កម្លាំងដែលមិនដល់គ្នាបើទោះបីជារាងតូចប្រឹងយ៉ាងណាក៏មិនអាចរំដោះខ្លួនរួចបាន មានតែត្រូវបានរាងក្រាស់ចាប់កាន់ខ្លាំងឡើងៗនិងទាញដៃទៅតាមគេជាប់ជានិច្ច។អារម្មណ៍ពួកគេទាំងពីរមិនដូចគ្នាឡើយមួយកំពុងតែពេញចិត្តមួយកំពុងតែភ័យខ្លាច មួយកំពុងតែសមចិត្ត មួយទៀតកំពុងតែគិតថា តើគេបានធ្វើអ្វីខុសកាលពីជាតិមុនមែនទេ បានជាមកដល់ពេលនេះគេជួបតែរឿងលំបាកវេទនាដល់ថ្នាក់នេះ។ជុងវ៉ុនត្រូវបានជេយ៍យកក្រវ៉ាត់ក របស់ខ្លួនទៅចងដៃជាប់មិនឲ្យរើរួចហើយក៏បានដាក់ទៅក្នុងឡានផ្នែកខាងក្រោយទាំងកម្រោល។
សំឡេងស្រែកយំនិងសុំឱ្យគេដោះលែងខ្លួននៅតែបន្តកើតមានឡើងចេញពីមាត់របស់ ជុងវ៉ុន ប៉ុន្តែទោះបីជាជុងវ៉ុនខំស្រែកយ៉ាងណាក៏ ជេយ៍ គេមិនបានខ្វល់ដែរ ជេយ៍ គេបានប្រលែងឲ្យជុងវ៉ុនស្រែកយំតាមចិត្តដែលចង់ហើយគេក៏បានយកកាសមកដាក់ស្ដាប់ដើម្បីបំបាត់នៅសម្លេងស្រែកដ៏គួរឲ្យរំខានរបស់ជុងវ៉ុន។ប្រហែលជាកន្លះម៉ោងក្រោយមកពួកគេក៏បានធ្វើដំណើរមកដល់ក្លឹបកំសាន្តមួយកន្លែងហើយក្លឹបមួយនេះផងដែរគឺជាក្លឹបដែលសិងហ៊ុនបាននាំជេយ៍មកកាលពីលើកមុនដើម្បីឲ្យជេយ៍បានស្គាល់អារម្មណ៍ថ្មីៗ ក្លឹបមួយនេះគឺជាក្លឹបgayនោះឯង។ រាងក្រាស់បានចុះចេញពីឡាននិងចាប់រាងតូចចូលទៅខាងក្នុងក្លឹប ខណៈពេលដែលជុង វ៉ុនកាន់តែរើបម្រាស់ជេយ៍គឺកាន់តែរឹតបន្តឹង។
"លោកឆ្កួតហើយលោកក៏ឆាប់លេងខ្ញុំទៅ!!"
"យើងមិនទាន់បានមើលឯងសប្បាយជាមួយពួកអាប្រុសក្នុងក្លឹបអស់នេះផងឯងគិតថាយើងឆ្កួតមែនទេ??" ជេយ៍ញញឹមឡើងនៅពេលដែលគេបាននិយាយ ដោយសារតែស្នាមញញឹមដល់ឆ្កួតឡប់របស់គេនោះហើយ បានធ្វើឲ្យជុងវ៉ុនស្ទើរតែសម្លាប់គេចោលប្រសិនបើខ្លួនអាចព្រោះតែស្នាមញញឹមរបស់ជេយ៍គឺបង្ហាញពីភាពស្អប់ខ្ពើម ភាពឌឺដង ការសមចិត្តដែលបានធ្វើបាបជុងវ៉ុន។
"សុំអង្វរ ខ្ញុំអង្វរពិតមែន កុំធ្វើបែបនេះអី ខ្ញុំខ្លាចហើយ...ដោះលែងខ្ញុំទៅ..."ជុងវ៉ុនលើកដៃដែលជាប់ចំណងរបស់ខ្លួនឡើងនិងបានទម្លាក់ខ្លួនទៅលើដីហើយបានសុំទៅកាន់ ជេយ៍ ដោយទឹកភ្នែកស្រក់មក
តក់ៗខ្លួនតូចញ័រយ៉ាងខ្លាំងព្រោះតែភ័យជាមួយនឹងសម្ដីដែលជេយ៍បាននិយាយដាក់ខ្លួន។
YOU ARE READING
សម្អប់ស្នេហ៍•||•Jaywon(Complete)
Short Storyការស្អប់បាំងមុខធ្វើឲ្យគេមិនយល់នូវក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ក្មេងប្រុសតូចដែលខំផ្ដល់ឱ្យគេហើយក្នុងចិត្តគេក៏មានតែពាក្យថាស្អប់ ទម្រាំតែគេដឹងនឹងយល់អ្វីៗគ្រប់យ៉ាងក៏សឹងតែហួសពេលបាត់ទៅហើយ។ "បងសប្បាយចិត្តណាស់មែនទេ" ជុងវ៉ុន "ជីវិតមួយនេះវាគ្មានអ្វីសប្បាយជាងពេលដែល...