part/5

349 44 42
                                    

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ស្ថិតនៅក្នុងខេត្ត
ប៊ូសាន ដែលជាខេត្តប្រជុំទៅដោយអ្នកទេសចរណ៍និងទេសចរណ៍ក្រៅប្រទេសមកទស្សនាព្រោះតែមានសមុទ្រយ៉ាងស្រស់ស្អាត ដែលអ្នកបានមកហើយគឺមិនអាចដកចិត្តបានឡើយ។ស្ថិតនៅក្នុងរីសតមួយដែលនៅកៀកមាត់សមុទ្របំផុតតែម្ដង ហើយបើតាមយើងសម្លឹងពីខាងក្រៅតាមទិសនៃសមុទ្រវាក៏បានធ្វើឲ្យយើងឃើញតាមកញ្ចក់យ៉ាងច្បាស់អំពីមនុស្សដែលកំពុងតែគេងលង់លក់ស្ថិតនៅលើគ្រែ។

ទ្វាបន្ទប់ត្រូវបានបើកយ៉ាងថ្នមៗ ប៉ុន្តែក៏នៅតែបង្កជាសំឡេងដល់អ្នកដែលកំពុងតែគេងឲ្យបានភ្ញាក់ឡើងមកជាមួយនឹងភាពភ័យខ្លាចកាលពីមុនមិនទាន់រសាត់។កែវភ្នែកតូចៗរេរាសម្លឹងមើលជុំវិញបន្ទប់ដោយទឹកមុខស្លេកស្លាំងប៉ុន្តែគេក៏សម្រួលអារម្មណ៍បានមកវិញខ្លះនៅពេលដែលបានឃើញមុខរបស់ ជេគ ដែលមាននាមជាគ្រូរបស់គេ។

"កុំខ្លាចអី!!នៅទីនេះគ្មានអ្នកណាអាចធ្វើបាបឯងបានទេណាជុងវ៉ុន!!" ជេគបាននិយាយដោយសំឡេងស្រទន់ហើយគេក៏បានយកទឹកដោះគោជាមួយនឹងអាហារពេលព្រឹកយកទៅទុកនៅលើតុ ដើម្បីដើរទៅអង្គុយក្បែរជុងវ៉ុន ដែលកំពុងតែសម្លឹងមកកាន់គេដោយនៅដិតដាមជាមួយនឹងអារម្មណ៍ភ័យខ្លាច។ ជេគ គេបានចូលខ្លួនទៅអង្គុយលើគ្រែក្បែរ ជុងវ៉ុន ដោយស្នាមញញឹមព្រោះតែគេបានឃើញថា ជុងវ៉ុន ខុសពីម្សិលមិញច្រើននិងស្រស់បស់ជាងមុន។ ជេគ បានលើកដៃរបស់គេយកឡើងដើម្បីយកទៅប៉ះដៃរបស់
ជុងវ៉ុន ប៉ុន្តែក៏ត្រូវបាន ជុងវ៉ុន គ្រវាសដៃរបស់ ជេគ ចេញបន្ទាប់មកក៏សម្លក់ទៅកាន់ ជេគ ដោយអារម្មណ៍ភ័យខ្លាច។ នៅពេលដែលទទួលបានអារម្មណ៍ដែលជុងវ៉ុនខ្លាចខ្លួនបែបនេះ ជេគ គេដល់ថ្នាក់ភ្លឹកមិនដឹងថាត្រូវនិយាយយ៉ាងម៉េចឱ្យសម ព្រោះតែខ្លួនគឺជាអ្នកដែលស្គាល់យ៉ាងស្និទ្ធស្នាលជាមួយ ជុងវ៉ុន ប៉ុន្តែ ជុងវ៉ុន នៅតែខ្លាចដល់ថ្នាក់មិនសូម្បីតែឲ្យគេប៉ះ ដោយសារតែបែបនេះហើយទើបជេគព្យាយាមនិយាយដោយសំដីទន់ភ្លន់ទៅកាន់ជុងវ៉ុន។

"ជុងវ៉ុន...ពេលនេះអស់អីហើយ!!មើលទៅខាងនោះវាគឺជាសមុទ្រ គ្មានអ្នកណាអាចមករកឯងឃើញនោះទេ!!" តាមសម្ដីនិងស្នាមញញឹមរបស់ជេគបានធ្វើឲ្យជុងវ៉ុនជាអ្នកដែលកំពុងតែអង្គុយស្ងៀមស្ដាប់នោះប្រញាប់ងាកមុខទៅមើលផ្នែកម្ខាងទៀតនៃខ្លួនរបស់គេយ៉ាងលឿន។

សម្អប់ស្នេហ៍•||•Jaywon(Complete)Where stories live. Discover now