Episode 11

80 5 0
                                    

  សំឡេងខ្យល់បរិសុទ្ធរវិចៗបក់វាត់កាយតូចមួយដែលកំពុងអង្គុយនៅមុខផ្ទះរបស់ខ្លួនសម្លឹងទៅកាន់ទេសភាពយ៉ាងកណ្ដោយកណ្ដែងម្នាក់ឯង។
  "តើពេលគេកំពុងធ្វើអី? គេបានញុាំអីហើយនៅ? គេមានបានគេងគ្រាន់ទេ? គេមាននឹកខ្ញុំអត់?" Jaeyun សំណួរជាច្រើនផុសលើខួរក្បាល នាយតូច ដែលអង្គុយគិតម្នាក់ឯងស្ទើរស្ត្រេសទៅហើយ
  "ខ្ញុំនឹកលោកណាស់ដឹងអត់ "Jaeyun ពោលទាំងពេបមាត់រកយំ នេះច្រើនថ្ងៃមកហើយដែលខ្លួនពុំអាចបំភ្លិចគេបាន ទោះបីជាខ្លួនមានការចងចាំវិញក៏ដោយ ក៏គេនៅតែមិនអាចភ្លេចអនុស្សាវរីយ៍រវាងខ្លួននិងរាងក្រាស់បានឡើយ។
  "អេ៎ បងធ្វើអីនៅទីនេះ? "Jungwon ដើរមកអង្គុយជិតគេរួចក៏សួរឡើង
   "គ្មានអីទេ" Jaeyun តបទៅវិញញញឹម
   "បងគិតពីគេហេ៎!!?"Jungwon សួរសំណួរចាក់ដោតមកកាន់នាយតូច ទោះបីជាគេដឹងហើយក៏ដោយ
   "ហឹមម"Jaeyun
   "បងនៅតែមិនអាចឈប់គិតពីគាត់បានទេ ហឹកក"Jaeyun ស្រាប់តែយំតែម្ដងពេលនិយាយពីគេម្ដងៗ
   "ខ្ញុំយល់អារម្មណ៍បងណា៎ មិនអីទេបន្តិចទៀតលែងអីហើយ" Jungwon ក៏អោបទះស្មាបងគេតិចៗដើម្បីលោងលោមjaeyun គេដឹងថាការដែលព្យាយាមបំភ្លេចមនុស្សដែលខ្លួនកំពុងតែស្រឡាញ់ គឺវាពិបាកណាស់។
   "ហ៊ឹម បងអរគុណហើយ" Jaeyun ក៏ជូតទឹកភ្នែកមកវិញ ដើម្បីធ្វើជាមនុស្សរឹងមាំឡើងវិញ។
   "អេ៎ ពួកយើងគួររកការងារធ្វើយ៉ាងមិចដែរ!! បើនៅតែក្នុងផ្ទះបែបនេះច្បាស់ជាដាច់ពោះស្លាប់ហើយ" Jungwon ធ្វើមុខជូរដាក់បងគេយ៉ាងគួរឲស្រឡាញ់ពិតមែនហើយបើនៅតែបែបនេះពួកគេច្បាស់ណាស់ថាគ្មានអាហារហូបនោះទេ
    "ធ្វើការយ៉ាងមិចទៅបើពួកយើងជាពពួកចចកពិសេសបែបនេះ!?"Jaeyun ពិតមែនហើយវាគ្រោះថ្នាក់ណាស់នៅពេលចូលអៅកាន់ហ្វូងមនុស្សច្រើនបែបនេះនោះ ស្រួលមិនស្រួលមានរឿងរឿងដូចកាល៥ឆ្នាំមុនទៀតឥឡូវហើយ។
   "ខ្ញុំមានថ្នាំបំបាត់ក្លិនចចក ដែលបងjayទិញឲខ្ញុំណា៎ ពួកយើងប្រើវាទៅ" Jungwon
   "បានដែរហេ៎!? "Jaeyun
    "បានណា៎ ខ្ញុំបានប្រើវារួចហើយវាមានប្រសិទ្ធភាពពិតមែន!!"Jungwon
    "បើចឹងពួកយើងឆាប់ទៅ" Jaeyun គ្រាន់តែឮភ្លាមពួកគេសប្បាយចិត្តជាខ្លាំង ពេលនេះពួកគេមិនដាច់ពោះនោះទេ។

#### កាត់
  ក្រោយពីសម្រេចចិត្តរួចហើយ នាយតូចក៏បានរកការងារឃើញមួយកន្លែង ដែលជាអ្នករត់តុនៅហាងអាហារធំមួយនៅក្នុងកណ្ដាលទីក្រុង។
   " នេះអាហរសម្រាប់តុលេខ៥" ម្ចាស់ហាង
   " បាទបង"Jaeyun
   " នេះម្ហូបបាទ" Jaeyun ក៏លើកម្ហូបដាក់លើតុភ្ញៀវ
   "  អឺ..អ្នកប្រុស " Jaeyun ភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញវត្តមានមនុស្សប្រុសម្នាក់ដែលខ្លួននឹកស្ទើររាល់យប់ បែរជាមកបណ្ដើរស្រីចូលហាងបែបនេះទៅវិញ។
     "នេះឆាប់ញុាំឲច្រើនៗទៅ "Sunghoon ក្រោយពីឃើញនាយតូចហើយ រាងក្រាស់ក៏ចាប់ផ្ដើមដួសម្ហូបដាក់់ចានស្រីស្រស់យ៉ាងស្និតស្នាល
      "អ៎.. អរគុណ " Yieun ភ្ញាក់ផ្អើលជាខ្លាំងនៅពេលធ្វើរាងក្រាស់ទង្វើបែបនេះដាក់ខ្លួនទៅវិញ ទាំងដែលរាល់ដងស្អប់នាងដល់ថ្នាក់លួចសម្លាប់នាងម្ដងៗទៅហើយ។
      "មិនអីទេ" Sunghoon ក៏ញញឹមស្រស់ទៅកាន់នាងវិញ ដែលធ្វើឲអ្នកដែលលួចឈរមើលទិដ្ធភាពនោះស្ទើរ តែប្រេះទ្រូងទៅហើយ នេះគេនឹកគិតពីគេរាល់ថ្ងៃ គេវិញបែរជាបណ្ដើរស្រីយ៉ាងរីករាយទៅវិញ។
     
       "អេ៎!! មើលពួកគេសមគ្នាដែលទេ?"អ្នករត់តុស្រី
       "គ្មានសមអីផង  ខាងប្រុសឡើងសង្ហារ ឯខាងស្រីវិញដូចឆ្កួត ឮថាដើរទាក់ប្រុសអ្នកមានៗស្ទើររាល់ថ្ងៃ" អ្នករត់តុ១ នៅទីនោះផ្ដុំគ្នានិយាយទៅកាន់ពួកគេទាំងជ្រេញផង ច្រណែនផង
       "អេ៎ពិតមែនហេ៎!!? តែនាងស្អាតសឹងអី"អ្នករត់តុ២
       "ស្អាតតែរូបទេបុ៉ន្តែចរឹកវិញ... "អ្នករត់តុ១
       "អេ៎មិចបានជានិយាយពីគេបែបនឹងចឹង?" Jaeyun នាយតូចដែលឈរគៀននោះក៏ឆ្ងល់នៅពេលពួកគេនិយាយបែបនេះ
         "បើមែនហ៎ ឮថាប្រវត្តិនាងមិនល្អទេ តែមិនគួរណាបានអនាគតស្វាមី ស្អាតសង្ហាបែបនេះសោះ គួរឲ្យច្រណែនណាស់"អ្នករត់តុ១
         "អនាគតស្មាមីហេ៎!!?"Jaeyun ស្រាប់តែភ្ញាក់ផ្អើលភ្លាមៗតែម្ដងពេលឮបែបនេះ។
         "ពិតមែនហើយ អូ៎ប្រហែលអែងមិនដឹងទេ អែងទើបមកថ្មីបែបនេះ" អ្នករត់តុ១
        "អែងយ៉ាងមិចនឹង!!?" អ្នករត់តុ២ សួរឡើងនៅពេលឃើញនាយតូចស្រាប់តែភ្លឹកបែបនេះ
       "ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច "Jaeyun ថារួចក៏ដើរចេញមកបន្ទប់ទឹកវិញព្រោះបើនៅឈរស្ដាប់កន្លែងនោះទៀតគេច្បាស់ជាទ្រាំលែងបានហើយ។
  
   ###បន្ទប់ទឹក
   
  "ហឹក ហេតុអីទៅជាបែបនេះ??" Jaeyun មកដល់ភ្លាមនាយតូចយំយកតែម្ដងពេលឮពាក្យពួកគេនិយាយទាំងនោះ គេឈឺណាស់កាលដែលឮមនុស្សខ្លួនស្រឡាញ់ទៅរៀបការជាមួយមនុស្សថ្មីបែបនេះ។
    "ហឹក park Sunghoon ខ្ញុំស្អប់លោក" Jaeyun ចាប់ផ្ដើមស្អប់គេហើយគេមិនត្រឹមតែធ្វើបាបរាងកាយគេទេថែមទាំងធ្វើបាបបេះដូងមួយនេះទៀតផង ស្ដាយណាស់ដែលដាក់ចិត្តស្រឡាញ់មនុស្សខុសបែបនេះ។
   ក្រោយពីយំឆ្អែតហើយគេក៏លុបមុខឲស្អាតឡើងវិញ រួចក៏បម្រុងនឹងដើរចេញមកវិញតែត្រូវដៃមាំមួយចាប់គេចូលទៅក្នុងបន្ទប់ទឹកវិញរួចចាក់ក៏សោរទ្វារជាប់
   "អេ៎..លោក..អឹម!!" Jaeyun មិនទាន់និយាយស្រួលបួលផងត្រូវរាងក្រាស់ចាប់ទាញមាត់របស់នាយតូចមកបឺតជញ្ជក់យ៉ាងទាន់ហន់ដូចដាច់ដាបពីណាមកចឹង ។
    "អឹម..លែ... "Jaeyun ព្យាយាមរុញគេចេញ ប៉ុន្តែគេនេះខ្លាំងណាស់ រុញមិនរួចទេ
    "យ៉ាងមិច មិចក៏មកទីនេះដឹងទេថាវាគ្រោះថ្នាក់"Sunghoon ទីបំផុតគេក៏ប្រលែងបបូរមាត់មួយនេះ ឲមានសិរីភាពឡើងវិញ
    "រឿងខ្ញុំ កុំចេះ!! "Jaeyun គេលែងស្ដាប់សម្ដីអ្នកណាទៀតហើយព្រោះពេលនេះគេមិនមែនជាមនុស្សរបស់រាងក្រាស់ទៀតទេ
     "នេះហ៊ាននិយាយបែបនេះដាក់យើងផងហេ៎!!?"Sunghoon
     "យ៉ាងមិច!! លោកនឹងឪខ្ញុំមែនទេបានខ្ញុំនិយាយបែបនឹងមិនបាន!?"Jaeyun
     "មិនមែនឪទេតែជា..."Sunghoon
     "ជាស្អី!?"Jaeyun
     "ជាប្ដី" Sunghoon និយាយទាំងលើកចិញ្ចើមដាក់នាយតូច
     "ហឺស! ខ្ពើមសម្ដីលោកណាស់" Jaeyun ពោលទាំងខឹងទៅកាន់រាងក្រាស់
     "មិចមិនត្រូវ បើយើងធ្លាប់ធ្វើរឿង..."Sunghoon ពោលទាំងព្រាហ្មណ៍ដាក់នាយតូច
     "បិទមាត់ទៅ នៅពេលខ្ញុំនឹកឃើញរឿងនោះខ្ញុំខ្មាស់ខ្មោចណាស់ ដែលលះបង់វាចំមនុស្សខុសបែបនេះនោះ" Jaeyun តបទៅគេវិញមាត់ៗគ្មានខ្លាចគេទៀតឡើយ
     "ចង់ទៅណា?? " Sunghoon ក៏ចាប់ដៃនាយតូចជាប់
     "ទៅធ្វើការរបស់ខ្ញុំ!!  ខ្ញុំគ្មានអត់ប្រយោជន៍ជាមួយលោកទេ" Jaeyun ក៏ទាញទ្វារបើកវិញ ទាំងចិត្តខឹង
     "មិនឲធ្វើទេ!!" Sunghoon នៅតែទទូចប្រាប់នាយតូច
     "ស្អីគិតថាខ្ញុំខ្វល់ហេ៎!!" Jaeyun ដើរទៅប្រុយទុកឲអ្នកដែលនៅទីនោះឈរសម្លឹងទៅកាន់ផែនខ្នងរបស់គេទាំងទឹកមុខព្រួយបារម្ភ រឿងគ្រប់យ៉ាងដែលគេធ្វើគឺមានហេតុផលរបស់គេ ព្រោះគេមិនចង់ឲនាយតូចត្រូវឈឺចាប់ដោយសារគេម្ដងទៀតប៉ុណ្ណោះ។
         
      
   __________________________________

អន្ទាក់VampireWhere stories live. Discover now