Episode 08+9

17 0 0
                                        

EP 8

ក្រមុំតូចពាក់ឈុតពណ៍ខ្មៅ អាវវាលក្លៀកនិងសំពត់ជើងវែងប្រភេទ Gypsy ស្ពាយកូនកាបូបរត់ចុះពីលើផ្ទះញាប់ស្មេញ ដើម្បីទាន់ឪពុកទទួលទានអាហារពេលព្រឹក។
« ហ្គូតម៉ងនីងប៉ាៗ! ព្រឹកនេះមានអីញាំខ្លះទៅ? » សម្លេងនាងលាន់ឮដល់តុអាហារ បរុសទាំងពីរបញ្ចេញសំណើចតិចៗព្រមគ្នា លោកហ្វានហាន សើចខិកៗក្រវីក្បាលនឹងចរិតក្មេងរបស់កូនស្រី ដែលក្រមុំពេញរូបហើយនៅមិនចោលចរិតជាក្មេងប្រាំខួបដាក់ឪពុកឡើយ។
« ហ្គូតម៉ងនីង ឡេឌី ( Lady ) ឮតែសម្លេងមិនឃើញម្ចាស់សោះ ដឹងថាថ្ងៃនេះមានភ្ញៀវទេកូនស្រី?? »
« អ្ហា៎ប៉ាៗ ផ្ទះយើងមានភ្ញៀវពីអង្អាល់??? អ្ហា៎..... យ៉ុនហ្គី??? » ស្រីស្រស់សក់រមូលរួញទឹករលកភ្លីធំៗ បើកភ្នែកធំៗពិនពងមាន់ ក្រោយពីរត់ផ្លោតៗមកឈប់ពីមុខតុអាហារ ក៏មានអាការៈខ្មាស់អៀនឡើងមក ពេលឃើញនាយកម្លោះអង្គុយញញឹមដាក់ជាស្រេច។

« ហ្គូតម៉ងមីងអ្នកនាង!!! » គេញញឹមស្រទន់ដាក់នាង ហើយចោលភែ្នកសម្លឹងរាងតូចពីក្បាលដល់ចុងជើង រួចទើបពោលសរសើរភ្ជាប់នឹងស្នាមញញឹម។
« ថ្ងៃនេះអ្នកនាងតែងខ្លួនគួរឲ្យស្រលាញ់ខ្លាំងណាស់ដឹងទេ?? »
« អរគុណ...» មុខនាងក្រហមងាំង អៀនយ៉ុនហ្គីណាស់ ដែលឃើញចរិតបែកស្លុយរបស់នាងបែបនេះ ទើបដើរមួយៗចូលតុអាហារ និងញាំអាហារពេលព្រឹកមួយៗរួចក្រឡេកមើលយ៉ុនហ្គី ម្តងម្តាល។ ភ្លាមនោះលោកហ្វានហាន ក៏វាចាឡើងក្រោយពីក្រេបទឹកលាងមាត់រួចរាល់។

« ព្រឹកនេះយ៉ុនហ្គី អ្នកជូនកូនទៅព្រះវិហារ! ព្រោះប៉ាជាប់ការងារ! ដំបូងថាទៅជាមួយគ្នា តែការងារមកមុន កូនយល់ហើយមែនទេ??? » លោកហ្វានហាន និយាយទាំងសម្លឹងមុខកូនស្រី នាងតូចងក់ក្បាលតិចៗ យល់អំពីតួនាទីការងារច្បាស់ ទើបតបទៅឪពុកដោយស្នាមញញឹម។

« ចាសបានប៉ា! ចាំអាទិត្យក្រោយចាំទៅជាមួយគ្នាក៏បាន! »
បន្ទាប់ពីស្រុះស្រួលគ្នារួចពួកគេក៏ពិសារអាហាជុំគ្នា ទើបបំបែកគ្នាតាមគោលដៅដែលគ្រោងទុកនោះ។

// ព្រះវិហារកាតូលិក //

« ជម្រាបសួរលោកឪពុក! »
« ជម្រាបសួរកូនស្រីកូនប្រុស! រីករាយដែលខួបគ្នាជាថ្មី សូមព្រះប្រទានពរ!! » លោកឪពុកក្នុងព្រះវិហារដើរមករាក់ទាក់ពួកគេទាំងពីរ ហើយក៏នាំទៅកន្លែងអង្គុយក្នុងវិហារ រួចចាប់ផ្តើមថ្វាយបង្គំព្រះដ៏វិសុទ្ធរបស់ពួកគេរហូតដល់បញ្ចប់។

" Dark paradise  " Where stories live. Discover now