រយៈពេល5ឆ្នាំកន្លងផុតទៅហើយ ថ្ងៃនេះគឺជាថ្ងៃដែលស្រស់បំព្រងបំផុតនៅក្នុងជីវិតរបស់គូស្នេហ៍តែត្រូវរៀបការថ្មីថ្មោងនៅពិធីមង្គលការត្រូវបានរៀបចំឡើងមកយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅមាត់សមុទ្រដែលមានទិដ្ឋភាពយ៉ាងស្រស់បំព្រង។ កូនកំលោះទាំងពីរនាក់ដែលបានរៀបចំខ្លួនយ៉ាងស្រស់សង្ហាដើរបង្ហាញខ្លួននៅលើវេទិកាដែលត្រូវនិយាយសន្យា ស្បថស្បែរថានឹងស្រឡាញ់គ្នារហូតតទៅ។
"តើលោក ផាក សុងហ៊ុន ព្រមទទួល លោកស៊ីម ជេយ៉ុន ធ្វើជាភរិយាដែលឬទេ?ហើយព្រមស្បថថានឹងស្រឡាញ់មើលថែមិនបោះគ្នាចោលដែរទេ?"
"ខ្ញុំព្រម!!"
"ចំណែកលោកស៊ីម ជេយ៉ុន ព្រមទទួលលោក ផាក សុងហ៊ុន ធ្វើជាស្វាមីដែរឬទេ? ហើយព្រមសន្យាកាន់ដៃគ្នារហូតដល់ចាស់កោងខ្នងមិនថាជួបរឿងលំបាកប៉ុណ្ណាដែរឬទេ??"
"ខ្ញុំព្រម!!"
"បើអញ្ចឹងសូមអ្នកទាំងពីរបំពាក់ចិញ្ចៀនឲ្យគ្នា និងចុងក្រោយគឺថើបគ្នាជាកិច្ចបញ្ចប់!!"
"បងស្រឡាញ់អូន ជេគ!!"សុងហ៊ុន បានពោលឡើងជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេមុនពេលដែលគេឱនទៅថើប ជេគ ដែលមាននាមជាភរិយារបស់គេចាប់ពីពេលនេះតទៅហើយ!!
"អាយ៎!!!! ផ្អែមអត់ណុង????" ភ្ញៀវកិត្តិយសដែលស្ថិតនៅខាងមុខបានស្រែកសួរជាមួយនឹងទឹកមុខអៀនព្រោះតែត្រូវមកឃើញគេថើបគ្នានៅចំពោះមុខហើយប៉ុន្មាននាក់នេះក៏កំពុងតែឈររង់ចាំនៅពេលដែលកូនក្រមុំបោះបាច់ផ្កាមកផងដែរ។
"ម៉ោះៗ អ្នកណារង់ចាំផ្កាសំណាងរបស់កូនក្រមុំខ្លះ!! នេ៎ៗៗ មកទីនេះ!! ប្រយ័ត្នអត់គូរបើមិនចូលឆាប់ណា!! ហេហេ លលេងទេណា!! អ្នកណាចង់លេងក៏ឡើងមកខាងមុខមកណាចា៎!!" mcប្រុសម្នាក់គាត់បានដើរចេញមកជាមួយនឹងភាពកំប្លែងដែលធ្វើឲ្យគ្រប់គ្នាបានសើចក៏ដូចជានាំគ្នាចូលទៅដើម្បីត្រៀមនឹងទទួលយកបាច់ផ្កា!! មនុស្សជាច្រើនគ្រប់គ្នាកំពុងតែសប្បាយរីករាយខុសពីមនុស្សប្រុសម្នាក់នេះដែលគេបានអង្គុយមើលស្នាមញញឹមដែល សុងហ៊ុន នឹង ជេគ មានជាមួយគ្នាដោយភាពស្ងប់ស្ងាត់ ទឹកមុខរបស់គេក៏ស្រពោនមិនបានញញឹមចេញមកនោះដែរ។ កែវភ្នែកវិញក៏ពោរពេញទៅដោយទុក្ខសោកដែលរៀបរាប់មកមិនអស់ហើយមើលទៅគេហាក់ដូចជាកំពុងរង់ចាំនរណាម្នាក់នៅក្នុងជីវិតរបស់គេ ដែលគេសឹងតែរង់ចាំមិនបានទៅហើយ។ បាច់ផ្កាត្រូវបានបោះចេញទៅវាក៏ធ្លាក់លើដៃបុរសម្នាក់ដែលគ្រប់គ្នាបានភ្ញាក់ផ្អើលនិងវត្តមានរបស់គេលើកលែងតែ ជុងវ៉ុន បានដើរចាកចេញទៅវិញដើម្បីទៅកន្លែងសម្រាក ព្រោះតែគេទ្រាំទ្រមិនបាននោះទេ គេហត់ខ្លាំងណាស់ពេលនេះគេគ្រាន់តែចង់សម្រាក។ ក្រឡេកទៅមើលក្នុងកម្មវិធីវិញបុរសម្នាក់ដែលបានទទួលផ្កានោះក៏បានដើរកាន់ផ្កាឡើងទៅខាងលើឆាកដោយទទួលបានស្នាមញញឹមនិងការភ្ញាក់ផ្អើលពីកូនកំលោះទាំងពីរដែលពួកគេបានជួបគ្នាម្ដងទៀត!!
YOU ARE READING
សម្អប់ស្នេហ៍•||•Jaywon(Complete)
Short Storyការស្អប់បាំងមុខធ្វើឲ្យគេមិនយល់នូវក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ក្មេងប្រុសតូចដែលខំផ្ដល់ឱ្យគេហើយក្នុងចិត្តគេក៏មានតែពាក្យថាស្អប់ ទម្រាំតែគេដឹងនឹងយល់អ្វីៗគ្រប់យ៉ាងក៏សឹងតែហួសពេលបាត់ទៅហើយ។ "បងសប្បាយចិត្តណាស់មែនទេ" ជុងវ៉ុន "ជីវិតមួយនេះវាគ្មានអ្វីសប្បាយជាងពេលដែល...