វគ្គ២ បញ្ហាដែលគ្រោងទុក!!!.............
ឡានខ្មៅរលោងស្រិល ឈប់ចតនៅមុខផ្ទះស្រីក្រមុំ នាពេលព្រលប់ព្រាលៗ មើលអ្វីស្ទើរមិនឃើញ តូចតន់ចុះពីឡានដោយមានអាវក្រៅយ៉ុនហ្គីតាមជាប់ស្មាសខ្ចី នាងដើរចូលផ្ទះដោយមិនងាកក្រោយសូម្បីតែបន្តិច។ ចំណែកយ៉ុនហ្គីក៏បន្តបើកឡានចេញទៅដោយមិននិយាយលានាងដូចគ្នា រហូតនាងចូលក្នុងផ្ទះបាត់ទើបថយឡានមកឈប់ពីមុខផ្ទះនាងវិញ រួចសម្លឹងទៅកាន់បន្ទប់របស់ស្រីតូចដោយស្នាមញញឹមតិចៗសឹងតែមើលមិនឃើញថាគេកំពុងញញឹមឡើង រួចទើបបើកឡានចេញទៅផ្ទះរបស់គេ។
« ចៅហ្វាយ!!!! » កូនចៅជំនិតទាំងប៉ុន្មាននាក់របស់យ៉ុនហ្គី ចូលមកក្នុងបន្ទប់ធ្វើការរបស់គេហើយ សម្តែងការគោរពទៅកាន់យ៉ុនហ្គី ព្រមទាំងហុចឯកសារមួយដុំទៅកាន់គេ ហើយមកឈរកន្លែងដើមវិញយ៉ាងដឹងតួនាទី។
« ទុកត្រង់ហ្នឹងហើយឯងចេញទៅក្រៅទៅ!!! » គេតបខ្លីៗ មុននឹងលាត់ដៃអាវក្រៅពណ៍ខ្មៅ មូលដល់កែងដៃរួចដាក់បង្គុយលើកៅអីហើយចាប់ផ្តើមទាញឯកសារមកពិនិត្យមើលម្តងមួយទាំងស្នាមញញឹមនៅលើមុខពោរពេញដោយល្បិចកលដែលនរណា៏មើលមិនដឹងថាគេកំពុងមានគម្រោងនឹងធ្វើអី្វឡើយ។។
« ល្បែងនេះនឹងកាន់តែសប្បាយលេងមិនខាន!!! » និយាយតែប៉ុណ្ណឹងគេក៏យកទូរស័ព្ទខលទៅនរណាក៏មិនដឹង តែប្រាកដណាស់ថាគេមិនមែនមានផែនការតែមួយ។
« ព្រះនាងដែលនៅក្នុងប្រសាទពុំធ្លាប់ឃើញសង្គា្រមច្បាស់ជាគ្មានថ្ងៃយល់ពីភាពវេទនាឈឺចាប់ អារម្មណ៍ដូចស្លាប់ទាំងរស់ក្នុងភ្លើងសង្រ្គាមឡើយ....»
// ប្រាវវវវវ.....//
សំណង់ប្រាសាទបុរាណចំណាស់នាសម័យឆ្នាំ៩០ ត្រូវបានសាងសង់នៅក្នុងដែនដីសប្បនិមិត្តរបស់យ៉ុនហ្គី គេធ្វើសំណង់ប្រាសាទនេះខ្ពស់យ៉ាងអង់អាចបំផុត ដែលមានកិត្យានុភាព សេចក្តីថ្លៃថ្នូរ ដោយនៅក្នុងរូបសំណាក់ប្រាសាទក៏មានព្រះនាងតូចមួយអង្គ ឈរកាន់ផ្កាមួយទង កំពុងឈរនៅជាន់ខាងលើគេបង្អស់នៃសំណង់ប្រាសាទនេះ។ ដៃមាំ លើកម្រាមចង្អុលរុញផ្តួលសំណង់បា្រសាទនោះទាំងទឹកមុខត្រជាក់ល្ហឹម។ទោះបីជាគេចំណាយពេលអង្គុយផ្គុំរូបនេះរាប់សិបម៉ោងក៏ដោយ ក៏គេអាចលើកដៃបំផ្លាញសំណង់ប្រាសាទនេះបានដែរ។
YOU ARE READING
" Dark paradise "
Romansa" ការសាងបាបជាអំពើខុសឆ្គង, ការអួតថាខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្កួត, អំពើផិតក្បត់ជាអំពើបាប, រាល់ទង្វើដែលនាងធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប "