ពេលវេលាចេះតែដើរទៅមុខព្រះអាទិត្យក៏បានលិចបាត់ទៅតែបង្ហាញនៅដួងចន្ទនិងដួងផ្កាយដ៏ស្រស់ស្អាតមិនថាពេលវេលាដើរទៅមុខយ៉ាងណានោះទេ បុរសម្នាក់ដែលចង់បានឱកាសម្ដងទៀតនោះគេក៏នៅតែអង្គុយរង់ចាំនៅខាងមុខរបងដោយមិនខ្វល់ពីខ្លួនឯងបន្តិចសោះឡើយ។គេបន្តលត់ជង្គង់សង្ឃឹមនៅក្នុងចិត្តថាក្មេងប្រុសម្នាក់នោះប្រាកដជាផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួន ទាំងដែលអ្នកនៅខាងក្នុងមិនបានសូម្បីតែគិតដល់គេ។ មេឃងងឹតបានបញ្ចេញសំឡេងផ្គរមកភ្លាមៗដែលធ្វើឲ្យអ្នកដែលកំពុងតែរង់ចាំក្ដីសង្ឃឹមកាន់តែមានអារម្មណ៍ថាស្រងេកស្រង៉ាកកាន់តែខ្លាំងទៅ ព្រោះមើលទៅសម្រាប់គេពេលនេះវាគ្មានបន្តិចឡើយការលើកលែងទោសសម្រាប់គេ គេបានដឹងខ្លួនយ៉ាងច្បាស់ថា ច្បាស់ណាស់និងមិនអាចទទួលវាបាន ប៉ុន្តែគេក៏សុខចិត្តទ្រាំចាំរង់ចាំរហូតទាល់តែគេលែងមានសង្ឃឹមសោះតែម្ដង។
ប្រហែលប៉ុន្មាននាទីបន្ទាប់មកមេឃក៏បានបង្អុលភ្លៀងធ្លាក់ចុះមក ដែលធ្វើឲ្យមនុស្សនៅខាងក្រៅត្រូវសើមជោគជាំ បើទោះបីជាខ្លួនត្រូវសើមយ៉ាងណាក៏ដោយ ជេយ៍ ក៏មិនបានងើបដើរចេញទៅណាដែរគេនៅតែលត់ជង្គង់នៅខាងក្រៅនេះដោយមានចិត្តសង្ឃឹម ព្រោះពេលនេះគេក៏គិតថារាងតូចនិងចេញមកខាងក្រៅដើម្បីមកនាំខ្លួនចូលទៅខាងក្នុង ប៉ុន្តែការគិតរបស់នាយគឺខុសស្រឡះ រាងតូចនៅខាងក្នុងពេលនេះកំពុងតែសំអាតខ្លួនរៀបនឹងចូលគេងហើយ បើមើលទៅកាន់មុខរបស់រាងតូចពេលនេះត្រង់ភ្នែកឡើងក្រហមហើយហើមបន្តិចបន្តួចព្រោះវាបណ្ដាលមកពីការយំនោះ ហើយ
ភ្លាមៗនោះដែរដោយសារតែគេមានអារម្មណ៍ថាបាត់ ជេគ យូរខុសពីធម្មតាទើបបានជាពេលដែលអង្គុយដល់គ្រែក៏ទាក់ទងទៅតែម្ដងដើម្បីបានដំណឹងពី ជេគ គ្រាន់ជាជាងនៅអង្គុយបារម្ភ។"នេះតេទៅអត់ចូល គាត់កើតអីឬអត់?" ជុងវ៉ុន បាននិយាយឡើងតិចៗនៅពេលដែលទាក់ទងទៅមិនបានណាមួយខ្លួនគេក៏បារម្ភ ព្រោះមិនដែលឃើញថា ជេគ ចាកចេញយូរដល់ថ្នាក់នេះ តែដោយសារតែគិតថា ជេគ ស្គាល់ភូមិសាស្ត្រច្បាស់ទើបបានជា ជុងវ៉ុន មិនបានខ្វល់ច្រើនជំនួសដោយគេបានបន្តដោយសម្លឹងទៅកាន់វេរង់ដាខាងមុខដែលបានបិទវាំងននជិតដូចជាកំពុងតែគិតដល់ ជេយ៍ នៅខាងក្រៅជាមួយនឹងសម្ដីថា÷
YOU ARE READING
សម្អប់ស្នេហ៍•||•Jaywon(Complete)
Short Storyការស្អប់បាំងមុខធ្វើឲ្យគេមិនយល់នូវក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ក្មេងប្រុសតូចដែលខំផ្ដល់ឱ្យគេហើយក្នុងចិត្តគេក៏មានតែពាក្យថាស្អប់ ទម្រាំតែគេដឹងនឹងយល់អ្វីៗគ្រប់យ៉ាងក៏សឹងតែហួសពេលបាត់ទៅហើយ។ "បងសប្បាយចិត្តណាស់មែនទេ" ជុងវ៉ុន "ជីវិតមួយនេះវាគ្មានអ្វីសប្បាយជាងពេលដែល...