យ៉ុនហ្គី ក្នាញ់នឹងក្រមុំតូចម្នាក់នេះខ្លាំងៗ ទើបសង្កត់ចិត្តងក់ក្បាលផ្ទក់ៗ ប្រឹងលេបអាហារពេលព្រឹកទាំងតឹងទ្រូង។ អាយុ២០ហើយ ប៉ុន្តែក្មេងខ្ចីរឿងស្នេហាណាស់ មើលទៅគ្មានបទពិសោធន៍ម្តងផងមិនដឹង។
«មើលទៅអ្នកនាងទំនងជាមិនធ្លាប់មានសង្សារទេមែនទេ? »
« នោះជារឿងសម្ងាត់!គ្មានអ្នកណាម្នាក់ព្រមជឿឡើយ! មានតែលោកម្នាក់ប៉ុណ្ណោះដែលគិតថាខ្ញុំមិនធ្លាប់មានសង្សារ! ហេតុអីក៏គិតថាខ្ញុំមិនដែលមានសង្សារ?? » រាងតូចជ្រួញចិញ្ចើមសួរយ៉ុនហ្គី រួចច្រត់ដៃលើតុសម្លឹងមុខនាយមិនព្រេចភ្នែក។
« ខ្ញុំគិតបែបហ្នឹង! » នាយញញឹមចុងមាត់លើកកែវកាហ្វេក្រេបតិចៗរួចងាកមុខទៅមើលបង្អួច ឃើញថាថ្ងៃរះខ្ពស់ដែរហើយ ពួកគេក៏ប្រញាប់ប្រញាល់ចាកចេញពីអគារអាផាតមិន ដោយយ៉ុនហ្គីជូន រ៉ូហ្វ្រីលែនស៍ ទៅសាកលវិទ្យាល័យ ទើបទៅធ្វើការរបស់គេ។..........
( លាក់ជិតប៉ុណ្ណាក៏បែកធ្លាយរូបភាពផ្អែមល្ហែមជាមួយគ្នាដែរ នៅព្រឹកនេះតារាម៉ូឌែលក្រមុំតូចរូបស្រស់រ៉ូហ្វ្រីលែនស៍បាន បង្ហាញរូបភាពផ្អែមល្ហែមជាមួយគូរស្នេហ៍ជាបរុសលាក់មុខ នៅក្រោមអាផាតមិន....)
( ស្ទើមិនជឿ ថារូបភាពផ្អែមល្ហែមទាំងនេះជាតារាម៉ូឌែល កញ្ញារ៉ូហ្វ្រីលែនស៍ ជាមួយនឹងគូរស្នេហ៍....)
( ផ្ទុះការវែកញែកយ៉ាងខ្លាំង ក្រោយពីរបូតរូបមួយសន្លឹកនេះ មហាជនកំពុងតែចង់ដឹងថាមនុស្សប្រុសក្នុងរូបជាមួយកញ្ញារ៉ូហ្វ្រីលែនស៍ ជាអ្នកណា ទើបអាចឆក់បេះដូងក្រមុំតូចរូបស្រស់មួយនេះបាន ហើយតើសាវតារបស់បរុសក្នុងរូបជាអ្នកណាទើបកញ្ញាមិនព្រមបង្ហាញជាសាធារណៈឲ្យមហាជនបានឃើញ...)( ព្រោះតែជាជនទីបីក្នុងរឿងស្នេហាទើបតារាម៉ូឌែលទើបនឹងរះ កញ្ញារ៉ូហ្វ្រីលែនស៍ មិនព្រមបង្ហាញមុខគូរស្នេហ៍ជាសាធារណៈ ដោយបុរសក្នុងរូបភាពជាមនុស្សប្រុសត្រកូលខ្ពង់ខ្ពស់ហើយមានអំណាចក្នុងប្រទេស! )
..........« ឆ្កួត! ឆ្កូតពិតមែនហើយ! ហេតុអីសរសេរបំប៉ោងព័ត៌មានដល់ថ្នាក់នេះ? ពួកអ្នកការសែតចំជាអាក្រក់មែន! ខលទៅរ៉ូហ្វ្រីលែនស៍ ឲ្តត្រលប់មកផ្ទះវិញឲ្យលឿន!! » លោកហ្វានហាន បោះអាយផេតទៅលើតុ ពេលឃើញមនុស្សសរសេរព័ត៌មានអាក្រក់ពីកូនស្រី ទើបប្រាប់អ្នកបំរើ ទាក់ទងទៅកូនស្រីភ្លាមៗ មិនអិញ្ចឹងប្រាកដជាមានរឿងកាន់តែធ្ងន់ធ្ងរ។
« អ្នកនាងមិនទទួលទូរស័ព្ទឡើយលោកម្ចាស់!! »
« ខលទៅខាងសាលា! ប្រធានថ្នាក់របស់កូនលែនស៍! »
« ចាសបានលោកម្ចាស់!! » អ្នកបម្រើងក់ក្បាលតិចៗហើយប្រញាប់រត់កាន់ទូរស័ព្ទចេញទៅនិយាយនៅខាងក្រៅដោយ ទឹកមុខភិតភ័យ ព្រោះមានរឿងមិនល្អកើតលើអ្នកនាងតូចរបស់ខ្លួន។
![](https://img.wattpad.com/cover/373907213-288-k47327.jpg)
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, ការអួតថាខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្កួត, អំពើផិតក្បត់ជាអំពើបាប, រាល់ទង្វើដែលនាងធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប "