Episode 1

120 6 0
                                    

ភាគ១
/ ជំនួបដែលមិនបានព្រាងទុក ក្លាយជាគម្រោងការក្នុងជីវិត /

//ទីក្រុងម៉ាឌ្រីដ ព្រះរាជា​ណាចក្រ​អេស្ប៉ាញ //

    ប្រាសាទព្រះវិហារកាតូលិក ដែលស្ថិតនៅលើប្រជុំកោះកាណារី ដែលមានសមុទ្រព័ទ្ធជុំវិញព្រះវិហារ រួមទាំងដើមឈើពណ៍ខៀវស្រងាត់ដុះជុំវិញព្រះវិហារ ធ្វើឲ្យទីកន្លែងស្ងប់ស្ងាត់មួយនេះក្លាយជាទីកន្លែងពោពេញដោយ ស្ងប់សុខសម្រាប់អ្នកចង់បួងសួងសុំសេចក្តីសុខ ឬក៏បំណងប្រាថ្នាផ្សេងៗ។

     ចម្លាក់ប្រាសាទបុរាណដែលសាងសង់រាប់សតវត្សរ៍មកហើយ បានក្លាយជាទីកន្លែងបំពេញ បំណងសម្រាប់គ្រឹស្តបរិស័ទ ក៏ជាកន្លែងស្នាក់ នៅរបស់សិស្សសាវ័ករបស់ព្រះអង្គផងដែរ។
   // ផូសសសស//

    « អ៊ូយយយយយ » សម្លេងស្រែកថ្ងូររំអួយរបស់ក្រមុំតូចសក់វែង គ្រងឈុតពណ៍ខ្មៅបន្លឺខ្ទរពេញព្រះវិហារ ក្រោយពីត្រូវដើរជំពប់ជើងនឹងសរសរប្រាសាទរហូតជ្រុះ សៀវភៅគម្ពីរអស់រលីង។
    « សស្លាក់សស្លើតពិតមែនហើយឯងនេះ! » នាងបន្លឺសម្លេងតិចៗ លូកដៃអង្អែលក-ជើងខ្លួនឯងតិចៗ ទើបក្រោកយឺតៗ ឈោងដៃរើសកូនសៀវភៅដាក់ក្នុងកេះឡាំងវិញ។

     ស្រមោលបរុសមាឌធំ ស្មាបើកទូលាយ ឪនរើសសៀវភៅដាក់ឡាំងឲ្យនាងតូច សម្រិបជើងសឹងមិនឮសូរ ធ្វើឲ្យនាងតូចមិនចាប់អារម្មណ៍ថាមានមនុស្សមកជួយខ្លួនឡើយ ទាល់តែនាងបង្វិលខ្លួន៣៦០° ទើបឃើញគេ ប៉ុន្តែមើលឃើញតែខ្នងបែរពីជំហៀងប៉ុណ្ណោះ។

   « អរគុណលោកឪ! » ដោយសារតែស្លៀកឈុតលោកឪ ទើបនាងពោលអរគុណដោយស្នាមញញឹម តែពេលម្ចាស់ផែនខ្នងងាកមុខមក ធ្វើឲ្យនាងតូចក្រហមមុខងាំង ត្បិតថាមិនមែនជាលោកឪទេ ប៉ុន្តែជាប្រុសកម្លោះសង្ហារសាច់សខ្ចីញេញទៅវិញ ទើបប្រញាប់ឪនក្បាលសូម ទោសញាប់ស្មេញ។
    « សូមទោសៗ សូមទោសផងខ្ញុំយល់ច្រលំហើយ! »
    « មិនអីទេ! ជួនជាសម្លៀកបំពាក់ខ្ញុំទទឹក ទើបខ្ចីសម្លៀកបំពាក់លោកឪ ប្រើសិនទម្រាំតែឈុតខ្ញុំស្ងួត! » គេតបយ៉ាងទន់ភ្លន់ និងហុចកូនសៀវភៅសេសសល់មកកាន់នាងតូច ដោយលើមុខពុំមានស្នាមញញឹមដូចការរំពឹងទុករបស់នាងក្រមុំឡើយ។

" Dark paradise  " Where stories live. Discover now