ភាគ២២ (បងប្អូនត្រកូលហាន)

34 4 0
                                    

+ភូមិគ្រឹះហាន
ល្ងាចនេះគឺថាជាពេលដែលមមាញឹកនិងសំខាន់ណាស់ សម្រាប់យីជីនពីព្រោះគេមានភ្ញៀវមកលេងដល់ទៅពីរនាក់ ម្នាក់គឺជាជីយូ និងម្នាក់ទៀតគឺជាលោកមេធាវីឆយ ជូស៊ុកកាលពីដប់ឆ្នាំមុននោះអី!!

<<ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបអ្នកប្រុសធំម្ដងទៀត តែថាចុះឯណាអ្នកប្រុសតូចនោះ>> គាត់ញញឹមជ្រីវជ្រួញ ងាកចុះឡើងដើម្បីសម្លឹងរកយីមីន តែហាក់ដូចជារកមិនឃើញសោះ!!

<<អាប្អូនម្នាក់នឹងវាក្បាលរឹងណាស់!! វាមិនស្ដាប់ខ្ញុំទេ ហើយពេលនេះខ្ញុំក៏បានចាត់ជំនួយការរបស់ខ្ញុំទៅតាមគេមកដែរ តែគេនៅតែមិនមក!!>>

<<មិនអីទេ!! អ្នកប្រុសធំ ខ្ញុំគិតថាអ្នកប្រុសតូចប្រហែលជានៅក្មេងពេកសម្រាប់រឿងនេះ!!>>

<<បើអ៊ីចឹង!! អ្នកទាំងពីរនិយាយគ្នាចុះណាខ្ញុំនឹងទៅដើរលេងជុំវិញបន្តិច!!>> ដោយឃើញថាមនុស្សប្រុទាំងពីរអ្នកនេះទំនងជាមានរឿងអ្វីពិភាក្សា ជីយូនាងក៏បានដើរចាកចេញមុនទៅ ដើម្បីទុកឱកាសឱ្យពួកគេនិយាយគ្នា ។

<<ទាក់ទងនឹងការសើរើរឿងក្ដីកាលពីដប់ឆ្នាំមុនមកវិញនោះគឺរាងពិបាកបន្តិចអ្នកប្រុសធំ!! ទាល់តែទទួលបានការអនុញ្ញាតិពីសមាជិកតុលាការកំពូលសិន>>

<<មិនអីទេ!! លោកមេធាវីសូមចាត់ការរឿងនេះចុះ!! ខ្ញុំប្រាកដថារឿងក្ដីនេះថានឹងអាចកាត់ក្ដីសារជាថ្មីបាន>> យីជីនលើកវ៉ែនតារបស់គេបន្តិច នឹងនិយាយទីកាន់មេធាវីឆយយ៉ាងជឿជាក់ ។
                                +++++
ស្របពេលយីជីននិងលោកមេធាវីជូស៊ុកកំពុងពិភាក្សាគ្នា ជីយូវិញនាងកំពុងតែដើរមើលសួនច្បារក្នុងភូមិគ្រឹះសង្សាររបស់នាង ជាកន្លែងដែលគេរស់នៅ និងចាប់កំណើត ទន្ទឹមនឹងនេះដែរក៏មានមនុស្សពីរនាក់ទៀតបានចូលមកភូមិគ្រឹះគឺជាជុងស៉ីននិងយីមីន តែថាជីយូនាងស្គាល់តែជុងស៉ីនជាជំនួយការរបស់យីជីនប៉ុណ្ណោះ រីឯងយីមីននាងមិនបានស្គាល់គេឡើយដោយសារយីជីនមិនដែលណែនាំប្រាប់នាង!

<<តើនាងជាអ្នកណា?>> យីមីនគ្រាន់តែឃើញជីយូភ្លាម គេឆ្ងល់តែម្ដង សម្លឹងនាងមិនដាក់ភ្នែកដោយសារមិនដែលជួបនិងមិនដែលស្គាល់ ។

គំនុំផ្ដើមស្នេហ៍Where stories live. Discover now