#ភាគ១៦
រ៉ូហ្វ្រីលែនស៍ លើកដៃម្ខាងអង្អែលមុខសង្ហាររបស់យ៉ុនហ្គីថ្នមៗ ដៃម្ខាងទៀតឪប កញ្ចឹងកនាយជាប់ នាងញញឹមតិចៗពេលទទួលបានការថ្នមទឹកចិត្តពីអ្នកម្ខាងទៀត កែវភ្នែកមានពន្លឺរបស់នាងសម្លឹងចំវង់ភក្រ័្ករបស់យ៉ុនហ្គី ដែលមានពាក្យជាច្រើន ចង់និយាយទៅកាន់គេប៉ុន្តែវាស្ទះណែនត្រឹមដើមទ្រូងនិយាយមិនចេញ។ នាងអរគុណទៅកាន់ព្រះ ដែលប្រទានមនុស្សល្អ ដូចយ៉ុនហ្គី មកក្បែរជីវិតនាង ហើយពេលនេះគេក៏ក្លាយជាមនុស្សដែលយល់ចិត្តនាងបំផុត។
« ឆាប់ទៅផ្លាស់ឈុតទៅនឹងបានញាំគ្រឿងសមុទ្រ! ពេលញាំរួចចាំជូនអ្នកនាងទៅកោះវិញ! » ផ្ទៃមុខមានមន្តស្នេហ៍ សម្លេងស្រទន់ពិរោះ បន្លឺតិចៗក្បែរត្រចៀកនាងតូចដោយលើកដៃអង្អែលក្បាលនាងដូចជាកូនក្មេង ចំណែករ៉ូហ្វ្រីលែនស៍វិញ ក៏ងក់ក្បាលស្តាប់គេយ៉ាងល្អ។
អាហារពេលល្ងាចដ៏រ៉ូមេទិចរបស់ពួកគេទាំងពីរបង្តើតឡើងនៅលើកាប៉ាល់ពណ៍ស កំពុងតែអណ្តែតខ្លួនលើផ្ទៃសាគរ នាងក្រមុំស្លៀកឈុតពណ៍ស ស្តើងរយៀល តាមបែបឈុតមកសមុទ្រ ណាមួយនាងជាតារាបង្ហាញម៉ូត ចូលចិត្តតែឈុតខើចនិងខ្លី ទើបគិតថាវាជាឈុតធម្មតា។ ប៉ុន្តែក្នុងភ្នែកយ៉ុនហ្គី មិនធម្មតាទេ ត្បិតបើនាងឈរបញ្ច្រាស់ពន្លឺច្បាស់ជាឃើញរាងរៅច្បាស់ៗផុសឡើងមិនខានទេ។
« ញាំមួយនេះទៅឆ្អិនហើយ! » យ៉ុនហ្គី ចាប់មឹក ដាក់ចាននាងដោយងើយមើលរាងតូចកំពុងតែថតរូបទុកបង្ហោះ។ រ៉ូហ្វ្រីលែនស៍ ថតរូបរួចដើរមកក្បែរយ៉ុនហ្គី ក៏ដាក់បង្គុយលើភ្លៅរបស់គេដោយមិនបាច់សួរ។ ហើយម្ចាស់ភ្លៅក៏ងាកមើលមុខនាងបែបភ្ងាក់ផ្អើល។
« យ៉ាងម៉េចប្រកាន់ឬ? »
«អត់ទេ! គ្រាន់តែនឹកស្មានមិនដល់! » គេមិនស្មានថានាងហ៊ានអង្គុយលើភ្លៅរបស់គេឡើយ ព្រោះគិតថានាងប្រហែលជានៅអៀនគេ តែគេគិតខុសហើយ។
« មឹកឆ្អិនហើយឆាប់ញាំទៅទាន់ក្តៅៗ! »
« បញ្ចុកមក! »
«បាទ?? »
«បញ្ចុកអូន! » រ៉ូហ្វ្រីលែនស៍ និយាយញិកញ៉ក់ឡើងរួចយកកែងដៃច្រត់លើភ្លៅគេថែមទាំងហាមាត់រង់ចាំ។ យ៉ុនហ្គី សើចខឹៗ ចាប់មឹកដែលឆ្អិននិងហាន់រួចផ្លុំតិចៗទើបបញ្ចុកនាង។
« ឆ្ងាញ់ទេ? អូនសម្លាញ់... » យ៉ុនហ្គី ផ្អៀងមុខសួរនាងដោយបង្ហូសសម្លេងវែងៗទាំងស្នាមញញឹម ទាក់ទាញសម្លេងសើចខឹៗរបស់រ៉ូហ្វ្រីលែនស៍បានយ៉ាងងាយ។
« ឆ្ងាញ់ណាស់បងសម្លាញ់! » នាងតូចក៏ពូកែសម្តី ចាក់ទឹកមិនលិច និយាយទាល់តែគេសើចខឹៗតាមនាងដែរ។
..............
