មន្តស្នេហ៍លោកគហបតី

2.3K 142 3
                                    

ភាគទី១៩ : ឯងប្រចណ្ឌយើង !!

______________

« លីឡាឯងនៅឈរស្អីត្រង់នេះឆាប់មកនេះមកបើលោកគហបតីឃើញប្រាកដជាចប់មិនខានទេ » ខណៈនោះដែលអ្នកបម្រើស្រីម្នាក់ដែលជាមិត្តនិងកញ្ញាលីឡាបានចូលទៅអូសដៃនាងអោយចេញពីកង្រ្គាមពាក្យសម្តីមួយនេះប្រសិនលោកគហបតីមកឃើញប្រាកដជាចប់មិនខានទេប្រហែលជាត្រូវទទួលទោសផងក៏មិនដឹង

« ហួយន៎ែឯងអូសយើងចេញពីទីនោះធ្វើស្អី »

« បើលោកគហបតីឃើញឯងនៅត្រង់នោះប្រាកដជាឯងនេះហើយអ្នកទទួលទោសនោះព្រោះអីឯងមុននេះក៏បានបង្ករជម្លោះដែល » នាងដាស់តឿនមិត្តអោយភ្ញាក់ស្មារតីនាងក៏ដឹងថាកីឡាលួចចាប់ចិត្តលើលោកគហបតីមានតែជំរុញអោយមិត្តបានខ្ពស់មុខខ្ពស់មាត់ថែមតែរឿងខ្លះដកខ្លួនចេញសិនទៅក៏មិនខានប្រយោជន៍ដូចគ្នា

« ឯងនិយាយបែបនេះក៏ត្រូវម្យា៉ងដែល ចាំមើលទៅលោកគហបតីប្រាកដជាដាក់ទោសអាក្មេងនោះមិនខានទេចំណែកឯនាងស្អីគេនួកមានឱកាសពេលណាទះអោយដឹងដៃគ្នាម្តង » លីឡាញញឹមចុងមាត់ហាក់លេចឡើងនៅគំនិតអាក្រក់មួយមកលើនាយតូចនាងជឿថាលោកគហបតីប្រាកដជាដាក់ទោសនាយតូចជាក់ពុំខានទេដែលហ៑ានបង្កររឿងយ៉ាងនេះ

ក្រឡេកមកមើលសង្រ្គាមពាក្យសម្តីនាយតូចនិងកញ្ញាជូរីឯនេះវិញរាល់សម្តីនាយតូចហាឡើងមួយមាត់ៗសឹងតែធ្វើអោយឆេះឆួលសន្ធោសន្ធៅដល់កម្រិតមួយប្រកាសអាសន្ន

« ឯងស្គាល់យើងតិចពេកហើយ ផាច់ » ជូរីអត់ទ្រាំមិនបានក៏ចូលទៅទះនាយតូចមួយកំភ្លៀងកុំហ៑ានប្រើសម្តីឈ្លើយៗជាមួយនាងអោយសោះ

ផាច់ !!?

« មួយកំភ្លៀងទះអោយនាងអោយជ្រុះលាមកចេញពីខួរ កុំចេះតែគិតថាខ្លួនឯងអស្ចារ្យនោះ » នាយតូចងាកមុខសម្លក់ទៅនាងទាំងកែវភ្នែកក្រហមងិលរួចក៏ទះនាងសងមួយកំភ្លៀងវិញអោយដឹងដៃដូចគ្នាថាមនុស្សដូចជាគេគ្មានថ្ងៃព្រមចាញ់អ្នកណាឡើយ

« អួយ ! ចាំមើលយើងនិងប្រាប់លោកគហបតីថាឯងទះយើង » នាងយកដៃទប់ថ្ពាល់ដែលក្រហមដាមស្នាមម្រាមដៃប្រាំនោះទាំងមានគំនុំគំគួនចាំមើលណានាងនិងប្តឹងលោកគហបតី

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now