ភាគ១៩ (រ៉េលីណា ស៊ុង)

22 2 0
                                    

+ទីក្រុងតាំប៉ា រដ្ឋផ្លរីដា សហរដ្ឋអាមេរិក
(Tampa City of Florida in America)
*បួនឆ្នាំមុន

<<តើបងប្រុសរបស់ឯងដឹងទេ?>> បុរសជនជាតិអាមេរិកម្នាក់កំពុងសួរយីមីនឡើងទាំងភ័យ បើយីមីនឆ្លើយថាមិនដឹង ច្បាស់ណាស់គេអាចនឹងមានទោសចាប់ជំរឹត ប្រសិនបើយីជីនប្ដឹងគេ!!

<<ជេមស៍ តើឯងភ័យអី!!  មកជាមួយយើងឯងមិនបាច់ភ័យទេ!!>> ម៉ាយឡឺ ហានែលល៍ ឬក៏យីមីន ដោយម៉ាយឡឺនេះជាឈ្មោះប្រើប្រាស់នៅអាមេរិករបស់គេ!!

<<តើឯងមិនឱ្យយើងភ័យយ៉ាងម៉េច? លួចគេចតាំងពីអូលែនដូរហូតដល់តាំប៉ាបែបនេះ?>> ជេមស៍សម្លឹងយីមីនទាំងទឹកមុខហួសចិត្ត មើលទៅអាម្នាក់នេះពិតជាមិនចេះភ័យ ខ្វល់អ្វីសោះ!!!

<<ហ៉ើយ!!ដើរឱ្យស្រួលបួលទៅមើល!!>> ដោយសារលេងសើចច្រើនពេកយីមីនក៏បានដើរបុកមនុស្សមួយក្រុម តែថាយីមីនមិនត្រឹមតែមិនសុំទោសហើយនៅនិយាយឌឺដងគេទៀតផង!!

<<ឯងទេ តែត្រូវដើរមើលឱ្យស្រួលបួលនោះ!!>> បុរសជនជាតិអាមេរិកសក់ពណ៌ទង់ដែងម្នាក់នោះក៏មិនចាញ់យីមីនដែរ ក៏នៅតបតរឈ្លោះរកខុសត្រូវជាមួយយីមីន!!

<<ស៉ាំមែន!! នៅមិនដឹងខ្លួនឯងខុសទៀត!!>> យីមីនតម្លើងសំឡេងដាក់បុរសនោះ ទោះបីជាជេមស៍ប្រឹងនិយាយឃាត់ឬសម្រួលយ៉ាងម៉េចក៏គេមិនព្រមដែរ រហូតធ្វើឱ្យបុរសនោះទ្រាំលែងបាន គេក៏ដាល់យីមីនមួយដៃចាំមាត់យ៉ាងខ្លាំង!!!

<<យ៉ាងម៉េច? ឯងចង់ចូលប៉ុស្តិ៍ប៉ូលីសរកខុសត្រូវមែនទេ?>> បុរសអាមេរិកសក់ទង់ដែងនោះខឹងយ៉ាងខ្លាំងនៅពេល ឮសម្ដីរបស់យីមីនហាក់ដូចជាមិនគោរពឱ្យតម្លៃគេសោះបើតាមមើលទៅយីមីនគឺដូចជាអាយុតិចជាងគេទេ!!!

<<ឈប់!!ឈប់!! លោកមិនអាចប្រើអំពើហិង្សាបានទេ!!>> ជេមស៍នៅតែព្យាយាមឃាត់ មិនថាខាងយីមីនឬបុរសសក់ទង់ដែងម្នាក់នោះឡើយ!!

<<អាចង្រៃយ៍ តលឯងចង់យ៉ាងម៉េចជាមួយយើង?ហាស៎!!!>> យីមីនស្រែកសម្លុតទៅកាន់បុរសនោះយ៉ាងឮៗ ធ្វើឱ្យផ្អើលដល់អ្នកជុំវិញសម្លឹងមកមើលពួកគេលាន់ សូម្បីតែប៉ូលីសដែលយាមល្បាតម្ដុំនោះក៏ផ្អើលចូលមកដែរ!!

គំនុំផ្ដើមស្នេហ៍Where stories live. Discover now