ភាគ១ (សុភមង្គលក្នុងគ្រួសារ)

154 6 0
                                    

                            តួអង្គសំខាន់ៗ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

តួអង្គសំខាន់ៗ

បើកក្បាលដំបូងបានបង្ហាញឱ្យយើងឃើញមនុស្សជាច្រើនកំពុងអង្គុយញុាំអាហារពេលល្ងាចនៅក្នុងតុបាយដ៏ធំមួយ របស់ភូមិគ្រឹះហាន។

<<អបអរថ្ងៃចូលឆ្នាំថ្មី>> លោកហាន ជុងអុីលជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌បាននិយាយឡើងព្រមទាំងកាន់កែវស្រាឡើងឈរទៅកាន់មនុស្សគ្រប់គ្នាដែលកំពុងអង្គុយរួមតុជាមួយលោក។

<<សួស្ដីឆ្នាំថ្មីបងសម្លាញ់>> លី អេឆាជាប្រពន្ធរបស់លោករដ្ឋមន្រ្តីក៏បានលើកស្រាឡើងនិងឆ្លើយតបជាមួយប្ដី។

<<សួស្ដីឆ្នាំថ្មីលោកប៉ាអ្នកម៉ាក់និងអ្នកមីង>> សំឡេងក្មេងប្រុសពីរនាក់ក៏បានបន្លឺឡើងហើយញញឹមទៅកាន់អ្នកគ្រប់គ្នាហាន យីជីនជាកូនប្រុសច្បងនៃគ្រួសារហានដែលមានអាយុ១៥ឆ្នាំនិងហាន យីមីនជាកូនប្រុសពៅនៃគ្រួសារហានដែលមានអាយុ១៣ឆ្នាំ។

<<រីករាយឆ្នាំថ្មីក្មួយទាំងពីរ>> លី អេរីជាប្អូនស្រីរបស់អេឆាដែលត្រូវជាប្អូនថ្លៃរបស់ជុងអុីលនិងជាមីងរបស់ក្មេងប្រុសទាំងពីរបានញញឹមតបទៅកាន់ក្មួយរបស់ខ្លួនទាំងសប្បាយចិត្ត។

<<និយាយចឹងហេតុអីក៏ថ្ងៃនេះប្ដីនិងកូនស្រីរបស់នាងមិនបានមកអញ្ចឹង?>> លោកជុងអុីលក៏បានសួរទៅកាន់អេរីទាំងឆ្ងល់ហេតុអ្វីក៏នាងមកតែម្នាក់ឯងបែបនេះ។

<<ចាស! បងប្រុសគឺប្ដីរបស់ខ្ញុំគាត់មានការរវល់បន្តិចចំណែកកូនស្រីរបស់ខ្ញុំវិញនាងមកពីសាលារៀនភ្លាមនាងក៏ដាក់ខ្លួនគេងលក់តែម្ដងទើបខ្ញុំមិនចង់រំខាននាង>> អេរីនាងក៏បានតបទៅវិញយ៉ាងមានហេតុផលនិងសម្ដីទន់ភ្លន់ជាមួយបងថ្លៃ។

គំនុំផ្ដើមស្នេហ៍Where stories live. Discover now