ថ្ងៃថ្មីដ៏ស្រស់បំព្រងដោយគ្រប់គ្នាគិតថាវាគឺជាថ្ងៃមង្គលការរបស់គ្រួសាររបស់អ្នកធំទាំងពីរដែលកំពុងតែប្រារព្ធពិធីអាពាហ៍ពិពាហ៍ឲ្យកូនៗរបស់ខ្លួនទាំងដែលវាគឺជាការបង្ខិតបង្ខំ និងមនុស្សម្ខាងទៀតគេមកទាំងមិនចង់ដោយសារតែការគំរាមកំហែងទើបធ្វើអ្វីមិនបានក្រៅពីព្រមទទួលទាំងចិត្តមិនចង់ព្រោះមនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដត្រូវបានអ្នកដែលមាននាមជាឪពុកចាប់យកទៅធ្វើជាចំណាត់ខ្មាំងបាត់ទៅហើយ...!! នៅក្នុងកម្មវិធីពេលនេះគឺពោរពេញទៅដោយស្នាមញញឹមរបស់មនុស្សគ្រប់គ្នាដែលបានមកចូលរួមខុសតែទឹកមុខរបស់កូនកំលោះដែលមិនសូម្បីតែញញឹមឬក៏បញ្ចេញអារម្មណ៍អ្វីបន្តិច កុំថាឡើយគេមិនញញឹមសូម្បីតែមុខរបស់កូនក្រមុំដែលមានវត្តមាននៅចំពោះមុខរបស់គេក៏គេមិនបានសម្លឹងមើលនោះដែរ។ មង្គលការដ៏ឆ្កួតឡប់មួយនេះគេពិតជាមិនត្រូវការនោះទេ ហេតុអ្វីបានជាមកត្រូវឈរនៅទីនេះទាំងដែលចិត្តមិនចង់ហើយក៏ត្រូវភិតភ័យថាមនុស្សដែលខ្លួនស្រឡាញ់ពិតប្រាកដនិងមានគ្រោះថ្នាក់ អារម្មណ៍របស់គេពេលនេះមិននៅក្នុងខ្លួននោះទេខួរក្បាលក៏ព្យាយាមគិតរកពិធីចាកចេញប៉ុន្តែក៏នឹកអ្វីមិនចេញក្រៅពីការព្រួយបារម្ភចំពោះក្មេងប្រុសដែលត្រូវបានឪពុករបស់ខ្លួនឆាប់ធ្វើជាចំណាត់ខ្មាំង។ ពេលនេះលោកអាចារ្យដែលនៅចំពោះមុខរបស់គេក៏ចាប់ផ្ដើមនិយាយរៀបរាប់ក្នុងការរៀបការមួយនេះដែលត្រូវឲ្យកូនកំលោះមានចិត្តស្មោះស្ម័គ្រជាមួយនឹងកូនក្រមុំ ហើយក៏មិនបោកប្រាស់ឬក៏លួចមានអ្នកណាក្រៅពីអ្នកដែលមាននាមជាប្រពន្ធសម្ដីដែលដាក់កំហិត ជេយ៍ ពេលនេះគឺពាក្យទាំងនេះគេមិនហ៊ានឆ្លើយតបអ្វីឡើយ ព្រោះតែអារម្មណ៍របស់គេបេះដូងរបស់គេមានម្ចាស់រួចទៅហើយ ហើយគេក៏មិនចង់ក្បត់មនុស្សជាទីស្រឡាញ់របស់គេដោយរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់នោះដែរ។
"តើលោកផាក ជុងស៊ុង ព្រមទទួលអ្នកនាង ផាក យូណា ធ្វើជាភរិយាដោយចិត្តស្មោះហើយនិងសន្យាថាស្រឡាញ់នាងរហូតទៅដែរឬទេ??" លោកអាចារ្យបានរៀបរាប់សួរទៅកាន់ ជេយ៍ ដែលមាននាមជាកូនកំលោះពេលនេះគេមិនដឹងថាឆ្លើយយ៉ាងណាឡើយ គេកំពុងតែទាក់ទើរនៅក្នុងការឆ្លើយចេញមក ប៉ុន្តែបើមើលទៅកាន់យូណា ដែលឈរពាក់ស្បៃពណ៌សនៅចំពោះមុខគេនៅក្នុងពេលនេះគឺកំពុងតែញញឹមបិទមាត់មិនជិតនោះឡើយ។ជេយ៍ គេបានក្រឡេកទៅម្ខាងមើលមុខរបស់ឪពុករបស់ខ្លួនដែលដាក់កំហិតបង្ខំឲ្យរៀបការស្របពេលដែលគេក៏កំពុងតែគិតទៅដល់អ្នកដែលត្រូវបានគាត់យកទៅធ្វើបាប អ្វីដែលសំខាន់គេក៏ព្យាយាមមិនចង់ឆ្លើយដើម្បីពន្យារពេលក្នុងការរង់ចាំនរណាមកសង្គ្រោះគេចេញពីទីនេះ ប៉ុន្តែទឹកមុខរបស់ឪពុកគេគឺបានដាក់គំនាបឲ្យគេឆ្លើយថាយល់ព្រមភ្លាមៗតែម្ដង។
YOU ARE READING
សម្អប់ស្នេហ៍•||•Jaywon(Complete)
Short Storyការស្អប់បាំងមុខធ្វើឲ្យគេមិនយល់នូវក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ក្មេងប្រុសតូចដែលខំផ្ដល់ឱ្យគេហើយក្នុងចិត្តគេក៏មានតែពាក្យថាស្អប់ ទម្រាំតែគេដឹងនឹងយល់អ្វីៗគ្រប់យ៉ាងក៏សឹងតែហួសពេលបាត់ទៅហើយ។ "បងសប្បាយចិត្តណាស់មែនទេ" ជុងវ៉ុន "ជីវិតមួយនេះវាគ្មានអ្វីសប្បាយជាងពេលដែល...