទើបហាមឃាត់ មិនចង់ឲ្យនាងធ្វើបាបខ្លួនឯងព្រោះតែរឿងអស់នេះ។

      « ខ្ញុំពិតជាមិនដឹងទេ ថាខ្ញុំត្រូវដោះស្រាយរបៀបណា! ហេតុអីក៏ពួកគេសរសេរពាក្យមិនពិត បង្ហោះផ្សាយផ្តេសផ្តាសបែបនេះ អ្ហឹកៗ...» សម្លេងនាងនិយាយញ័រៗ សម្លេងយំដង្ហក់របស់នាងលាន់រងំពេញឡាន នាងនៅក្មេង ទើបប្រឡូកក្នុងវិស័យសិល្ប: មិនយល់ការរាក់ជ្រៅថាត្រូវដោះស្រាយរឿងអាស្រូវដោយរបៀបណា នាងខ្លាច នាងភ័យ និយាយមិនចង់ចេញ ចេញតែទឹកភ្នែក។

    « កុំបារម្ភអី! វាជាពាក្យចរចាមអារាមប៉ុណ្ណោះ ហេតុអីអ្នកនាងយំនិងខ្វល់ខ្វាយទៅលើពាក្យផ្តេសផ្តាសដែលពួកគេចង់ឲ្យអ្នកនាងឈឺចាប់? »
    « ដូច្នេះលោកចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច?? ហ៊ឹកៗ » នាងងាកមុខសួរគេទាំងទឹកភ្នែករហាមេះោគថ្ពាល់។
    « ទាក់ទងទៅអ្នកចាត់ការរបស់អ្នកនាង! ចំណែករឿងអ្នកការសែត ទុកឲ្យខ្ញុំអ្នកចាត់ចែង! »
   « យ៉ុនហ្គី....» រ៉ូហ្វ្រីលែនស៍ សម្លឹងមុខនាយកម្លោះយ៉ាងភ្ងាក់ផ្អើល ពេលគេហាមាត់ជួយនាងមិនស្ទាក់ស្ទើរ។

   « ខ្ញុំក៏ជាចំណែកមួយនៃរឿងនេះ ដូច្នេះទុកឲ្យខ្ញុំការពារអ្នកនាង!! បាត់យំ! ខ្ញុំជូនអ្នកនាងទៅផ្ទះ! » យ៉ុនហ្គី ក្តោបប្រអប់ដៃរ៉ូហ្វ្រីលែនស៍ ជួយជាកម្លាំងចិត្តដល់ស្រីតូច ហើយក៏បើកឡានជូននាងមកដល់មុខរបងផ្ទះ។

     « អរគុណដែលបានជូនខ្ញុំមកផ្ទះ! » រាងតូចចុះពីឡានដោយពាក់អាវក្រៅយ៉ុនហ្គីគ្របលើស្មា នាងសម្លឹងមុខគេដោយស្នាមញញឹមតិចៗ ទាំងភ្នែកក្រហមងាំង។ វត្តមានលោកហ្វានហាន ក៏ដើរសម្តៅទៅរកកូនស្រីទាំងបារម្ភ។
     « កូនលែនស៍! » គាត់ហៅឈ្មោះកូនស្រី មុននឹងស្ទុះទៅឪបកូន រួចអង្អែលក្បាលនាងស្រាលៗ ទើបងាកទៅមើលយ៉ុនហ្គី គេក៏គោរពគាត់ដោយសុជីវធម៍។
      « ជម្រាបសួរលោកពូ! »
      « បាទក្មួយ! អរគុណដែលជូនកូនលែនស៍មកផ្ទះ! ចាំមានឪកាសញាំបាយជុំគ្នាម្តងណា៎! »
     « បាទបានលោកពូ! ខ្ញុំសុំទៅវិញហើយ! »
     « បាទៗ »
     « អរគុណហើយស៊ូហ្គា!! » សម្លេងញ័រសឺតសឺកៗ របស់នាងតូចបន្លឺក្បែរឪពុក ហើយលើកដៃបាយៗដាក់នាយកម្លោះ គេសើចញឹមៗដាក់នាងវិញ ចូលឡានបើកចេញទៅដោយរ៉ូហ្វ្រីលែនស៍ ឈរមើលគេចេញទៅទាល់ផុតភ្នែកទើបព្រមចូលផ្ទះទាំងប៉ាទាំងកូន។

" Dark paradise  " Where stories live. Discover now