part/11

247 27 21
                                    

ក្រោយពីបានដើរមកដល់ខាងដែល ជុងវ៉ុន អង្គុយហើយជេយ៍ គេក៏បានបើកទ្វាឡានយ៉ាងរហ័សបន្ទាប់មកក៏ចាប់បីខ្លួនរបស់ ជុងវ៉ុន ដើម្បីដើរចូលទៅខាងក្នុង។ទោះបីជាទង្វើបែបនេះត្រូវបានអ្នកបម្រើជាច្រើនកំពុងតែបោះក្រសែភ្នែកមកគេក៏ដោយ ក៏គេមិនបានខ្វល់ដែរព្រោះក្នុងពេលនេះវាមានតែពាក្យថាស្រឡាញ់នៅក្នុងខ្លួនរបស់គេ មិនខ្វល់ថាអ្នកណាមើលមកយ៉ាងណាក៏មើលទៅគេមិនបានខ្វល់ជាមួយនឹងប្រសើរភ្នែកទាំងនោះឡើយអ្វីដែលសំខាន់នៅក្នុងពេលនេះគឺគេកំពុងតែមានក្ដីសុខជាមួយនឹងមនុស្សដែលគេស្រឡាញ់។អាចនិយាយបានថាស្នេហាមួយនេះវាធំធេងណាស់សម្រាប់គេ មិនអាចឡើយនរណាម្នាក់មកជំនួសកន្លែងរបស់ ជុងវ៉ុន ទោះបីពីដំបូងស្នេហាមួយនេះគឺផ្ដើមចេញពីពាក្យថាស្អប់ក៏ពិតមែន ប៉ុន្តែពាក្យថាស្អប់យ៉ាងខ្លាំងទាំងនោះក៏មានមូលហេតុរបស់វាទើបធ្វើឲ្យក្ដីស្រឡាញ់របស់គេកើតមានឡើងដល់ថ្នាក់ខ្វះគ្នាមិនបាន!! ហើយសន្យាទាំងនេះគឺជាសន្យាដែលមិនអាចបំភ្លេចបានបើទោះបីជាវាមើលទៅត្រឹមតែពេលខ្លីនៃរឿងរ៉ាវដែលបានចាប់ផ្ដើម ប៉ុន្តែក្ដីស្រឡាញ់គឺជាក្ដីស្រឡាញ់ដែលស្មោះអស់ពីចិត្ត អាចថាបានគេងប់ងល់ជាមួយក្មេងម្នាក់នោះមិនអាចផ្លាស់ប្ដូរចិត្តវិញបានឡើយប្រសិនបើឱ្យគេរៀបរាប់ពីក្ដីស្រឡាញ់មួយនេះរបស់គេគេក៏រៀបរាប់មិនអស់ឡើយ ព្រោះក្ដីស្រឡាញ់របស់គេវាជាក្ដីស្រឡាញ់ដែលហួសហេតុ ស្រឡាញ់ខ្លាំងជាងខ្លួនឯង អាចធ្វើអ្វីគ្រប់យ៉ាងបានមិនថាសូម្បីតែស្លាប់ដើម្បីការពារស្នេហាមួយនេះ...!!!

"បងស្រឡាញ់ ជុងវ៉ុន!! ជុងវ៉ុន គឺជារបស់បងតែម្នាក់!!"ដំណើរចូលទៅខាងក្នុងវិមានដែលមានអ្នកបម្រើអមសងខាងនិងបានប្រើក្រសែរភ្នែកសម្លឹងមើលដោយចម្លែកចិត្ត។ ក្រសែភ្នែកទាំងនោះធ្វើឲ្យ ជុងវ៉ុន គេមានអារម្មណ៍មិនស្រួលសោះឡើយទើបគេបានឱនមុខចូលទៅផ្អឹបនិងដើមទ្រូងធំទូលាយរបស់រាងក្រាស់ ហើយក៏ខ្ញាំសាច់ដើមដៃរបស់រាងក្រាស់ដែលកំពុងតែបីខ្លួនជាប់។ អ្នកបម្រើនៅខាងក្នុងពួកគេក៏នៅតែសម្លឹងមើល កាលណាបើឃើញអ្នកប្រុសរបស់ខ្លួនទាំងពីរបែរជាត្រូវរូវគ្នាខ្លាំងដល់ថ្នាក់នេះ? រឿងនេះវាជារឿងដ៏ភ្ញាក់ផ្អើលបំផុតទៅហើយក្នុងវិមានមួយនេះ តើអ្នកណាដែលមិនដឹងទៅថា ជេយ៍ គេស្អប់ ជុងវ៉ុន ខ្លាំងប៉ុណ្ណា? ប៉ុន្តែហេតុអីក្រោយពីបាត់ខ្លួនមួយរយៈមកក៏ប្រែជាត្រូវរូវគ្នាខ្លាំងដល់ថ្នាក់នេះ!!?

សម្អប់ស្នេហ៍•||•Jaywon(Complete)Where stories live. Discover now