អាហារដ៏ឈ្ងុយឆ្ងាញ់ ពីរមុខ មានការតុបតែងយ៉ាងស្រស់ស្អាត មានសោភ័ណភាពគួរឲ្យចង់ភ្លក្ស ត្រូវលើកដាក់លើតុ ពីមុខរ៉ូហ្វ្រីលែនស៍។
« មិនស្មានថាស៊ូហ្គា ពូកែធ្វើម្ហូបទាល់តែសោះ! ដូចជាអាហារលំដាប់ផ្កាយប្រាំ
អិញ្ចឹង!! »
« ដំបូងខ្ញុំមិនចេះធ្វើទេ ប៉ុន្តែត្រូវរស់នៅម្នាក់ឯងក៏រៀនធ្វើតាមអ៊ីនធើណែត ហើយក៏ចូលចិត្តធ្វើម្ហូបញាំ ជាងញាំនៅខាងក្រៅ! »
បានឮ ពាក្យសរសើរពីនាងក្រមុំ គេញញឹមបិទមាត់មិនជិតឡើយ ហើយអង្គុយសម្លឹងមើលស្រីតូចភ្លក្សអាហារទាំងរីករាយ។« អ្ហឹម... រសជាតិក៏ឆ្ងាញ់ល្អដែរ! សង្ហារហើយពូកែធ្វើម្ហូបទៀត សម្បូរមន្តស្នេហ៍ណាស់! » បបូរមាត់តូចរីកញញឹមក្រហាញៗ ព្រោះពេញចិត្តខ្លាំងណាស់ អាចថានាងចូល
ចិត្តរូបគេ ទាំងស្នាដៃធ្វើអាហារនិងអត្តចរិត។« មានតែអ្នកនាងទេ ដែលមើលឃើញមន្តស្នេហ៍ចេញពីខ្លួនខ្ញុំ! »
« អ្ហា៎!! តើហេតុអី? សមតែមាននារីៗចោមរោមសុំស្នេហ៍ហើយតើ! » រ៉ូហ្វ្រីលែនស៍ ទម្លាក់សមនិងស្លាបព្រាចុះ បើកភ្នែកព្រិចៗស្តាប់គេយ៉ាងយកចិត្តទុកដាក់។« ព្រោះការងារខ្ញុំធ្វើ មានតែបរុសៗ ហើយមនុស្សស្រីដែលខ្ញុំស្គាល់មានមិនច្រើនទេ! មានតែម៉ាក់ ហើយនិងអ្នកនាងរ៉ូហ្វ្រីលែនស៍! អ៎នៅមានដូនជី នៅព្រះវិហារដែរ! »
« ហិហិ!! ដូច្នេះស៊ូហ្គា នៅមិនទាន់មានសង្សារទេហ៎?? »
« គ្មានទេបាទ! ចុះអ្នកនាង? មានមិត្តប្រុសហើយឬនៅ? » ការពិតគេគ្មានបំណងសួររឿងផ្ទាល់ខ្លួននាងទេ គឺមិនចង់ដឹងឡើយ ប៉ុន្តែយល់ថាជាសំណួរសមគួរ ណាមួយនាងក៏សួរពីគេ ទើបគិតថាសួរទៅវិញ ជាសុជីវធម៌ប៉ុណ្ណោះ។« ខ្ញុំគ្មានទេ! បើសិនជាមាន ខ្ញុំមិនបានខលហៅលោកឲ្យមកជួយខ្ញុំឡើយ!! »
« អ៎.... អ្នកនាងនៅលីវ...» ទឹកមុខគេញញឹមតិចៗ ស្ទើរមើលមិនដឹង គេលើកកែវទឹកផឹកបន្តិច ក្នុងចិត្តលួចត្រេកអរ សប្បាយចិត្តឡើងមកយ៉ាងចម្លែកដោយឮនាងថា គ្មានសង្សារ។« ចាសខ្ញុំនៅលីវ! » រ៉ូហ្វ្រីលែនស៍ តបទាំងថ្ពាល់ក្រហមតិចៗ នរណាមិនអៀន ដែលត្រូវប្រាប់មនុស្សភេទផ្ទុយគ្នា ថាខ្លួនឯងនៅលីវ ថែមទាំងនៅតែពីរនាក់តទល់ជាមួយគេទៀត។ និយាយទៅនាងប្រហើនដែរហ្នឹង គេចពីក្រពើចាស់ មកសម្ងំនៅអាផាតមិនកម្លោះសាច់ក្រអូបជំនួស បើសិនគេប៉ងអាក្រក់តែបន្តិច
ជីវិតនាងម៉ត់ខៃមិនខាន។

YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, ការអួតថាខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្កួត, អំពើផិតក្បត់ជាអំពើបាប, រាល់ទង្វើដែលនាងធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប "