យ៉ុនហ្គី ញញឹមឈរជូនដំណើរលោក
ហ្វានហាន ជាមួយឈុតអាវយឺតពណ៍ស តឺនុយក្នុងខោជើងជើងវែងពណ៍ខ្មៅ ព្រមទាំងអាវក្រៅពណ៍ខ្មៅ ជាឈុតធម្មតា តែគេស្លៀកហើយគឺសង្ហារខ្លាំងតែម្តងហើយ សង្ហារខាបព្រលឹងតែម្តង។
« តោះពួកយើងទៅដែរទៅ! » នាងតូចញញឹមញញែមមកឈរក្បែរនាយ បន្ទាប់ពីជូនចាស់ទុំទៅផ្ទះរួចរាល់។ យ៉ុនហ្គី ងក់ក្បាលយឺតៗ ទើបបណ្តើរក្រមុំតូចគ្រងឈុតពណ៍ស ត្រឹមជង្គង់ ដៃវែងដេភ្ជាប់សាច់ក្រណាត់ស្បៃ
រលោងៗ មើលទៅសាមញ្ញៗ មិនដូចជាតារាល្បីសោះឡើយ។ពួកគេបានទៅហាងអាហារមួយកន្លែងដែល នៅទីក្រុងម៉ាឌ្រីដ ហើយកុម្មង់ Inspo Tumblr មានភិនភាគដូចភីហ្សាផ្សំគ្រឿងដាក់ពងមាន់ ម្ទេស សាច់ហេម ឈីស ទំហំមួយចំណិត នំបុ័ង បន្លែជាមួយឈីស ហើយគេក៏កុម្មង់ Chicken and chorizo paella ចុងក្រោយយ៉ុនហ្គី ក៏បន្ថែមតែក្តៅៗសម្រាប់ រ៉ូហ្វ្រីលែនស៍ ចំណែកគេ កុម្មង់កាហ្វេរ។
« បើសិនអ្នកនាងចង់ហៅម្ហូបបន្ថែម អាចហៅបាន! មិនបាច់ក្រែងចិត្តទេ! »
« តែប៉ុណ្ណឹងខ្ញុំញាំឆ្អែតដល់ព្រឹកស្អែកឯណោះហិហិ! ការពិតខ្ញុំចូលចិត្តសាច់មាន់ណាស់ ពិសេស Chicken and chorizo paella &sausage! តែមួយរយៈនេះរវល់ពេក ស្ទើរតែភ្លេចអាហារសំណព្វចិត្តហើយ! »
« បើចូលចិត្ត! ញាំឲ្យច្រើនៗចុះ ដើម្បីមានកម្លាំងធ្វើការងារសាលាទៀត! » គេញញឹមតាមស្ទើល ដែលញញឹមតិចតួច ប៉ុន្តែជះភាពសង្ហារក្រៃលែងតែម្តងហើយ។រ៉ូហ្វ្រីលែនស៍ ខាំមាត់ងក់ក្បាលតិចៗ បេះដូងលោតដឹបៗ ប្រុសម្នាក់នេះ មានស្នេហ៍មុខណាស់ មុខងាប់ គ្មានស្លាកស្នាមបង្ហាញថាមិនជ្រួលជ្រើមអំពីសម្រស់នាង ពិសេសភាពហីៗ តែយល់ចិត្តគ្រប់យ៉ាងរបស់គេ ធ្វើឲ្យនាងកាន់តែឈ្លក់វង្វេងក្នុងអន្លង់ស្នេហ៍របស់មនុស្សប្រុសឈាមត្រជាក់នេះខ្លាំងៗ។
« និយាយអិញ្ចឹង... អាហារថ្ងៃនេះចាំខ្ញុំអ្នកប៉ាវលោក! ទុកជាការអរគុណសម្រាប់ការជួយយកអាសារខ្ញុំកាលពីលើកមុន! » រ៉ូហ្វ្រីលែនស៍ វាចាតិចៗនិងសម្លឹងមុខគេមិនដាក់ភ្នែក។
