ភាគ២ (មិត្តតាំងពីកុមារភាព)

35 5 0
                                    

<<បងប្រុសៗ!!!បងជីន!!!>> ឃើញបងប្រុសរបស់ខ្លួនដើរចេញបែបនេះយីមីនក៏រត់ទៅតាមយីជីន។

<<ឈប់មកតាមមកទៀត! បងត្រូវទៅរៀនហើយចំណែកឯងក៏ត្រូវទៅរៀនដែរ>> យីជីនក៏បានប្រាប់ប្អូនឱ្យត្រឡប់ទៅថ្នាក់របស់គេវិញព្រោះជិតដល់ពេលកណ្ដឹងចូលរៀនទៅហើយ ចំណែកគេវិញក៏បានដើរទៅថ្នាក់របស់គេបាត់ទៅ ។

<<ខ្ញុំមិនបានខុសទេ ម៉េចក៏បងធ្វើចរិតបែបនេះដាក់ខ្ញុំ?>> យីមីនឈរទាំងអន់ចិត្តនឹងបងប្រុសរបស់ខ្លួន ធ្វើចរិតប្រងើយកន្តើយនឹងគេ ដូចគេជាអ្នកខុសអ៊ីចឹង។
+++++
កណ្ដឹងបានរោទ៍ឡើងដើម្បីបញ្ជាក់ប្រាប់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូទាំងអស់ថាពេលនេះដល់ម៉ោងត្រូវសម្រាកហើយ ។

<<ថ្ងៃនេះមេរៀនច្រើនណាស់!>>

<<ត្រូវហើយ! ខ្ញុំមានអារម្មណ៍ថាហត់ណាស់!>>
យីមីនដើរបណ្ដើរនិយាយបណ្ដើរជាមួយមិត្តរបស់គេបណ្ដើរ សម្ដៅទៅក្រៅសាលាដើម្បីធ្វើដំណើរទៅផ្ទះប៉ុន្តែបងរបស់គេមិនបានទៅជាមួយគេនោះទេព្រោះថាយីជីនមានម៉ោងរៀនបន្ថែម។

<<ឈប់សិន!>> ឆេយ៉ុងដែលមិនដឹងមកពីណាទេបានមកស្ទាក់ដំណើររបស់យីមីនមិនឱ្យគេធ្វើដំណើរទៅមុខបានឡើយ។

<<នាងមករកស្អី?នាងក្មេងឈ្លើយ!>> គ្រាន់តែឃើញឆេយ៉ុងភ្លាម ធ្វើឱ្យខួរក្បាលរបស់យីមីនរំលឹកដល់រឿងដែលបានកើតឡើងព្រឹកមិញ ធ្វើឱ្យក្នុងចិត្តចាប់ផ្ដើមក្ដៅឡើងម្ដងទៀតភ្លាមៗ ។

<<និយាយឱ្យស្រួលបួល!!>> ឆេយ៉ុងបម្រុងរករឿងយីមីនម្ដងទៀត នៅពេលឮពាក្យសម្ដីឌឺដងរបស់យីមីន តែក៏ទប់ចិត្តវិញព្រោះនឹកឃើញដល់សម្ដីរបស់បងស្រីនាង ។

<<យ៉ាងម៉េច?!!>> ឃើញនាងស្ងាត់មួយសន្ទុះបែបនេះយីមីនក៏សួរឡើង ព្រោះគេចង់ឆាប់ប្រញាប់ទៅផ្ទះគ្មាពេលមកសន្ទនាជាមួយនាងឡើយ ។

<<ហ៉ើយ!! ខ្ញុំ-ខ្ញុំ-ខ្ញុំ!!...>> នាងដកដង្ហើមធំ មុននឹងចាប់ផ្ដើមនិយាយ តែថាមានអារម្មណ៍ថាតឹងក្នុងចិត្តណាស់ និយាយចេញមកមិនរលូតទាល់តែសោះ ។

<<ខ្ញុំស្អី?>> ទាំងយីមីន ទាំងមិត្តរបស់គេតឹងចិត្តខ្លាំងមែនទែននៅពេលឮនាងនិយាយតុងបែបនេះ តុងដូចទូរទស្សន៍ដាច់បុ៉ស្តិ៍!!

គំនុំផ្ដើមស្នេហ៍Where stories live. Discover now