ភាគ៦ (ដល់ពេលហើយ)

26 5 0
                                    

*10ឆ្នាំក្រោយមក
+សហរដ្ឋអាមេរិក
ថ្ងៃនេះជាថ្ងៃបើកសម្ពោធរថយន្តម៉ាកថ្មីរបស់ក្រុមហ៊ុនហានែលល៍ ដែលជាស្លាកយីហោរថយន្តដ៏ល្បីមួយ ប៉ុន្តែបើធៀបនឹងក្រុមហ៊ុនដទៃ ក្រុមហ៊ុនហានែលល៍នេះអាចនឹងនៅខ្ជីបន្តិច ប៉ុន្តែស្លាកយីហោនេះមានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវវ័យទំនើប និងមនុស្សស៉ីវិល័យ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ម្ចាស់ក្រុមហ៊ុននេះជាសេដ្ឋីវ័យក្មេងដែលមានអាយុត្រឹមតែ២៥ប៉ុណ្ណោះ ។

<<សួស្តី!!!ខ្ញុំជេសសិន ហានែលល៍>> ប្រាប់តែម្ដងទៅខ្ជិលលាក់ ជេសសិន ហានែលល៍ម្នាក់នេះគឺជាក្មេងប្រុសកាលពីដប់ឆ្នាំមុនដែលមានឈ្មោះថា ហាន យីជីន ។ គេបានកែប្រែនិងអភិវឌ្ឍន៍ខ្លួនរបស់គេបានយ៉ាងល្អដប់ឆ្នាំមកនេះ គេបានក្លាយជាម្ចាស់ក្រុមហ៊ុនរថយន្តហានែលល៍ ថែមទាំងជាសេដ្ឋីវ័យក្មេងទៀតផង ។

<<លោកជេសសិន តើវាជារឿងពិតទេដែលលោកបានចាប់ផ្ដើមក្រុមហ៊ុននេះនៅក្នុងអាយុ១៥ឆ្នាំ បើគិតទៅពេលនោះលោកពិតជាក្មេងណាស់!!>> អ្នកកាសែតជាច្រើនបានថតយករូបភាពជាច្រើនពីក្នុងកម្មវិធី ជាពិសេសគឺម្ចាស់ក្រុមហ៊ុនដ៏សង្ហារនេះផ្ទាល់តែម្ដង
ភ្លើងកាមេរ៉ាភ្លឹបភ្លែតៗសឹងខ្វាក់ភ្នែក បូករួមនឹងសម្លេងអ្នកកាសែតដណ្ដើមគ្នាសួរសំណួរយ៉ាងកងរំពង ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលមានសំណាងសួរ ហើយយីជីនបានឆ្លើយ ។

<<វាជារឿងពិត!! ថ្វីត្បិតថាពេលនោះខ្ញុំនៅក្មេង ប៉ុន្តែគ្មានអ្វីមករំខានខ្ញុំបានឡើយ ក្នុងការអភិវឌ្ឍខ្លួនឯងទៅចំណុចមួយដ៏ល្អ ដូចសព្វថ្ងៃអ៊ីចឹង!!>> យីជីនពោលឡើងទាំងសមរម្យទៅកាន់អ្នកកាសែត ភ្លាមៗគេបានក៏បានចាប់អារម្មណ៍ឃើញជំនួយការរបស់គេ ហា ជុងស៉ីន បានមកផ្ដល់សញ្ញាអ្វីមួយប្រាប់គេ ។ ឃើញបែបនេះយីជីនក៏បានចុះមកពីលើឆាក និងឱ្យអ្នកផ្សេងមកបន្តព្រោះគេគិតថាកាងារដែលជុងស៉ីនបម្រុងមកប្រាប់គេ វាសំខាន់ជាង ។

<<វីវរហើយ!!អ្នកប្រុសធំ>> ជុងស៉ីនបង្ហាញទឹកមុខតក់ស្លុតខ្លាំង សឹងតែមិនហ៊ាននិយាយប្រាប់យីជីន ។

គំនុំផ្ដើមស្នេហ៍Where stories live. Discover now