part/6

313 40 25
                                    

ពេលយប់ក៏បានឈានចូលមកដល់ យើងសម្លឹងមកមើលនៅក្នុងខេត្តប៊ូសានឯណេះវិញ ជុងវ៉ុន គេបានស្រឡះខ្លួនជាងកាលពីមុនដំបូងហើយទឹកមុខក៏ស្រស់បោះមកវិញបានខ្លះៗផងដែរ ញ៉ាំបាននិងផឹកបានជាងសព្វដង។ ពេលយប់ផ្ទៃមេឃក៏ងងឹតប៉ុន្តែត្រូវបានបំភ្លឺដោយពន្លឺព្រះចន្ទនិងពន្លឺរបស់ដួងផ្កាយដែលរះទន្ទឹមជាមួយព្រះចន្ទ ទឹកសមុទ្រក៏បានបោកបក់ផ្ទប់ជាមួយនឹងឆ្នេរខ្សាច់តិចៗបន្លឺសូរសំឡេងយ៉ាងពិរោះរណ្ដំដែលធ្វើឲ្យអ្នកស្ដាប់អាចរំសាយអារម្មណ៍របស់ខ្លួនដែលកើតទុក្ខទាំងប៉ុន្មានទៅតាមរលកដែលបានបក់មកលើផ្ទៃឆ្នេរ។បើយើងសម្លឹងទៅមើលនៅដើមឈើធំល្មមមួយ យើងបានឃើញមានទោងដែលគេបានចងទុកសម្រាប់មនុស្សអង្គុយលេងនិងមើលទឹកសមុទ្រដែលនៅទីនោះក្នុងពេលនេះមានក្មេងប្រុសម្នាក់កំពុងតែអង្គុយដោយទឹកមុខស្មើថេងហើយកែវភ្នែកក៏សម្លឹងទៅមើលសមុទ្រដោយផ្ចិតផ្ចង់ គេបានមើលទៅកាន់ដួងផ្កាយជាមួយនឹងព្រះចន្ទដែលលិចរូបរាងឡើងនៅលើផ្ទៃទឹកសមុទ្រដែលមានពណ៌ខ្មៅបានយ៉ាងច្បាស់។ពេលនោះផងដែរ ជេគ បានដើរមកពីក្រោយខ្នងរបស់គេដោយដៃបានកាន់នូវកែវទឹកដោះគោជាប់ដៃជាមួយនឹងការហៅដោយសំឡេងយ៉ាងស្រទន់ដូចសព្វដងនិងស្នាមញញឹមដែលគេតែងតែបានឃើញរាល់ថ្ងៃ។

"ជុងវ៉ុន...គ្រូយកទឹកដោះគោមកឱ្យណា!!"

"អរគុណ..."ជុងវ៉ុន គេតបតែពីរម៉ាត់តែប៉ុណ្ណោះគេក៏ទទួលបានកែវទឹកដោះគោចេញពីដៃរបស់ ជេគ ជាមួយនឹងទឹកមុខធ្មឹងៗដដែល សូម្បីតែ ជេគ ក៏មានអារម្មណ៍ថាពិបាកនឹងមើល មនុស្សដែលធ្លាប់តែញញឹមសម្រាប់អ្នកដទៃក៏ប្រែមកជាមនុស្សម្នាក់ផ្សេងទៀតដែលមិនសូម្បីតែញញឹមឬមួយក៏និយាយស្ដីច្រើន។

ជេគ ចាំច្បាស់ណាស់ថា ជុងវ៉ុន គឺជាក្មេងប្រុសម្នាក់ដែលតែងតែនិយាយលេងច្រើននិងចូលចិត្តនាំអ្នកដទៃ សើចសប្បាយ ជាមួយមនុស្សដែលខ្លួនគេស្គាល់។ប៉ុន្តែឥឡូវគ្រប់យ៉ាងវាគឺដោយសារតែស្រមោលអតីតកាលដែលតែងតែនៅដិតដាមក្នុងចិត្តរបស់គេ ត្រូវបានអ្នកជាបងប្រុសយកទៅទុកចោលឲ្យអ្នកដទៃលូកលាន់ហើយក៏និយាយមើលងាយឥតឈប់ឈរ ទាំងដែលគេខំស្រឡាញ់និងមើលថែស្មោះអស់ពីចិត្ត ហើយគេក៏មានក្ដីសង្ឃឹមនៅលើទំនាក់ទំនងរបស់គេជាមួយនឹងបងប្រុសរបស់ខ្លួនឯងខ្លាំងព្រោះតែដឹងថាពួកគេមិនមែនជាបងប្អូនបង្កើត ជារឿយៗក្ដីសង្ឃឹមរបស់ពួកគេទាំងប៉ុន្មានដែលដំបូងបានឃើញនូវអំពើល្អដ៏មានចិត្តរីករាយឡើងស្រស់បំព្រងតែក្រោយៗមកទៀតក៏រលាយអស់ទៅម្ដងបន្តិចៗ មិនសល់សូម្បីតែបន្តិចណាសោះ វាប្រៀបដូចជាផ្កាមួយទងដែលនៅពេលដែលគេបានមកដំបូងក៏ស្រឡាញ់ពេញចិត្តប៉ុន្តែយូរៗទៅគាត់ទុកចោលនិងមិនថែរក្សាឲ្យបានល្អវាក៏ចាប់ផ្ដើមស្វិតស្រពោន។ដោយសារតែនៅពេលនេះមានសភាពស្ងប់ស្ងាត់ខ្លាំងហើយក៏មិនអំណោយផលជាមួយនឹងទឹកមុខរបស់ ជុងវ៉ុន ផងដែរនោះទើប ជេគ គេសម្រេចចិត្តសួរនាំទៅកាន់ជុងវ៉ុន នៅរឿងដែលគេមិនហ៊ានសួរកន្លងមកព្រោះតែគេខ្លាចថា ជុងវ៉ុន នៅតែមានអារម្មណ៍មិនល្អដិតដាមជាមួយនឹងរឿងអាក្រក់កាលពីមុនទៀត។តែលើកនេះ
ជេគក៏បានឃើញថាទឹកមុខរបស់ ជុងវ៉ុន គ្រាន់បើនិងមើលទៅអារម្មណ៍ក៏ស្រស់ស្រាយជាងមុនទើប ជេគ គេសួរនាំតែម្ដង។

សម្អប់ស្នេហ៍•||•Jaywon(Complete)Where stories live. Discover now