នៅជាយក្រុងដែលមានទេសភាពដ៏សែនមនោរម្យវិមានដ៏ធំមួយដែលកំពុងតែមានភ្លើងឆាបឆេះកាន់តែខ្លាំងឡើងៗ ក្រឡេកទៅមើលក្មេងប្រុសវ័យជំទង់ដែលកំពុងតែស្រែកយំទាមទារចូលទៅខាងក្នុង ហើយគេក៏មិនអាចចូលទៅបានដោយមានអ្នកនៅខាងក្រៅនៅចាំឃាត់គេជាដាច់ខាត។ គេបានត្រឹមតែស្រែកទ្រហោរយំនិងរង់ចាំអ្នកដែលគេចង់ចូលទៅជួយនោះចេញមកវិញដោយសុវត្ថិភាពតែប៉ុណ្ណោះ!! មិនប៉ុន្មាននាទីផងស្ត្រីម្នាក់បានដើរចាកចេញពីខាងក្នុងមុខវិញដោយមាននៅក្មេងប្រុសម្នាក់ដែលកំពុងតែសន្លប់នៅខាងលើខ្នងរបស់នាង។
ក្មេងប្រុសដែលកំពុងតែយំគេបានសម្លឹងមើលឃើញថាម្នាក់នោះមិនមែនជាអ្នកដែលគេរង់ចាំឡើយ ប៉ុន្តែអ្នកដែលចេញមកនេះគឺជាអ្នកដែលម្ដាយគេបានជួយសង្គ្រោះឲ្យចេញមកតែប៉ុណ្ណោះ។ហើយបើសម្លឹងទៅខាងក្នុងវិញស្ត្រីម្នាក់ដែលមានសក់ខ្លីត្រឹមក.កំពុងតែព្យាយាមរកផ្លូវចាកចេញពីខាងក្នុងដោយពិបាកព្រោះតែរបស់របរបានធ្លាក់បានពាសពេញផ្លូវដែលត្រូវចាកចេញទៅហើយ!! ភ្លាមៗគាត់ក៏បានឃើញប្រឡោះមួយល្មមដែលអាចចេញមកក្រៅបាន គាត់ក៏បានចាកចេញមកហើយកូនប្រុសរបស់គាត់ដែលត្រូវជាក្មេងប្រុសនោះបានញញឹមទាំងទឹកភ្នែកព្រោះតែម្ដាយរបស់គេគឺមានសុវត្ថិភាព ប៉ុន្តែរឿងជាអកុសល គេបែរជាបានឃើញឈើដែលនៅខាងលើនោះធ្លាក់ទៅចំពីលើម្ដាយរបស់គេតែម្ដង ភ្លាមៗគេទន់ជើងអង្គុយចុះហើយស្រែកយំកាន់តែខ្លាំងឡើង ជាមួយនឹងសម្រែកស្រែកហៅម្ដាយរបស់គេខ្លាំងៗ គេពិតជាចង់រត់ចូលទៅខ្លាំងណាស់ ប៉ុន្តែគេមិនអាច ព្រោះតែមានអ្នកដែលចាំចាប់គេមិនឱ្យទៅណាបានទាំងអស់។
អ្នកដែលមាននាមជាឪពុក ដែលកំពុងតែឈរនៅម្ខាងបានដើរចូលទៅលួងលោមកូនប្រុសរបស់គាត់ដោយទឹកមុខមាំ ប្រពន្ធរបស់ខ្លួនស្លាប់មួយទាំងមូលគាត់មិនបានអើពើ គាត់ក៏ធ្វើអ្វីមិនបានក្រៅពីឈរស្ងៀមបែបនេះ។ គាត់បានត្រឹមមើលទៅកាន់កូនប្រុសរបស់គាត់ដែលកំពុងយំដោយអារម្មណ៍សោកសៅនិងមានកំហុសដែលគាត់មិនអាចជួយអ្វីបានក្រៅពីឈរមើល។
"វាមិនគឺមកពីប៉ា គឺប៉ាជាអ្នកបណ្ដោយឲ្យម៉ាក់ទៅ ហឹកហឹក!!"ជេយ៍ បានស្រែកថាឲ្យប៉ារបស់គេដោយទឹកភ្នែកនិងភាពឈឺចាប់ពេញខ្លួន ព្រោះតែហេតុការណ៍បែបនេះកើតឡើងនៅនឹងមុខទៅហើយប៉ុន្តែប៉ារបស់គេមិនបានធ្វើអ្វីក្រៅពីឈរមើល ហើយរឿងមកដល់ថ្នាក់នេះហើយសូម្បីតែទឹកភ្នែកមួយដំណក់ក៏គាត់មិនខ្ចីស្រក់ចេញមកផង។
YOU ARE READING
សម្អប់ស្នេហ៍•||•Jaywon(Complete)
Kısa Hikayeការស្អប់បាំងមុខធ្វើឲ្យគេមិនយល់នូវក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ក្មេងប្រុសតូចដែលខំផ្ដល់ឱ្យគេហើយក្នុងចិត្តគេក៏មានតែពាក្យថាស្អប់ ទម្រាំតែគេដឹងនឹងយល់អ្វីៗគ្រប់យ៉ាងក៏សឹងតែហួសពេលបាត់ទៅហើយ។ "បងសប្បាយចិត្តណាស់មែនទេ" ជុងវ៉ុន "ជីវិតមួយនេះវាគ្មានអ្វីសប្បាយជាងពេលដែល...