ភាគទី២២ : យើងមិនទទួល!!
______________កំឡុងពេលត្រឡប់មកពីផ្សារទំនើបមកដល់ភូមិគ្រឹះវិញនាយក្រាស់ចុះចេញពីឡានមិនខ្ចីខ្វល់ពីនាយតូចដែលរួមដំណើរជាមួយនាយនោះទេនាយតូចចុះចេញពីក្នុងឡានធ្វើមុខម៉េងម៉ង់មិនយល់ពីអត្តចរឹកនាយក្រាស់កាលប៉ុន្មានម៉ោងមុននេះល្អនិងគេសោះហេតុអីក៏ឥលូវនេះមកគំរោះគំរើយដាក់គេវិញដល់ពេលអញ្ចឹងថេហ្យុងក៏រាងអាក់អន់ស្រពន់ចិត្តបន្តិចដែលនាយតូចដើរតាមនាយក្រាស់រហូតដល់បន្ទប់ចូលមកដល់ខាងក្នុងក៏ឃើញថានាយក្រាស់បានចូលទៅបន្ទប់ទឹកសម្អាតខ្លួនបាត់ហើយខណៈនោះនាយតូចក៏ដាក់ខ្លួនមកអង្គុយលើពូករងចាំនាយក្រាស់ចេញមកអាងនិងនិយាយជាមួយគ្នាអោយច្បាស់លាស់
ក្រាក ! រងចាំរយៈពេលប្រហែល10នាទីទ្វារបន្ទប់ទឹកក៏របើកដោយស្នាដៃរាងក្រាស់កាយមាំសង្ហារអាក្រាតមួយកំណាត់ខាងលើរីឯខាងក្រោមមានត្រឹមកន្សែងរុំរបេះៗបិទបាំងប៉ុណ្ណោះនាយដើរចេញពីបន្ទប់ទឹកដោយមានកន្សែងជូតសក់ឈរបង្អួតសាច់ដុំកង់ៗនៅចំពោះមុខរាងតូចនាយតូចផងដែលនេះគ្រាន់តែឃើញភាពសង្ហារបស់លោកគហបតីហើយសឹងតែធ្លាក់ក្នុងអន្លង់ស្នេហ៍រាងក្រាស់់មួយរំពេច
« សម្លឹងស្អីឯង » នាយក្រាស់ចោទសួរនាយតូចដោយទឹកមុខស្មើធេងពេលដែលក្រខ្សែនាយប្រទាក់និងក្មេងតូចមុខស្រស់អង្គុយថ្មឹងភ្លឹកមើលអីមិនដឹងទេឡើងស្លុងចំហរមាត់ធ្លុងនាយក្រាស់ឃើញដូច្នោះក៏រាងឆ្ងល់បន្តិចដែល
« អឺ ! គឺមើល » នាយតូចភ្ញាក់ស្មារតីក្រោយសំឡេងជុងហ្គុគហោះចូលត្រចៀករបស់ខ្លួនថេហ្យុងធ្វើភ្នែកព្រិចខ្ញាំៗហាក់ដូចកំពុងរកពាក្យដោះសារពេលនាយក្រាស់កំពុងសម្លឹងមកខ្លួនដើម្បីចាំស្តាប់នាយតូចតបសម្តីមកវិញ
« ហុឹស » នាយក្រាស់សម្លឹងរង្វង់ផ្ទៃមុខម៉ដ្ឋរលាងស្រិលរបស់នាយតូចទាំងស្ងប់ស្ងាត់ហើយក៏ដើរចេញពីមុខនាយតូចសំដៅទៅរកទូសម្លៀកបំពាក់ដើម្បីយកខោអាវមកផ្លាស់ប្តូរកាយវិការហីៗនៃទង្វើជុងហ្គុគកំពុងនិងធ្វើអោយនាយតូចកើននូវសេចក្តីអន់ចិត្តដាក់នាយជាខ្លាំងនាយតូចប្រមូលភាពក្លាហ៑ានស្រដីសួរទៅកាន់នាយក្រាស់ដោយការចង់ដឹង
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