part/8

267 32 13
                                    

កាយតូចបានដាក់ខ្លួនចុះតិចៗទាំងខ្នងនៅផ្អែកនឹងទ្វារ ក្រោយបានដល់លើឥដ្ឋហើយក៏ចាប់ផ្ដើមលើកជង្គង់ឡើងដាក់ដៃពីលើឱនមុខចុះសញ្ចឹងគិតដោយអារម្មណ៍ឈឺផ្សារ វាជាអារម្មណ៍មួយដែលគេព្យាយាមបំភ្លេចខ្លាំងណាស់ គេមិនចង់មានអារម្មណ៍នេះម្ដងទៀតឡើយតាំងតែពីថ្ងៃដែលគេសម្រេចចិត្តចាកចេញ ប៉ុន្តែហេតុអ្វី ? ហេតុអ្វីបានជាសុខៗត្រូវលេចមុខបុរសម្នាក់នោះនៅចំពោះមុខគេ មកអង្វរ ក គេដោយទឹកមុខស្រពត់ស្រពោនបែបនេះ គេមិនចង់ចាញ់ជាមួយនឹងអារម្មណ៍មួយនេះឡើយ គេស្អប់ គេស្អប់ទឹកមុខទាំងនោះពេលដែលគេកាន់តែមើល គេក៏កាន់តែនឹកឃើញដល់រឿងអតីតកាលរបស់ខ្លួន វានាំផ្លូវឲ្យគេកាន់តែទ្រាំទ្រមិនបានឈឺចង់តែស្លាប់នៅពេលដែលត្រូវបានគេចាប់បង្ខំ ទោះបីជារឿងមនុស្សមិនបានសម្រេចក៏ដោយប៉ុន្តែដៃជើង ដងខ្លួនដែលពួកនោះបានលូតលាន់គេនៅចងចាំបានទាំងអស់គេមានអារម្មណ៍ថាខ្ពើម!!ខ្ពើមជាមួយនឹងខ្លួនឯងដែលត្រូវបានគេដទៃមកលូកលាន់ទាំងខ្លួនគេមិនទាន់បានទទួលយល់ព្រម។

"ហឹក...ហឹក...អារម្មណ៍ឆ្កួតយ៎ស្អី!!កុំមកលងបន្លាចខ្ញុំទៀតអី!! ហឹក...ខ្ញុំខ្លាច ខ្ញុំខ្ពើម...ហឹក...សូមអង្វរចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំទ្រាំទ្រនិងអារម្មណ៍មួយនេះមិនបានទេ ខ្ញុំខ្ពើមរអើមនិងខ្លួនឯងណាស់ ហឹក...ហឹក...ខ្ញុំខ្លាចណាស់..." ជុងវ៉ុនចាប់ផ្ដើមរៀបរាប់មកដោយទឹកភ្នែកស្រក់មកឥតឈប់ឈរ សំឡេងយំរបស់គេក៏ត្រូវបាន ជេគ ឮផងដែរ ព្រោះតែពេលនេះគេកំពុងលបស្ដាប់នៅមាត់ទ្វារគ្រាន់តែគេមិនបាននិយាយអ្វីដោយទុកឲ្យ ជុងវ៉ុន ព្យាយាមសម្រួលអារម្មណ៍ដោយខ្លួនឯង។តែបើយើងមើលទៅកាន់ការយំរបស់ ជុងវ៉ុន វាមិនបានស្រាក់ស្រាន្តឡើយ គេបន្តយំដោយក្ដីឈឺចាប់ជាមួយនឹងការចងចាំអារម្មណ៍ដែលគេស្អប់ខ្ពើមទាំងនោះ!!

ហេតុអ្វីបានជាបុរសម្នាក់នោះទើបតែមុខដឹងខ្លួននៅពេលនេះ?តើគេមិនដឹងទេឬថាមនុស្សម្នាក់តែគេធ្វើបាបសឹងតែឆ្កួតទៅហើយដោយគ្រាន់តែការសម្រេចចិត្តចាកចេញពីគេ ព្រោះតែអារម្មណ៍ដែលភ័យខ្លាចនិងស្រឡាញ់វាដើរស្របគ្នាសឹងតែមិនអាចជ្រើសបានគេពិតជាស្អប់នឹងអារម្មណ៍មួយនេះណាស់ បេះដូងដែលឈឺចាប់នៅពេលដែលទ្រាំមើលទឹកមុខដ៏ស្រគត់ស្រគុំរបស់បុរសម្នាក់នោះ ជាមួយនឹងអារម្មណ៍ភ័យខ្លាចនៅរឿងកាលមុនដែលគេបានត្រឹមតែលាក់ទុកក្នុងចិត្ត។ពាក្យប្រមាថមើលងាយ វាយដំ? ឌឺដង? ទង្វើទាំងអស់នេះគេចងចាំគ្រប់យ៉ាងហើយគេក៏ឈឺចាប់ដែលទ្រាំជាមួយនឹងទង្វើទាំងអស់នេះ ប៉ុន្តែរឿងម្យ៉ាងដែលគេឈឺចាប់មិនអាចបំភ្លេចបានហើយគេក៏ស្អប់ខ្ពើមខ្លួនឯងនោះគឺពេលដែល ជេយ៍ បានយកគេទៅលក់!! វាជាការចងចាំដ៏អាក្រក់នៅក្នុងជីវិតរបស់គេកាលពីមុន គេសុបិន្តឃើញហើយក៏មិនអាចគេងបានស្រួល គេខ្ពើមខ្លួនឯងស្ទើរតែសម្លាប់ខ្លួនចោលតើបុរសម្នាក់នោះមានដែលយល់ពីគេក្រៅពីការស្រែកសម្លុតដែរទេ?គេឈឺឆ្អែតហើយ ឈឺទាំងកាយនិងឈឺទាំងចិត្ត ហើយគេក៏សង្ឃឹមថាបុរសម្នាក់នោះនិងសប្បាយចិត្តឆ្អែតឆ្អន់ជាមួយនឹង ការសងសឹកលើកនោះហើយលែងត្រឡប់មករកគេម្ដងទៀត!! ហើយចុះហេតុអ្វីបានជាត្រូវលេចមុខមកម្ដងទៀតឲ្យគេចងចាំនៅរឿងរ៉ាវដល់អាក្រក់ទាំងនោះ?វាឈឺចាប់ណាស់ គេមិនចង់រស់នៅដោយទ្រាំទ្រនិងការចងចាំដ៏អាក្រក់ទាំងនោះទេ។

សម្អប់ស្នេហ៍•||•Jaywon(Complete)Where stories live. Discover now