<<តើលោកប៉ាកំពុងធ្វើអីទៅណ៎?>> យីជីនកំពុងឈរស្លុងចិត្តឆ្ងល់ជាមួយទង្វើប៉ារបស់គេ រួចក៏បន្តដើរតិចៗ ។
<<បងប្រុស!!>>
<<ខ្មោចលង!>> យីជីនកំពុងដើរទាំងឆ្ងល់ទៅកាន់តុអាហារបម្រុងនឹងទៅញុាំអាហារពេលល្ងាចទៅហើយស្រាប់តែយីមីនមកដល់ពីក្រោយហើយយកដៃដាក់លើស្មារបស់គេធ្វើឱ្យគេភ្ញាក់យ៉ាងខ្លាំង។
<<ខ្មោចស្អី!ប្អូនរបស់បងតើ!>> គេសើចកាច់-ក-អស់សំណើចនឹងយីជីន ។
<<ឯងមកម៉េចក៏គ្មានសម្រឹបជើងបែបនេះ!>> យីជីនជ្រួញចិញ្ចើមដាក់យីមីន មកស្ងាត់ៗបែបនេះចង់ឱ្យគេគាំងបេះដូងស្លាប់ទេដឹង ។
<<បងជីន! តើបងភ្ញាក់ឬមួយក៏បងខ្លាច?>> យីមីនសួរឡើងទាំងលួចអស់សំណើចបងប្រុសរបស់ខ្លួនឯងក្នុងចិត្ត ។
<<បងភ្ញាក់!>>
<<មែនទេ?>>
<<ត្រូវហើយ! តោះទៅញុាំអាហារ!>> ដោយមិនចង់ឱ្យយីមីនសួរច្រើននាំសៅហ្មង យីជីនក៏ទាញយីមីនឱ្យដើរទៅរកតុបាយទាំងអស់គ្នា ។
<<ខ្ញុំដឹងហើយ!បងមិនទៅប្ដូរសម្លៀកបំពាក់សិនទេឬ?>>
<<អត់ទេ! បងឃ្លានណាស់ចង់ញុាំអាហារសិន>>
<<ហើយនេះបណ្ដោងអ្វីក៏ស្អាតម្ល៉េះ?បងទិញនៅឯណា?>>
<<ទិញនៅកន្លែងលក់! បានហើយឈប់សួរឆាប់ញុាំទៅ!>> យីជីនក៏រកលេសគេចមិនចង់ឆ្លើយសំណួរនឹងជីមីនទេថាបណ្ដោងនោះទិញនៅឯណា ខ្លាចប្អូនសួរជីកឬសជីកគល់ថាទិញខ្លួនឯងក៏មានអ្នកទិញឱ្យ។
<<សួរបន្តិចក៏មិនបាន!>>
+++++
+ភូមិគ្រឹះស៊ុង
<<បងស្រី!ទើបមកពីណាម៉េចក៏យូរម្ល៉េះ?>> ឆេយ៉ុងកំពុងអង្គុយចាំឆេស៊ូមកពីសាលារៀនវិញនៅបន្ទប់ទទួលភ្ញៀវ គ្រាន់តែឃើញឆេស៊ូមកភ្លាមឆេយ៉ុងក៏ប្រញាប់ប្រញាល់រត់ទៅសួរនាំភ្លាម។<<បងទើបតែមកពីសាលារៀន!>>
<<ខ្ញុំដឹងហើយ! តែនេះហួសពេលជិតពីរម៉ោងទៅហើយ?>> នាងចង្អុលទៅនាឡិកាដែលនៅជាប់ជញ្ជាំងទាំងឆ្ងល់ ហេតុអ្វីក៏បងស្រីនាងយឺតរហូតដល់ពីរម៉ោងបែបនេះ ។
YOU ARE READING
គំនុំផ្ដើមស្នេហ៍
Romance[Romantic Revenge] គ្រួសារហាននិងគ្រួសារស៊ុងជាមិត្តនឹងគ្នាតាំងពីដើម តែថ្ងៃមួយ ក៏មានរឿងល្អក់កករកើតឡើង ដោយសារការស្លាប់របស់លោកហាននិងលោកស្រីហានមានជាប់ពាក់ព័ន្ធនឹងលោកស៊ុង ដែលធ្វើឱ្យបងប្អូនត្រកូលហានមានគំនុំយ៉ាងខ្លាំង សូម្បីតែកូនប្រុសច្បងរបស់ត្រកូលហានដែលជាម...