// អាផាតមិន //រាងខ្ពស់ស្រឡះ បីត្រកងមាឌតូចស្រលូនដែលសន្លប់ស្តូកស្តឹងចូលក្នុងបន្ទប់គេងដោយប្រើជើងធាក់ទ្វារ គេដាក់នាងចុះលើពូកថ្នមៗ ទើបដកទូរស័ព្ទខលទៅបុគ្គលិកខាងក្រោមឲ្យមកជួយផ្លាស់ប្តូរឈុតរបស់នាងតូចចេញ ព្រោះគេមើលហើយពិបាកភ្នែកជាខ្លាំង។
« សួស្តីខ្ញុំ យ៉ុនហ្គី អ៊ែរីសា ជួយបញ្ចូនបុគ្គលិក ស្រីឲ្យមកបន្ទប់ខ្ញុំ២នាក់ ហើយកុំភ្លេចយកសម្លៀកបំពាក់មនុស្សស្រីសម្រាប់គេងពេលយប់មួយឈុតផង រើសប្រភេទដែលមាន
ផាសុខភាព! អរហើយខ្ញុំត្រូវការថ្នាំគ្រុនក្តៅដែរ! » និយាយចប់ក៏ចុចបិទភ្លាម មួយសន្ទុះក្រោយ បុគ្គលិកសណ្ឋាគារក៏រៀបចំសម្ភារៈរួចរាល់ ហើយប្រាកដខ្លួននៅពីក្នុងបន្ទប់យ៉ុនហ្គី ល្មម។« ជួយផ្លាស់ឈុតឲ្យនាងនិងបញ្ចុកថ្នាំឲ្យនាងផង! » គេនិយាយចប់ ក៏ចេញទៅខាងក្រៅ
ទុកឲ្យបុគ្គលិកគេធ្វើការរបស់គេ ហើយខ្លួនក៏មិនចង់កេងចំណែញលើមនុស្សស្រី ដែលទើប នឹងស្គាល់ដែរ។
« រួចរាល់ហើយលោក! » មួយសន្ទុះក្រោយ បុគ្គលិកសណ្ឋាគារក៏ចេញមកខាងក្រៅ និយាយប្រាប់យ៉ុនហ្គី គេងក់ក្បាលតិចៗ ពួកនាងអស់តួនាទីហើយក៏ចាកចេញទៅក្រៅវិញ។ ក្នុងបន្ទប់ក៏សល់តែគេ ជាមួយនាង រីឯគ្រីស ទៅព្រះវិហារ សួរលោកឪ និងដូនជី ក្រែងបានអាស័យដ្ឋានឬក៏សាច់ញាតិរបស់រ៉ូហ្វ្រីលែនស៍។.......
ព្រឹកព្រលឹម ព្រះអាទិត្យរះចំកណ្តាលផ្ទៃមុខ នាងតូចត្រលឹង ត្របកភ្នែកស្តើងៗប្រឹងបើកតិចៗ ដៃលើកទប់ក្បាលដែលធ្ងន់ត្រដុក ហើយខំទាញខ្លួនឯងក្រោកពីពូក ដោយយកដៃញីក្បាលតិចៗ តាមបែបមនុស្សមិនទាន់អស់ជាតិងងុយគេង។ តែ.....
« អ្ហាយយយយយ » រ៉ូហ្វ្រីលែនស៍
ស្រែកស្ទើរបែកបន្ទប់ ពេលឃើញខ្លួនឯងដេកនៅលើពូកក្នុងបន្ទប់អ្នកដទៃ ដែលមិនស្គាល់ ហើយនៅលើខ្លួនក៏មានឈុតដេកពណ៍ប្រផេះដៃវែងជើងវែង រីឯឈុតក្នុងបាត់អស់រលីងហើយ។
« ឬក៏យើងត្រូវគេចាប់ជំរិតយកមករំលោភនៅទីនេះ?? អ្ហា៎... មិនពិតទេ! » នាងស្រែកឡូឡា ចុះពីគ្រែ ទាញអំពូលភ្លើងនៅលើតុក្បាលគ្រែកាន់ជាប់ដៃទុកជាអាវុធ តែក្រៅពីគ្មានមនុស្សនៅហើយ ទ្វារក៏មិនបានចាក់សោរ អាចឲ្យរ៉ូហ្វ្រីលែនស៍ ដើរចេញមកខាងក្រៅដោយមានសេរីភាព។
![](https://img.wattpad.com/cover/373907213-288-k47327.jpg)
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, ការអួតថាខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្កួត, អំពើផិតក្បត់ជាអំពើបាប, រាល់ទង្វើដែលនាងធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប "