ភាគ១៣ (ស្លាប់ជាមួយគ្នាប្រសើរជាងរស់ជាមួយគ្នា)

18 3 0
                                    

<<ល្អណាស់!! ស្លាប់ជាមួយគ្នាប្រសើរជាងរស់នៅក្នុងពិភពលោកនេះជាមួយគ្នា!!>> យីមីនញញឹមទាំងសមចិត្តបំផុត ហើយក៏បោះកូនកាំបិទដែលភ្ជុងឆេយ៉ុងចុះ ។

<<តើឯងគិតចង់ធ្វើស្អី?.......ហ៉ើយ!!អត់ទេ>> ឆេស៊ូសួរឡើងទាំងឆ្ងល់បន្ទាប់មកនាងក៏រន្ធត់ចិត្តយ៉ាងដោយសារយីមីនបានទាញឆេយ៉ុងទម្លាក់ជ្រោះជាមួយគេនៅនឹងមុខរបស់នាងផ្ទាល់!!

<<ឆេយ៉ុង!!!>> ឆេស៊ូឆ្លេឆ្លារត់មកអើតមើលនៅមាត់ជ្រោះនោះ តែថាយប់បែបនេះមើលអ្វីក៏មិនឃើញដែរ ។

<<អ្នកនាងសម្រួលអារម្មណ៍សិនទៅ!! ពួកយើងនឹងទៅរកអ្នកនាងតូចនៅខាងក្រោម តែពេលនេះយប់ហើយ!!>> សានហាព្យាយាមមកចាប់ឆេស៊ូឱ្យជាប់កុំឱ្យនាងធ្វើអ្វីទាំងចិត្តច្របូកច្របល់ ។

<<ឱ្យខ្ញុំសម្រួលអារម្មណ៍យ៉ាងម៉េច!! ប្អូនខ្ញុំធ្លាក់ជ្រោះជ្រៅយ៉ាងនេះ! ហ្ហឹក!!>> ឆេស៊ូស្រែកសម្លុតសានហាយ៉ាងខ្លាំងទាំងអារម្មណ៍ច្របូកច្របល់ និងភ័យខ្លាច រហូតដល់យំខ្លាចថាឆេយ៉ុងនឹងមានរឿងអ្វីមិនល្អកើតឡើង!!

<<ឆាប់តាមរកឆេយ៉ុងភ្លាមទៅ!!>> នាងខំប្រឹងស្រែកឡើងស្អក-ក-ទៅហើយ ណាមួយនាងក៏ភ័យរហូតដល់យំទៀត មិនដឹងធ្វើយ៉ាងម៉េចសានហាមានតែជម្រើសមួយទេពេលនេះ គឺវាយនាងឱ្យសន្លប់សិនទើបបាន!!!

<<សុំទោសផងអ្នកនាង!!>> គេពោលហើយក៏លើកបីនាងចេញពីទីនេះបាត់ទៅ ស៉ឹមស្អែកព្រឹកស៉ឹមមករកឆេយ៉ុង ព្រោះបើរកថ្មើរនេះក៏ពិបាកដែរ!!

<<អ្នកប្រុសតូច!!>> នៅពេលដែលសានហានិងមនុស្សរបស់ត្រកូលស៊ុងចេញទៅបាត់ ក៏លេចវត្តមានរបស់ជុងស៉ីនចេញមក ដោយសាគេបានទទួលបញ្ជាពីយីជីនតាមរកយីមីនឱ្យឃើញ ពេលនេះគឺគេបានរកឃើញហើយ តែគេត្រូវជួយយីមីនឡើងមកសិនដោយមិនឱ្យត្រកូលស៊ុងចាប់យកយីមីនបានមុនឡើយ!!!
+++++
ថៃ្ងរះចាំងមកលើផ្ទៃដីក៏ប៉ះចំមនុស្សស្រីម្នាក់ដែលដេកសន្លប់ស្ដូកស្ដឹងនៅលើស្មៅ ដោយម្នាក់នោះគឺជាឆេយ៉ុង របួសពេញខ្លួនតែម្ដងត្រូវបានគេបញ្ជូនឡើងលើជ្រោះនឹងបន្តទៅមន្ទីរពេទ្យនៅក្នុងទីក្រុងសេអ៊ូលបន្ត!

គំនុំផ្ដើមស្នេហ៍Where stories live. Discover now