ភាគ៤ (ថ្ងៃដែលបាត់បង)

25 5 0
                                    

<<អ្នកស្រី! ការងារស្អាតហើយ>> ឃាតករដែលបានបើកឡានបុកឡានរបស់គ្រួសារហាននោះក៏បានតេទៅនរណាម្នាក់ បន្ទាប់ពីប្រព្រឹត្តអំពើដ៏សែនព្រៃផ្សៃដាក់គ្រួសារហាន ។

<<លោកប៉ា!អ្នកម៉ាក់!>> យីជីនដែលនៅដឹងខ្លួនក៏និយាយតិចៗទៅរកលោកប៉ានិងម៉ាក់របស់គេ តែគេមិនទទួលបានចម្លើយឆ្លើយតបមកវិគនោះទេ បន្ទាប់មកគេក៏សម្លឹងរកមើលយីមីនវិញម្ដងក៏ឃើញថាយីមីនពេលនេះបាត់មាត់ឈឹងតែម្ដង មិនដឹងថាគេស្លាប់ឬរស់នោះទេ។

<<យីមីន!>> គេក៏បានប្រឹងហៅយីមីនតាមដែលអាចទៅរួចក្នុងបំណងចង់ឱ្យជីមីនដឹងខ្លួនតែគេមិនដឹងខ្លួននោះទេ ប៉ុន្តែយីជីនក៏បានឃើញនរណាម្នាក់ដើរមកជិតឡានរបស់គេដែលក្រឡាប់នោះតែមិនដឹងថាម្នាក់នោះមានបំណងអ្វីឡើយ យីជីនបានត្រឹមតែសម្លឹងមើលសភាពជុំវិញខ្លួនទាំងភាពឈឺចាប់ នៅជុំវិញខ្លួនគេពេលនេះគឺឃើញតែសាកសព ឈាម និងរបស់ដែលខូចប៉ុណ្ណោះ ។ ស្របពេលនោះភ្នែករបស់យីជីនចាប់ផ្ដើមស្រវាំង ទោះបីគេព្យាយាមបើកយ៉ាងណាក៏វាធ្ងន់មិនអាចបើករួចដែរ មុននឹងគេសន្លប់យីជីនបានសង្កេតឃើញស្បែកជើងមនុស្សម្នាក់នោះដែលពេលនេះគេមកកាន់តែជិតជាងមុនធ្វើឱ្យយីជីនអាចឃើញព័ត៌មានលម្អិតខ្លះៗរបស់ស្បែកជើងនោះដែលមានអក្សរ"S" ។
+++++
ចាំបាត់ចាំបាត់ភ្ញៀវដែលបានមកចូលរួមកម្មវិធីខួបកំណើតរបស់យីមីនមានការឆ្ងល់ជាខ្លាំងព្រោះពួកគេចាំយូរហើយគ្រួសារហានគ្មានអ្នកមកសូម្បីម្នាក់សោះ។

<<ហេតុអីក៏យូរម្ល៉េះ?ហើយខ្ញុំតេទៅក៏មិនលើកទៀត>>
អេរីឃើញបងស្រីខ្លួនមិនទាន់មកបែបនេះធ្វើឱ្យនាងឆ្ងល់ផងភ័យផងបារម្ភផងមិនដឹងជាមានរឿងអីទេ។

<<បងស្រី!លោកប៉ារបស់យើងនៅមិនទាន់មកដល់ទៀតមែនទេ?>>

<<មែនហើយ! បងក៏ឆ្ងល់ដែរហេតុអីក៏លោកប៉ាយូរម្ល៉េះ?>>

<<អ្នកទាំងអស់គ្នាឱ្យខ្ញុំសុំទោសផងគឺថាកម្មវិធីថ្ងៃនេះត្រូវបានរំសាយហើយ! សុំទោសផង>> មួយសន្ទុះក្រោយមកមេធាវីប្រចាំត្រកូលហានក៏បានមកផ្ដល់ដំណឹងដល់ភ្ញៀវទាំងអស់នៅក្នុងកម្មវិធី។

គំនុំផ្ដើមស្នេហ៍Where stories live. Discover now