រំលងទៅជាច្រើនថ្ងៃបន្ទាប់ ទំនាក់ទំនងរបស់ពួកគេក៏រីកដុះដាលដូចផ្សិត តែងមានការចួបជុំគ្នាជាញឹកញាប់ គឺឆ្លៀតពេលចួបគ្នា ដើម្បីរក្សារភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែស្អិតរមួតបេះមិនចេញ។
« អូនហ្អា៎មានផលិតករ មកពីខាងភាពយន្តគេទាក់ទងមកចង់ឲ្យឯងថតកុន! » អ្នកចាត់ការក្រមុំ និយាយឡើងដោយហុចរបាយការណ៍ខ្លះៗទាក់ទងនិងព័ត៌មានមួយចំនួនឲ្យរ៉ូហ្វ្រីលែនស៍ អាន។
« ខ្ញុំមិនចាប់អារម្មណ៍ទេបង! ណាមួយនៅផ្ទះពេលនេះលោកប៉ាមិនស្រួលខ្លួនទៀត ខ្ញុំចង់ឆ្លៀតពេលទំនេរទៅមើលថែគាត់!! » រ៉ូហ្វ្រីលែនស៍ និយាយទាំងមុខក្រៀមៗ ព្រោះពេលនេះនាងមានអារម្មណ៍ថានៅឆ្ងាយពីឪពុកខ្លាំងណាស់ ព្រោះតែនាងសង្កេតឃើញគាត់មានឬកពារប្លែកៗដាក់នាង ដូចមានអីលាក់លៀមជាមួយនាង។
« ចឹងចាំឪកាសក្រោយចុះ! ប៉ុន្តែលោកពូគាត់ឈឺអី?»
« ប្រហែលឡើងឈាម ឬក៏ជំងឺចាស់របស់គាត់ តែគាត់មិនព្រមទៅព្យាបាលសោះ!»
« ចឹងឪស្សាហ៍ទៅលេងគាត់ផង!កុំមានស្នេហាហើយភ្លេចអ្នកផ្ទះ! » អ្នកចាត់ការ និយាយចប់ក៏ស្ពាយកាបូបដើម្បីចេញពីស្តូឌីយ៉ូ ត្រលប់ទៅផ្ទះសម្រាក។
« ពេលណាទៅផ្ទះ? នេះយប់ជ្រៅហើយ! »
« បន្តិចទៀតទៅហើយបងទៅមុនចុះ! » នាងតបទាំងញញឹមតិចៗព្រោះនៅចាំយ៉ុនហ្គី មកទទួលនាងទៅផ្ទះ។ អ្នកចាត់ការក្រវីក្បាលតិចៗ ពេលឃើញឡានយ៉ុនហ្គី ចតនៅខាងក្រោមក៏ក្រហ៊ែមទាំងស្នាមញញឹមចំអន់។
« បេះដូងមកដល់ហើយម៉េចមិនឆាប់ចុះទៅក្រោមទៅ? »
« បងហ៎!! » ស្រីតូចមុខក្រហមងាំង ក្រោកចេញពីកៅអី ស្ពាយកាបូបរួចចុះជណ្តើរទៅចួបយ៉ុនហ្គី ដែលឈរពិតខ្នងនឹងទ្វារឡាន គ្រាន់តែឃើញស្រីតូចភ្លាមគេញញឹម បើកទ្វារឲ្យនាងចូលក្នុងឡានដោយហុចផ្កាឲ្យនាង។ ស្រីស្រស់ញញឹមបិទមាត់មិនជិតឡើយ លូកដៃឪបកញ្ចឹងកយ៉ុនហ្គី យ៉ាងណែនដោយថើបថ្ពាល់គេមួយខ្សឺត។

YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, ការអួតថាខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្កួត, អំពើផិតក្បត់ជាអំពើបាប, រាល់ទង្វើដែលនាងធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប "