យ៉ុនហ្គី កំពុងតែអង្គុយនៅក្នុងបន្ទប់ធ្វើការរបស់គេ ដោយសម្លឹងមើលតាមកែវយឹតឆ្លុះលួចមើលសកម្មភាពរបស់រ៉ូហ្វ្រីលែនស៍ គេញញឹមចុងមាត់តិចៗ យកដៃចាប់បោះកូនបាល់ទម្លាក់ចូលក្នុងទីលានបាល់ទាត់ដែលគេរៀបចំលក្ខណៈខ្នាតតូច។ នាយកម្លោះផ្លាស់ឈុតរួចក៏ទៅទទួលរ៉ូហ្វ្រីលែនស៍ នៅកន្លែងថតតែម្តង។
« សួស្តី!! » គេញញឹមមុខស្រស់ស្រទន់ពេលឃើញរាងតូចចូលឡានទាំងប្រញាប់ប្រញាល់ក៏ឈ្លេចសួរឡើង។
« ហាយឡូៗៗ! ជួយបើកឡានទៅខាងមុខបន្តិចសិនបានទេ?ខ្ញុំខ្លាចបងៗចាប់យកទៅវិញហិហិ!» ទោះមាត់អ្នកចាត់ការយល់ព្រមឲ្យនាងដើរលេងមួយថ្ងៃក៏ពិតមែន ប៉ុន្តែចិត្តរបស់អ្នកចាត់ការនាងមើលមិនធ្លុះឡើយ បើសិននៅយឺតយូរអាចមកចាប់នាងយកទៅថតវិញពិតមែន។
« បានៗ!! ដាក់ខ្សែរក្រវ៉ាត់ផងណា៎! » ស្នាមញញឹមចុងមាត់លេចឡើងច្បាស់ៗលើមុខសង្ហារ គេបង្វិលកង់ឡានបើកចេញទៅភ្លាមៗ ក្នុងចិត្តក៏ចាប់ផ្តើមរកនឹកផែនការបន្ទាប់ទៀតសម្រាប់ល្បួងស្រីតូចតន់ជាអនាគតចំណីពិសេសរបស់ខ្លួន។
ទឹករលកបោកគាំ្រៗផ្ទប់នឹងផ្ទាំងថ្ម បង្កសម្លេងខ្យល់លាយទឹកច្រាលឡើងខ្ទាតសើមពេញពសុធា បញ្ចេញក្លិនដីសើមឈ្ងុយៗ បែបធម្មជាតិសាយប្រហើរៗ ប្រហែលជាមានមនុស្សតិចណាស់ ដែលចូលចិត្តក្លិនដីសើមៗដូចពេលទើបធ្លាក់ភ្លៀងរួចថ្មីៗអិញ្ចឹងដែរ។ ស្រីតូចអង្គុយសម្លឹងមើលទៅទឹកសមុទ្រ នៅដាច់កន្ទុយភ្នែក ជិតជាប់ជើងមេឃដែលមានពពកនិងផ្ទៃមេឃពណ៍ខៀវស្រងាត់។ រាងតូចច្រឡឹងអង្គុយច្រត់ដៃទៅក្រោយ សណ្តូកជើងទៅមុខអស់ៗ ងើយផ្ទៃមុខស្រស់ផូរផង់ ញញឹមដាក់ព្រះអាទិត្យ ដោយអារម្មណ៍ល្អក្រៃលែង។
« ស្រស់ស្រាយដល់ហើយ! » នាងញញឹម រួចដេកលើប៉ៅអ៊ី ហាលថ្ងៃដោយស្លៀកអាវដៃតូចវាលៗ។
« ម៉េចក៏ពពកនៅកណ្តាលសមុទ្រស្រស់ស្អាតយ៉ាងនេះ??»
« ពិតជាស្រួលខ្លួនមែនហិហិ! » រ៉ូហ្វ្រីលែនស៍ ពោលឡើងទាំងសម្លេងសើចកខឹក នាងសប្បាយចិត្តដល់បិទមាត់លែងជិត។
« ម៉េចក៏អ្នកនាងញញឹមស្រស់ស្រាយអីបែបនេះ? ដូចអ្នកទើបនឹងបានដើរលេងលើកដំបូង! »
« គឺប្រហែលជាដូចលោកនិយាយ! តាំងពីចូលសិល្បៈខ្ញុំខានមានពេលដើរលេងបែបនេះយូរហើយ! លោកដឹងទេនេះជាការដើរលេងលើកទីមួយរបស់ខ្ញុំ! »
« ចឹងលេងឲ្យសប្បាយចុះ! ចាំខ្ញុំមកវិញ!! » គេដើរទៅនិយាយទូរស័ព្ទបាត់ ទុកឲ្យនាងនៅដេកញញឹមតែឯងបន្តទៀត។
YOU ARE READING
" Dark paradise "
Любовные романы" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
