ភាគ១០ (សាច់ញាតិ)

21 2 0
                                    

<<ព្រមស៉ីញ្ញេទទួលមរកទាំងអស់ទៅ!!>> ជេរីញញឹមយ៉ាងស្រស់ដាក់ឆេស៊ូ រីឯអ្នកដែលកំពុងលួចស្ដាប់នៅខាងលើវិញនោះ គេហាក់មិនយល់សោះហេតុអ្វីបានជាជេរីនាងធ្វើបែបនេះ?

<<ហ្ហឹសហ្ហឹ!!! ជេរី!ឯងគិតថាបងមិនដឹងមែនទេថាឯងចង់ឱ្យបងនិងឆេយ៉ុងឈ្លោះគ្នា?>> ឆេស៊ូពោលឡើងទាំងសើចហួសចិត្តចំពោះជេរី ប៉ុន្តែជេរីវិញនាងនៅតែបន្តញញឹមមកកាន់ឆេស៊ូដដែលទោះបីជាឆេស៊ូបានដឹងពីបំណងនាងហើយក៏ដោយ ។

<<តើបងមិនដែលគិតទេឬ? ហេតុអីក៏អ្វីៗគ្រប់យ៉ាងតែងតែធ្លាក់ទៅក្នុងដៃរបស់ឆេយ៉ុង!! ឆេយ៉ុងនាងបានមរតកទាំងអស់ តែវាគ្មានចំណែកបងនោះទេ!! រីឯឆេយ៉ុងនាងបានទៅរៀនដល់បរទេស ចុះបងវិញ?>> ឆេស៊ូចាប់ផ្ដើមទម្លាក់ទឹកមុខនៅពេលឮជេរីនិយាយពីអ្វីទាំងអស់នេះ ធ្វើឱ្យជេរីចាប់ផ្ដើមញញឹមកាន់តែស្រស់ទៅៗព្រោះគិតថាខ្លួននឹងឈ្នះ ។

<<ជេរី!! បងគិតថាបងខុសពីឆេយ៉ុង! បងមិនកាចដូចនាងទេ តែបងក៏មិនមែនស្លូតដែលឱ្យឯងមកដើរតួជាជាមនុស្សចាស់មកស្ដីប្រដៅបងដែរ!!>> ឆេស៊ូបោះជំហានមកជិតជេរី កាន់តែជិតទៅជិតទៅ ធ្វើឱ្យជេរីរៀងញ័រជើងបន្តិចដែរនៅពេលឃើញឆេស៊ូបែបនេះ ។

<<ឯងគួរតែដឹងថាឯងនៅកន្លែងណា! កុំព្យាយាមខិតឆ្វេងខិតស្ដាំ មិនស្រួលៗឯងអាចនឹងធ្លាក់ជ្រោះស្លាប់!!
បើអស់អីហើយ!! បងទៅហើយ>> ឆេស៊ូដើរមកជិតជេរីហើយយកដៃរបស់នាងទៅចង្អុលស្មារបស់ជេរីខ្លាំងៗធ្វើឱ្យជេរីនាងខឹងយ៉ាងខ្លាំងតែមិនអាចតបតរបាន បានត្រឹមតែក្ដាប់ដៃជាប់ បន្ទាប់ពីថាស្ដីឱ្យជេរីហើយនាងក៏ញញឹមរាក់ទាក់ដាក់ជេរីវិញ ដូចអម្បាញ់មិញនេះគ្មានរឿងអ្វីកើតឡើងអ៊ីចឹង!!

<<ចំជាបងប្អូននរកមែន!!!>> ជេរីពោលឡើងទាំងកំហឹងខឹងនឹងឆេស៊ូ រួមទាំងឆេយ៉ុងផងដែរ មិននឹកស្មានថាអស់ពីឆេយ៉ុងដែលបានមើលងាយនាង ឥឡូវពេលនេះ!! បែរជាមានឆេស៊ូម្នាក់ទៀតសោះ រាល់ដងធ្លាប់តែឃើញស្លូតៗសោះ!!

<<ពេលកាចបែបនេះគឺឱ្យស្រឡាញ់តើ!!>> យីជីនញញឹមតិចៗ ស្រាប់តែគេបានងាកមុខទៅម្ខាងទៀត ក៏ភ្ញាក់ជាមួយបុគ្គលិកស្រីនោះយ៉ាងខ្លាំង!! ហើយមកតាមមើលគេពីកាល?

គំនុំផ្ដើមស្នេហ៍Where stories live. Discover now