បើនិយាយពី ជេយ៍ ដែលបានស្ដាប់គេភាំងអារម្មណ៍របស់ខ្លួនឯងហើយក៏បានត្រឹមភ្លឹកស្ងៀមមិននិយាយតបតឡើយ សុខៗទឹកភ្នែករបស់គេក៏បានស្រក់ចុះមកវាដោយសារតែគេបាននឹកគិតទៅដល់មនុស្សជាទីស្រឡាញ់របស់គេ!! នេះគេពិតជាត្រូវចាកចេញទាំងបែបនេះពិតមែនឬ? ប្រសិនបើបែបនោះមែនគឺគេមានចិត្តមិនស្ងប់នោះទេ គេទើបតែនៅក្បែរមនុស្សដែលគេស្រឡាញ់មិនទាន់បានប៉ុន្មានផងក៏ត្រូវដល់ពេលបញ្ចប់អញ្ចឹងឬ? តើលេងសើចជាមួយនឹងអារម្មណ៍របស់គេខ្លាំងម៉្លេះ? គេមិនចង់បានអ្វីឡើយគ្រាន់តែចង់នៅក្បែរ ជុងវ៉ុន ឲ្យបានយូរតាមដែលអាចធ្វើទៅបាន ប៉ុន្តែនេះត្រឹមរយៈពេល 2 ថ្ងៃចុងក្រោយ....
វាលឿនពេកហើយសម្រាប់គេ គេអស់កម្លាំងណាស់គេគិតអ្វីក៏មិនចេញ គេគិតចេញតែ ជុងវ៉ុន ដែលនឹងត្រូវឈឺចាប់ដោយសារគេម្ដងទៀត ហើយគេមានអារម្មណ៍ថាខុសគេគ្រាន់តែចង់តបស្នងដើម្បីលុបលាងកំហុសកាលពីមុន...ប៉ុន្តែពេលនេះគេមិនទាន់សងក្មេងប្រុសជាទីស្រឡាញ់របស់គេអស់នោះទេ។ហេតុអ្វីបានជាគេត្រូវចប់នៅត្រឹមនេះ?? តើឲ្យគេធ្វើយ៉ាងម៉េចទៅបើគ្រាន់តែគេបានដឹងខ្លួនថាខ្លួនឯងសល់ពេលមិនយូរភ្លាមគេក៏គ្មានមុខទៅជួប ជុងវ៉ុន បាត់ទៅហើយ!! ឱ្យពួកគេទៅជួបយ៉ាងម៉េចទៅ? ជួបក្នុងនាមជាអ្វីទៅបើគេសន្យារឿងជាច្រើនគេក៏មិនទាន់បានធ្វើអស់ផងក៏ត្រូវមកបញ្ចប់នៅត្រឹមនេះបាត់ទៅហើយ? គេមិនខ្លាចគ្រប់យ៉ាងហើយគេក៏ហ៊ានគ្រប់យ៉ាង ប៉ុន្តែពេលនេះគេខ្លាចនៅក្នុងការជួបក្មេងប្រុសដែលគេស្រឡាញ់នៅក្នុងនាទីចុងក្រោយរបស់គេណាស់ គេពិតជាមិនចង់មានអារម្មណ៍ថាខ្លួនឯងខុសហើយក៏ទៅចោលក្មេងប្រុសម្នាក់នោះទៀតទេ ហើយក៏មិនចង់ឲ្យក្មេងប្រុសដែលគេស្រឡាញ់មានអារម្មណ៍ថាត្រូវបាត់បង់គេ...មិនមែនបាត់បង់នៅក្នុងរយៈពេលខ្លី ប៉ុន្តែគឺបាត់បង់ជារៀងរហូតគ្មានថ្ងៃដែលអាចត្រលប់មកវិញបាន!! គេក៏រឹតតែមិនចង់ឃើញទឹកភ្នែករបស់ ជុងវ៉ុន ដែលយំមកដោយសារគេទៀតដែរ តើពេលនេះគេគួរធ្វើអ្វីទៅ? គេពិតជាមិនចង់ចាកចេញទៅទាំងបែបនេះនោះទេ!! ទឹកភ្នែកជាច្រើនដំណក់របស់ ជេយ៍ បានស្រក់ចុះមកដោយមិនបានត្រៀមខ្លួនទុកជាមុន ទឹកភ្នែកដែលបណ្ដាលមកពីការគិតរបស់គេ គេពិតជាធុញថប់ខ្លាំងណាស់ពេលនេះគេមានតែសំណើរផ្ដាំផ្ញើទៅកាន់មិត្តរបស់គេតែប៉ុណ្ណោះព្រោះគេពិតជាមិនអាចបន្តនៅបានពិតមែន។
YOU ARE READING
សម្អប់ស្នេហ៍•||•Jaywon(Complete)
Short Storyការស្អប់បាំងមុខធ្វើឲ្យគេមិនយល់នូវក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ក្មេងប្រុសតូចដែលខំផ្ដល់ឱ្យគេហើយក្នុងចិត្តគេក៏មានតែពាក្យថាស្អប់ ទម្រាំតែគេដឹងនឹងយល់អ្វីៗគ្រប់យ៉ាងក៏សឹងតែហួសពេលបាត់ទៅហើយ។ "បងសប្បាយចិត្តណាស់មែនទេ" ជុងវ៉ុន "ជីវិតមួយនេះវាគ្មានអ្វីសប្បាយជាងពេលដែល...