សង្ហារម្លឹងៗ មិនមើលឲ្យឆ្អែត មិនព្រមមមមម« ទុកលើកក្រោយចុះ! បែបនេះទើបខ្ញុំអាចចួបអ្នកនាងបានម្តងទៀត! »
« លោកយ៉ុនហ្គី!! » ថ្ពាល់នាងក្រហមងាំង
« កុំហៅសមគួរអី! ហៅថា ស៊ូហ្គាធម្មតាបានហើយ! »
« ចុះឈ្មោះ យ៉ុនហ្គីនេះ? » សញ្ញាសួរលោតពេញខួរក្បាល។« ឈ្មោះបញ្ជីកំណើត! តែឈ្មោះស៊ូហ្គា សម្រាប់តែមនុស្សស្និទ្ធស្នាលហៅប៉ុណ្ណោះ!! » និយាយចប់ គេលើកកូនចានដែលចាប់សាច់មាន់ឡើងពេញ ហុចទៅក្បែរចានបាយរ៉ូហ្វ្រីលែនស៍ បង្ហាញការយកចិត្តទុកដាក់ចំពោះនាងបែបបើកចំហ។ រាងតូចអង្គុយឡើងអៀន មុខក្រហមព្រឿងៗ ញញឹមញញែមជាប់មាត់ អៀនឡើងញាំបាយលែងចូល ទើបយកកែវទឹកលើកផឹកបន្លប់។
« បើអិញ្ចឹងពីពេលនេះទៅ ខ្ញុំហៅលោកថាស៊ូហ្គា ហើយណា៎! »
« បាទ! » គេតបមួយម៉ាត់ សម្លឹងមុខនាងជាប់ឆ្កឹង។ មាឌតូចងាកមុខចេញទាំងអៀនខ្មាស់ ខំញាំនេះ ញាំនោះបន្លប់។ពួកគេចំណាយពេលជជែកជាមួយគ្នាពេញមួយថ្ងៃរហូតដល់ថ្ងៃរៀបលិច ទើបបណ្តើរគ្នាដើរលេងក្បែរមាត់ឆ្នេរសមុទ្រមើលថ្ងៃលិច។ ត្បិតតែពួកគេទើបស្គាល់គ្នា ចួបគ្នាមិនប៉ុន្មានដង តែសម្ព័ន្ធភាពពួកគេដើរទៅមុខរលូនណាស់។ ពួកគេនិយាយឆាប់ត្រូវគ្នា មានចំណង់ចំណូលចិត្តស្រដៀងគ្នា ដូចខ្លះ ខុសខ្លះ ហើយក៏ចាប់អារម្មណ៍គ្នាទៅវិញទៅមក ប៉ុន្តែមិនហើបមាត់សួរ រឿងផ្ទាល់ខ្លួនគ្នាឡើយ។
« អរគុណខ្លាំងណាស់ សម្រាប់ថ្ងៃនេះ! » រ៉ូហ្វ្រីលែនស៍ និយាយទាំងស្នាមញញឹម ដោយឈរពីមុខយ៉ុនហ្គី ត្បិតថាដល់ពេលត្រូវបែកផ្លូវគ្នាទៅផ្ទះរាងៗខ្លួនហើយ ។
« ចាំខ្ញុំជូនទៅផ្ទះ! »
ជាស្រីខ្លួនតូចមួយបែបនេះ គេម៉េចដាច់ចិត្តឲ្យនាងទៅផ្ទះដោយខ្លួនឯងបានទៅ??
![](https://img.wattpad.com/cover/373907213-288-k47327.jpg)
YOU ARE READING
" Dark paradise "
Roman d'amour" ការសាងបាបជាអំពើខុសឆ្គង, ការអួតថាខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្កួត, អំពើផិតក្បត់ជាអំពើបាប, រាល់ទង្វើដែលនាងធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប "