មន្តស្នេហ៍លោកគហបតី

709 83 5
                                    

ភាគទី២៩ :  ឯងជាអ្នកណា!!
_____________

ធ្មេចបើកៗក៏ឈានចូលដល់រយៈមួយខែទៅហើយឯទំនាក់ទំនងនាយក្រាស់និងរាងតូចកាន់តែសុីជម្រៅជាងមុនទៅទៀតចំពោះនាយតូចវិញអាចថាពេលនេះគេដូចអ្នកអង្គម្ចាស់តូចអញ្ចឹងទៅណាមកណាអង្គរក្សដើរតាមឆ្វេងស្តាំលុយចាយពេញដៃមានអ្វីគ្រប់យ៉ាងនាយតូចរយៈពេលមួយខែមកនេះរូបគេបាន Update ខ្លួនឯងឡើងសុីវីឡៃហៃសូតាមបរិបទសង្គមតែបើចរឹកវិញគឺនៅតែដដែលនៅពីមុខក្រុមហ៑ុនដល់ធំមួយដែលជាកម្មសិទ្ធរបស់លោកគហបតីជុងហ្គុគហុីរ៉ូសុីម៉ាសេដ្ឋីវ៉ល់លានលំដាប់Aប្រចាំប្រទេសអ្នកណាៗក៏គេស្គាល់នៅឥទ្ធិពលសាយភាយរបស់នាយខណៈនោះដែលស្រាប់តែមានឡានសេរីទំនើបមួយគ្រឿងមកឈប់ចតពីមុខក្រុមហ៑ុនមួយនេះរំពេចស្រាប់តែវត្តមានបុរសម្នាក់រត់ចេញពីមកបើកទ្វារបាំងខាងក្រោយក៏ឃើញហើយថាអ្នកដែលចេញខាងក្នុងឡានគឺជាថេហ្យុងនាយតូចស្ថិតក្នុងការតែងខ្លួនថ្លៃថ្នូរបានដើរចេញពីក្នុងឡានទាំងមានឯកសារនៅក្នុងដៃ

« មិននឹកស្មានថាក្រុមហ៑ុនធំសម្បើមយ៉ាងនេះសោះ »នាយតូចធ្លោយមាត់ទាំងភ្ញាក់ផ្អើលក្នុងចិត្តនិយាយខ្សឹបម្នាក់ឯងព្រោះមិនដែរមកទីនេះសូម្បីម្តងនេះជាលើកទីមួយហើយដែលនាយមកជាន់ក្រុមហ៑ុនជុងហ្គុគក៏ដោយសារនាយក្រាស់ភ្លេចឯកសារសំខាន់ទើបត្រូវអោយគេមកយកអោយនាយដោយផ្ទាល់

នាយតូចដើរចូលក្រុមហ៑ុនរបស់ជុងហ្គុគដោយកែវភ្នែកជាច្រើនតាមសម្លឹងមើលនាយដូចមនុស្សចម្លែកនាយបន្តដើរទៅដល់ខាងមុខបន្ទប់ប្រធានក្រុមហ៑ុនរួចសឹមនិងលើដៃគោះទ្វារបន្ទប់

តុក ៗ!!!

« ចូលមក !! » ក្រោយទទួលបានការអនុញ្ញាតិពីអ្នកខាងក្នុងហើយនាយតូចមិនគិតយូរហ័សបើកទ្វារចូលខណៈពេលចូលទៅដល់ក៏ឃើញថាក្នុងបន្ទប់ជុងហ្គុគមិនមែនមានមនុស្សម្នាក់ទេគឺមានពីរនាក់ហើយម្នាក់ស្រីនោះដែលកំពុងឈរក្បែរជុងហ្គុគទាំងទឹកមុខនាងសម្លឹងមកថេហ្យុងមិនព្រិចបើផ្តោតការស្លៀកពាក់របស់នាងវិញគឺថាមិនមែនមកធ្វើការនោះទេប្រហែលមកទាក់ប្រុសទើបត្រូវ

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now