part/13:ព្រហ្មលិខិតកំណត់🍃

237 20 17
                                    

"ស្អី ស្អីទេវើយ៎!!" នីគីបានពោលឡើងពេលដែលគេបានសម្លឹងទៅមើលមនុស្សដែលកំពុងតែថើបគ្នាដោយគ្មានពាក្យវាចាចេញមកទាល់តែសោះ។ បើនិយាយពី ជេគវិញគេបានសម្លឹងមើលទៅហាក់បីដូចជាអាក់អន់ស្រពោនចិត្តដែលមិនត្រូវបាន ជុងវ៉ុន មើលឃើញទឹកចិត្តរបស់គេ ប៉ុន្តែភ្លាមៗដៃមាំក្រាស់របស់ សុងហ៊ុនក៏បានដាក់កៀកលើស្មាររបស់គេនឹងបាននិយាយថា÷

"យប់មិញមិនឆ្អែតមែនទេបានច្រណែនគេបែបនេះលោកគ្រូតូច?" សុងហ៊ុន គេបានខ្សឹបៗក្បែរត្រចៀករបស់ ជេគ ឡើងគ្នាឯណោះព្រឺរោមអស់ហើយ មករំលឹករឿងឆ្កួតៗឡប់ៗបែបនេះទៀត។

"ចេញឲ្យឆ្ងាយ!!"

"ឆ្នាស់ណាស់ណ៎??"សុងហ៊ុន គេនៅតែបន្តញញឹមចុងមាត់និយាយលេបខាយទៅកាន់ ជែគ ជាមួយនឹងអារម្មណ៍ស្រស់ស្រាយតែខុសពី ជេគ គ្រាន់តែនៅក្បែរសុងហ៊ុន គេក៏មានអារម្មណ៍ថាអាប់អួលខ្លាំងណាស់។

រឿងទាំងអស់ចប់ត្រឹមនេះហើយមែនទេព្រោះតែពួកគេទាំងអស់សុទ្ធសឹងតែទទួលបានក្ដីសុខរបស់ពួកគេ ហើយបន្ទាប់ពីនេះក៏គ្មានអ្វីអាចតាមរំខានទំនាក់ទំនងពួកគេបានដែរ!! ប៉ុន្តែ...ស្នាមថើបដែលពួកគេបានផ្ដល់ឱ្យគ្នានោះគឺពិតជាស្នាមថើបមួយដ៏មានន័យ តែថាគ្រាន់តែបានដកបបូរមាត់ចេញពីគ្នាមកភ្លាម ជេយ៍ គេក៏មានអារម្មណ៍ថាឈឺក្បាលច្រមុះរបស់គេក៏បានហូរឈាមចេញមកដែលធ្វើឲ្យ ជុងវ៉ុន ចាប់ផ្ដើមភ័យព្រួយនៅក្នុងចិត្តវិញម្ដងដែលបានឃើញ ជេយ៍ មានអាការៈបែបនេះ!!

"ជេយ៍!!ជេយ៍នេះបងមិនអីទេមែនទេ??"

"បង...បងគ្រាន់ត...គ្រាន់តែឈឺក្បាល...!!" បញ្ចប់ប្រយោគភ្លាម ជេយ៍ គេក៏បានសន្លប់បាត់បង់ស្មារតីនៅលើស្មារបស់រាងតូចតែម្ដង។រឿងមួយនេះគឺបានធ្វើឲ្យ ជុងវ៉ុន មានការព្រួយបារម្ភកើតឡើងមកភ្លាមៗ គេបានស្រែកហៅឈ្មោះរបស់ ជេយ៍ ដោយអារម្មណ៍ភ័យខ្លាច។

"ជេយ៍...ផាក ជុងស៊ុង!! បង...ហ៊ឹកៗ...កុំកើតអីណា!!" ជុងវ៉ុន គេបានទម្លាក់ខ្លួនអង្គុយចុះដោយមាន ជេយ៍នៅក្នុងដៃហើយទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះមក ព្រោះតែអារម្មណ៍ភិតភ័យដែលមិនអាចទទួលយកបានដោយសារតែរឿងនេះភ្លាមៗពេកសម្រាប់គេ ហើយគេក៏មិនដឹងថា ជេយ៍ កើតអ្វីឲ្យប្រាកដដែលត្រូវមកមានឈាមច្រមុះនិងសន្លប់បាត់បង់ស្មារតីបែបនេះ។ គ្រប់គ្នាហាក់ស្លន់ស្លោលើកលែងតែលោកយ៉ាងគាត់ហាក់បីដូចជាដឹងរឿងអ្វីម្យ៉ាង ប៉ុន្តែគាត់ក៏ធ្វើអ្វីមិនបានក្រៅពីឈរសំឡឹងមើល ជេយ៍ ដែលសន្លប់និងក្មួយប្រុសរបស់គាត់ដែលកំពុងតែយំ!! គាត់ដឹងច្បាស់ថារឿងនេះទោះគាត់ពឹងអ្វីមកជួយក៏មិនបានដែរវាគឺជារឿងដែលគេបានកំណត់មករួចជាស្រេចទៅហើយថាដំណើរជីវិតមួយនេះគឺត្រូវបញ្ចប់កន្លែងណា។

សម្អប់ស្នេហ៍•||•Jaywon(Complete)Where stories live. Discover now