ភាគ១១ (ការចងចាំល្អរបស់មនុស្សអាក្រក់)

14 2 0
                                    

~តុកៗ~ សំឡេងគោះទ្វារបន្ទប់របស់ឆេយ៉ុងបានបន្លឺឡើង ដោយជុងហូគេបានយកអាហារមកឱ្យនាង ។

<<អ្នកនាងឆេយ៉ុង!! ខ្ញុំជុងហូយកអាហារមកឱ្យអ្នកនាង!>> គ្រាន់តែដឹងថាជាជុងហូភ្លាម ឆេយ៉ុងនាងក៏ប្រញាប់បើកទ្វារឱ្យគេភ្លាម ហើយថែមទាំងងាកមើលឆ្វេងស្ដាំយ៉ាងចម្លែក ។

<<តើគេម្នាក់នោះនៅឯណា?>> នាងសួរគេទាំងភ្នែកសម្លឹងចុះឡើងរកយីមីន ។

<<អ្នកប្រុសតូច!! កំពុងនៅក្នុងបន្ទប់សម្រាក!!>>

<<គេឈឺមែនទេ?>> នាងសួរឡើងទាំងឆ្ងល់ ស្អីគេថ្ងៃឡើងចាំងសម្រាក?

<<ហ្ហឹម!!>> ជុងហូងក់ក្បាលបញ្ជាក់ថាយីមីនពិតជាឈឺពិតមែន ធ្វើឱ្យឆេយ៉ុងនឹកឃើញគំនិតអ្វីមួយនៅក្នុងខួរក្បាល ហើយក៏ចាប់ផ្ដើមនិយាយអូសក្រឡាជុងហូ ។

<<តើខ្ញុំអាចទៅមើលគេបន្តិចបានទេ?? ខ្ញុំរៀនចប់ពេទ្យ ខ្ញុំក៏អាចមើលជំងឺគេបានដែរ!!>> ឆេយ៉ុងពោលឡើងទាំងញញឹមភ្នែកឆ្មាដាក់ជុងហូ ធ្វើឱ្យគេឆ្ងល់យ៉ាងខ្លាំង ឃើញឈ្លោះតែគ្នាសោះមកបារម្ភចង់មើលថែគ្នាអីណា៎ថ្ងៃនេះ!!

<<តើអ្នកនាងកំពុងគិតអី?>> ជុងហូសួរឡើងទាំងសង្ស័យក្នុងចិត្ត ។

<<ខ្ញុំមិនបានគិតអ្វីច្រើនទេ!! យ៉ាងណាក៏ខ្ញុំមិនចង់ឱ្យគេឈឺស្លាប់ដែរ!!>> ជុងហូស្ដាប់សម្ដីរបស់ឆេយ៉ុងមើលទៅ ដូចជាសមហេតុផល ណាមួយយីមីនគេក៏មិនចង់ទៅរកពេទ្យនៅខាងក្រៅទៀត ក៏សម្រេចចិត្តអានុញ្ញាតិឱ្យឆេយ៉ុងចូលមើលយីមីន តែជុងហូគេនៅតាមមើលនាងគ្រប់ជំហាន ធ្វើឱ្យឆេយ៉ុងពិបាកចេញសកម្មភាពមែនទែន!!!

<<ហូ!ស្លេកខ្លាំងណាស់!តើថ្ងៃនេះគេបានញ៉ាំអ្វីខ្លះ?>> សង្គេតមើលអការៈរបស់របស់យីមីនហើយ ឆេយ៉ុងក៏ហាក់ទាយដឹងខ្លះៗហើយថាគេកើតអ្វី មើលចុះមុខមាត់ឡើងស្លេកតែម្ដងហើយ អ្វីដែលសំខាន់គឺសន្លប់បាត់មាត់ឈឹងមិនមកឈ្លោះជាមួយនាងទៀតសោះ ។

<<ថ្ងៃនេះ!! ដូចជា!! អរខ្ញុំនឹកឃើញហើយ អ្នកប្រុសតូចបានញ៉ាំអាហារដែលអ្នកស្រីអេរីធ្វើឱ្យ!!>>

គំនុំផ្ដើមស្នេហ៍Where stories live. Discover now