ភាគ៨ (រឿងគួរឱ្យសង្ស័យ)

27 4 0
                                    

នៅក្នុងភូមិគ្រឹះហានដ៏ធំ ប៉ុន្តែជាអកុសលគឺមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលកំពុងនៅខាងក្នុងទី តួយ៉ាងអ្នកបម្រើទាំងប៉ុន្មានគឺត្រូវបានឈប់ពីកាងារអស់ហើយ តាំងពីពេលដែលម្ចាស់ភូមិគ្រឹះនេះបានចាកចេញពីប្រទេសមកម្ល៉េះ ។
<<ជុងស៉ីន! ដឹងដំណឹងពីយីមីននិងជុងហូទេ?>> យីជីនអង្គុយនៅលើសាឡុងមើលឯកសារក្នុងក្រុមហ៊ុនហានែលល៍របស់គេយ៉ាងយកចិត្តទុកដាក់ មុននឹងងាកមកសម្លឹងមើលជុងស៉ីនវិញម្ដង ។

<<បាទ!! អ្នកប្រុសធំ គ្មានដំណឹងពីអ្នកប្រុសតូចទេ ចំណែកជុងហូវិញក៏គ្មានដែរ!!>>

<<ខ្ញុំចង់ឱ្យគេមានភាពរីករាយនិងសេរីភាពពេញលេញទើបខ្ញុំមិនបានតាមដានពួកគេ!! ប៉ុន្តែប្អូនប្រុសរបស់ឯងនេះ មិនគួរបណ្ដោយតាមយីមីនពេកទេ!!>>

<<អ្នកប្រុសក៏ដឹងដែរថាជុងហូគេមិនហ៊ានប្រឆាំងឬប្រកែកអ្វីជាមួយអ្នកប្រុសតូចឡើយ ដោយសារគេ...>> ជុងស៉ីនិយាយបន្តិចក៏រាងស្ទាក់ស្ទើរមិនចង់និយាយបន្តទៀត ។

<<អាណិតយីមីន!! ខ្ញុំដឹង>> និយាយចប់យីជីនក៏យកដៃ លើកវ៉ែនតារបស់គេដែលវាធ្លាក់ចុះនោះឱ្យឡើងមកវិញបន្តិច មុននឹងពោលអ្វីផ្សេងទៅកាន់ជុងស៉ីនបន្ត ។

<<ពេលនេះខ្ញុំខ្លាំងគ្រប់គ្រាន់អាចតទល់ជាមួយសត្រូវបានហើយ ដូច្នេះខ្ញុំគួរតែណែនាំខ្លួនឱ្យពួកគេស្គាល់បន្តិច!!!>>

<<តើអ្នកប្រុសធំចង់ធ្វើអ្វីមែនទេ?>>

<<បីខែទៀត!! នឹងដល់គម្រប់ខួបប្រាំបួនឆ្នាំរបស់ហានែល៍ហើយ ខ្ញុំចង់រៀបចំកម្មវិធីនៅទីនេះ!! ឯងចាត់ការអញ្ជើញភ្ញៀវសំខាន់ៗមក ជាពិសេសលោកស៊ុង ប្យុងហូ!!>> ជុងស៉ីនឱនបន្តិចជាការទទួលយកសំណើរនេះ មុននឹងបន្តទៅយីជីន...

<<អ្នកប្រុសធំ!! ចុះរឿងរបស់អ្នកប្រុសតូច!!>> គេសួរឡើងទាំងបារម្ភពីព្រោះបើរកយីមីនមិនទាន់ មុននឹងកម្មវិធីនេះមកដល់ទេ វាអាចនឹងមានបញ្ហាដល់ពួកគេ ជាពិសេសគឺយីជីនតែម្ដង ។

<<តាមរកគេឱ្យឃើញមុនពេលថ្ងៃគម្រប់ខួបប្រាំបួនមកដល់!>> បញ្ចប់ការសន្ទនាត្រឹមនេះយីជីនក៏បានចកចេញបម្រុងទៅបន្ទប់របស់គេសម្រាកទៅហើយ តែនៅតាមផ្លូវដែលគេដើរទៅបន្ទប់របស់គេនោះគឺវាត្រូវឆ្លងកាត់បន្ទប់ការិយាល័យប៉ារបស់គេ ទើបធ្វើឱ្យគេនឹកឃើញដល់ថ្ងៃមួយដែលប៉ារបស់គេនិងមនុស្សពីរនាក់ទៀតកំពុងថតនិងរៀបចំឯកសារអ្វីក៏មិនដឹង ប៉ុន្តែនៅថ្ងៃប្រកាសបញ្ដាំមរតកគឺគេបានដឹងហើយថាឯកសារដែលគេរៀបចំនោះគឺជាបណ្ដាំមរតក ប៉ុន្តែវីដេអូដែលគេថតនោះ?? យីជីនគេមិនដែលបានឃើញវីដេអូនោះឡើយ មិនដឹងថាប៉ារបស់គេកំពុងថតអ្វីឡើយ ផ្ញើទៅនរណាក៏គេមិនដឹង ព្រោះគេមិនដែលបានទទួលវីដេអូនោះសោះ!!!

គំនុំផ្ដើមស្នេហ៍Where stories live. Discover now