ភាគ១៥
រាងតូចច្រលឹង ចង្កេះអង្ក្រង មួយក្តាប់ត្រូវបាតដៃក្រាស់ក្រសោបឪបជាប់យ៉ាង ស្និទ្ធស្នាលក្នុងទឹកសមុទ្រត្រជាក់ស្រិបដូចទឹកកក រាងកាយតូចកម្រើកជើងធាក់ទឹកខ្វៃៗ ដូចក្មេងទៀបរៀនហែលទឹកលើកដំបូង ដៃស្រឡូនក៏ឪបក នាយជាប់មិនលែង ព្រោះខ្លាចលង់ទឹក។ ទោះគេសន្យាថានឹងបង្រៀននាងហែលទឹកក៏ដោយ ប៉ុន្តែនាងនៅតែខ្លាច ព្រោះទឹកសមុទ្រជ្រៅ ហើយជុំវិញខ្លួនគ្មានអីអាចការពារបាន នាងមានតែគេដែលអាចតោងបាន ដូច្នេះត្រូវតែតោង។
« សាកប្រឡែងដៃសិនទៅ ហើយយកជើងធាក់ទឹកមួយៗ កុំភ័យ ធ្វើចិត្តឲ្យស្ងប់អូខេ?? » យ៉ុនហ្គី សើចតិចៗ ឪនខ្សឹបប្រាប់នាង ដោយបេះម្រាមដៃស្រឡូនចេញពីកញ្ចឹងកខ្លួន តែនាងនៅក្រាញ់ននៀលតោងស្អិតមិនលែង។
« អត់ទេ! ខ្ញុំខ្លាចលង់ទឹក! »
« ទាល់តែលង់ទឹកខ្លះទើបរៀនឆាប់ចេះ! »
« ចឹងឈប់រៀនហើយ!! » ស្រីស្រស់ច្បូញមាត់ស្រួច ដកដៃម្ខាងចេញពីកញ្ចឹង-ក នាយ ស្រវាតោងធ្នឹមកាប៉ាល់បម្រុងឡើងទៅខាងលើវិញ។
ប៉ុន្តែយ៉ុនហ្គី ចាប់កដៃនាងឲ្យឪប-ក គេវិញរួចជម្រុជទឹកផ្លិប លិចក្បាលទាំងពីរនាក់ ធ្វើឲ្យរ៉ូហ្វ្រីលែនស៍ រើបម្រះក្នុងទឹកប្រកាច់ខ្វៃៗតែឯង ព្រោះឈ្លក់ទឹកផង ភ័យផង។
« អ្ហឹក....ជួយយយយ»
« អ្ហឹមមមមម....» នាងបើកភ្នែកធំៗ ពេលគេផ្ទប់បបូរមាត់របស់គេជល់និងមាត់នាង រួចស្រាក់ម្រាមដៃគ្នាជាប់ ហើយដៃគេម្ខាងទៀត ចាប់ម្រាមដៃនាងឲ្យត្រដាងឡើងវាសទឹកសមុទ្រ រួចបង្ហូសឡើងឪបចង្កេះនាងជាប់ទប់លំនឹង ទើបទាញស្រីតូចងើបពីទឹក។ គេចាប់ជើងនាងដាក់ឲ្យត្រង់ រួចបង្រៀនរបៀបធាក់ជើងក្នុងទឹក។« អ្ហឹក....ហ្អឹម....អ្ហា៎...យ៉ុនហ្គី....» រ៉ូហ្វ្រីលែនស៍ ភ័យនឹងការលង់ទឹកទើបខ្ញាំដៃគេខ្លាំងៗ នាងមិនប្រសព្វនៅក្នុងទឹកឡើយ ទើបចេះតែខ្លាច។
« កុំខ្លាច! ខ្ញុំនៅជាមួយនាង...! ឪបខ្ញុំមកបើសិនជាអ្នកនាងខ្លាច! » គេខ្សឹបដាក់ត្រចៀកនាងសើរៗ ដៃវិញនៅឪបចង្កេះតូចតន់មិនព្រមលែង ព្រោះបើគេលែងនាងនឹងលិចក្នុងទឹកបាត់។បានមួយសន្ទុះស្រីតូចក៏អាចហែលបាន ប៉ុន្តែនាងមិនចេះប្រើខ្យល់ដកដង្ហើមក្នុងទឹក ទើបងាកៗឈ្លក់ទឹក ផឹកទឹកសមុទ្រអស់បួនដប់ម្ភៃក្អឹក។
« ប៉ុណ្ណឹងបានហើយ! ប្រយ័ត្នហើមសួត! » ឃើញបបូរមាត់នាងញ័រឡើងស្លែកចង់បែកស្វាយ គេក៏អាណិតទើបបបួលឡើងគោកវិញ ណាមួយមេឃក៏ចាប់ផ្តើមងងឹតបណ្តើរៗដែរ។
« ចាស!!! » ស្រីស្រស់តបទាំងមាត់ញ័រតតាត់ ដៃស្រឡូនបោះទៅរកនាយកម្លោះឲ្យជួយលើកនាងឡើងលើកាប៉ាល់។ យ៉ុនហ្គី ចាប់បីស្រីក្រមុំពេញៗដៃដាក់លើកាប៉ាល់ នាងក្រោកឡើងដើរទៅយកអាវឃ្លុំពាក់ រួចហុចមួយទៀតឲ្យគេទាំងដៃខ្ទប់ធីវអាវជិត ព្រោះមិនទាន់ចងខ្សែររួចរាល់។

YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, ការអួតថាខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្កួត, អំពើផិតក្បត់ជាអំពើបាប, រាល់ទង្វើដែលនាងធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប "