part/10

279 27 13
                                    

អានហើយប្រយ័ត្នលើសជាតិស្ករប្រាប់ឲ្យហើយ!!!

ម៉ោង9យប់ទៅហើយ ពួកគេទាំង2មិនបានចូលគេងនោះទេ ជំនួសដោយការដើរសាសងគ្នានៅតាមឆ្នេរសមុទ្រយ៉ាងមានក្ដីសុខនាពេលរាត្រី។ស្នេហាក៏ស្រស់បំព្រង រីឯបរិយាកាសក៏ស្រស់ស្រាយអំណោយផល សម្លេងសមុទ្រពីរោះណាស់វាធ្វើឲ្យពួកគេដែលកំពុងតែអង្គុយនៅមាត់ឆ្នេរ មានអារម្មណ៍កាន់តែស្រស់ថ្លានិងសប្បាយរីករាយដែលមានគ្នានៅក្បែរខ្លួន។ពន្លឺព្រះចន្ទដែលចាំងចូលមកក្នុងទឹកសមុទ្រវាបានបង្ហាញពន្លឺយ៉ាងស្រស់ស្អាតជាមួយនឹងពពួកផ្កាយនៅអមសងខាងដែលធ្វើឲ្យអ្នកដែលគយគន់សាសងភាសាស្នេហ៍កាន់តែមានអារម្មណ៍ល្អជាមួយនឹងបរិយាកាសបែបនេះ ហើយវាក៏ជាការចងចាំដ៏ល្អមួយសម្រាប់ពួកគេ។

"ប្រសិនបើថ្ងៃណាមួយបងលេងនៅទីនេះតើអូននឹងបំភ្លេចបងបានម្ដងទៀតទេ??" ជេយ៍ បានសួរទៅកាន់ជុងវ៉ុន នៅពេលដែលគេបានទម្លាក់ក្បាលរបស់គេទៅកើយលើស្មាររបស់ ជុងវ៉ុន។

"ឡប់!!នេះបងចង់ចាកចេញពីអូនទៀតមែនទេ?"ជុង
វ៉ុន បានច្រានក្បាលរបស់ ជេយ៍ ចេញហើយងាកសម្លឹងមើលមុខរបស់ ជេយ៍ ទាំងសម្លក់សម្លឹងបែបមិនពេញចិត្តនិងសំណួរមួយនេះ។

"ទេបងមិនទៅណាទេ!!បងគ្រាន់តែសួរលេងៗតែប៉ុណ្ណោះ ព្រោះបងចង់ដឹងថាអូននឹងមានអារម្មណ៍យ៉ាងម៉េច!!" ជេយ៍ បានញញឹមដាក់ ជុងវ៉ុន និងយកដៃរបស់ខ្លួនអង្អែលក្បាលរបស់ ជុងវ៉ុន តិចៗ បន្ទាប់មកគេក៏បានឱនទៅឱបខ្លួនរបស់ ជុងវ៉ុន និងយកចង្ការរបស់គេដាក់លើស្មាររបស់ ជុងវ៉ុន ដោយធ្វើមាត់ពេបៗដូចជាចង់ឲ្យគេខ្វល់។ ដំបូងឡើយ ជុងវ៉ុន ក៏បានសើចជាមួយនឹងចរិករបស់ ជេយ៍ ដែលកំពុងតែធ្វើខ្លួនជាកូនក្មេងពេលដែលនៅនិយាយជាមួយខ្លួន ទង្វើរបស់ ជេយ៍ទាំងនេះគឺពិតជាធ្វើឲ្យគេមានសេចក្ដីសុខខ្លាំងណាស់។គេមិនចង់បាត់បង់ពេលវេលាទាំងអស់នេះនោះទេ តែប្រសិនឲ្យគេនឹកដល់ពេលគេលែងមាន ជេយ៍ នៅក្បែរទៀតនោះ គេចង់សុំឱ្យពេលវេលាគឺឈប់ត្រឹមនេះ មិនចាំបាច់ដើរទៅមុខទៀតនោះទេ ព្រោះពេលនេះគឺគេមានក្ដីសុខខ្លាំងណាស់ទៅហើយ ហើយប្រសិនជារវាងពួកគេវាត្រឹមតែជារឿងនិទានដែលឡើងដោយនរណាម្នាក់គេក៏ចង់សុំថាបញ្ចប់វាត្រឹមនេះទៅចុះព្រោះគេពិតជាមានក្ដីសុខក្នុងពេលឥឡូវនេះ គេមិនចង់បាត់បង់ ជេយ៍ ចេញពីគេនោះទេ។ក្រោយពីគេគិតបានបន្តិចបែបនេះមក ជុងវ៉ុន ក៏ទម្លាក់ទឹកមុខចុះនៅពេលដែលគេបានឆ្លើយសំណួរដែល ជេយ៍ បានសួរ។

សម្អប់ស្នេហ៍•||•Jaywon(Complete)Where stories live. Discover now