ភាគ៥ (បណ្ដាំមរតក)

26 5 1
                                    

<<យីជីន!!!>> យីជីនបានសម្លឹងទៅរកទិសដៅសំឡេងដែលបានហៅឈ្មោះគេ គឺជាឆេស៊ូនៅពេលនេះគេមានអារម្មណ៍ចម្លែកណាស់ បេះដូងរបស់គេឈឺនៅពេលបានឃើញនាង ឈឺខ្លាំងទៀតផង ។

<<បងជីន!!!>> ឆេយ៉ុងបានដើរមកពីក្រោយឆេស៊ូទាំងទឹកមុខស្រពោន ពួកគេទាំងពីរមកនេះគឺដើម្បីចូលរួមរំលែកទុក្ខដល់យីជីនដែលបានបាត់បង់គ្រួសារ ។

<<តើឯងមិនអីទេឬ?>> ឆេស៊ូសួរទៅកាន់យីជីនទាំងបារម្ភ ព្រោះទឹកមុខស្លេកស្លាំងរបស់គេ រីឯរូបរាងរបស់គេវិញក៏ស្គមទៀត ។

<<បើសុខៗឯងបាត់បង់មនុស្សដែលឯងស្រឡាញ់ខ្លាំងក្នុងជីវិត តើឯងនឹងមិនអីទេមែនទេ?>> គេតបទៅកាន់ឆេស៊ូតែវាជាប្រយោគសំណួរដដែលធ្វើឱ្យឆេស៊ូស្ងាត់មិនតបតរអ្វីឡើយ ព្រោះនាងគិតថាគេប្រហែលជាខូចចិត្តខ្លាំងមិនអាចនិយាយអ្វីរាក់ទាក់មកកាន់នាងបានឡើយ ។

<<បងជីន!!តើយីមីនគេយ៉ាងម៉េចទៅហើយ!!>> ឆេយ៉ុងវិញមើលទៅនាងក៏ដូចជាបារម្ភពីយីមីនដែរ ទើបដាច់ចិត្តសួរទៅយីជីនទាំងទើសចិត្ត ព្រោះអីមនុស្សធ្លាប់តែឈ្លោះគ្នាខាំគ្នា នៅពេលសួរក្នុងន័យបារម្ភបែបនេះពិបាកធ្វើខ្លួនណាស់ ។

<<យីមីនកំពុងនៅមន្ទីរពេទ្យ! អរគុណឯងហើយដែលបានបារម្ភពីគេ!!>> និយាយជាមួយបងប្អូនត្រកូលស៊ុងចប់ យីជីនក៏បានដើរចាកចេញពីពួកគេទាំងក្នុងចិត្តឈឺសឹងតែប្រេះទ្រូង គេបានដើរមកសម្លឹងមើលរូបថតឪពុកម្ដាយរបស់គេនិងឈរសញ្ជឹងគិតយ៉ាងច្រើន ។ បន្តិចក្រោយមកមេធាវីត្រកូលហានក៏បានមកដល់ក្នុងពិធីមេះផងដែរ ដើម្បីធ្វើរឿងមួយគឺប្រកាសបណ្ដាំមរតក ។

<<សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំជាមេធាវីឆយ ជូស៊ុកជាមេធាវីរបស់គ្រួសារហាន! ខ្ញុំមកនេះគឺដើម្បីប្រកាសបណ្ដាំមរតកដែលលោកហានបានចែងមុននឹងលោកទទួលមរណភាព! អ្នកប្រុសធំសូមឡើងមកខាងមុខដើម្បីស្ដាប់>> ពេលឮមេធាវីបានហៅហើយយីជីនក៏បានឡើងទៅដើម្បីស្ដាប់នឹងត្រៀមទទួលយកការសម្រេចចិត្តរបស់ប៉ារបស់ខ្លួន។

<<សេចក្តីប្រកាសបណ្ដាំមរតក! មរតកទាំងអស់នៃគ្រួសារហានមិនថាភូមិគ្រឹះ ទ្រព្យសម្បត្តិក្នុងធនាគារ ដីធ្លី អាជីវកម្មត្រូវក្លាយជារបស់កូនប្រុសច្បងហាន យីជីនទាំងអស់ហើយទ្រព្យសម្បត្តិទាំងអស់នេះនឹងត្រូវចែកពាក់កណ្ដាលសម្រាប់ហាន យីមីននៅពេលគេមានអាយុ១៨ឆ្នាំ!>>
<<ហេតុអីក៏ទ្រព្យសម្បត្តិទាំងអស់ត្រូវប្រគល់ទៅឱ្យក្មេងអាយុ១៥ឆ្នាំមើលការខុសត្រូវទៅវិញ គួរណាស់តែឱ្យចាស់ទុំថែរក្សាសិនរហូតដល់គេមានអាយុ១៨ឆ្នាំ!>> អ្នកដែលមកចូលរួមនោះក៏ខ្សឹបខ្សៀវគ្នាពេញពិធីព្រោះឮពីការផ្ទេរមរតកទៅឱ្យក្មេង១៥ឆ្នាំគ្រប់គ្រង ។

គំនុំផ្ដើមស្នេហ៍Where stories live. Discover now